ដោយសារ​ករណី​រំលោភ​សម្លាប់​ចេះតែ​កើតមាន​លើ​ជន​ចាប់រំលោភ….​

ព្រឹត្តិការណ៍ថ្មីៗ
0
374
ករណី​រំលោភ​ផ្លូវភេទ​ទៅលើ​ស្ត្រី​និង​កុមារ តែង​កើតមាន​ជារឿយៗ​ហេតុដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព​សាធារណៈ​ទៅ​បញ្ហា​នេះ ព្រោះ​ត្បិត​អី​ជនខិលខូច​ចាប់​មិនចេះ​អស់​សោះ​។ យ៉ាងណាមិញ​នៅឯ​ប្រទេស​ថៃ ឯណោះ​វិញ ករណីបែបនេះ​ក៏​កើតមាន​ច្រើន​ណាស់ដែរ រហូតដល់​មានការ​អំពាវនាវ​ឲ្យ​មានការ​ក្រៀវ​ទៅលើ​ជន​ល្មោភកាម​ទាំងនោះ​ថែម​ទៀតផង​។​ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ លោក Somsak Thepsutin បាន​សម្តែង​ការគាំទ្រ ចំពោះ​ការអំពាវនាវ ឱ្យមាន​ច្បាប់​មួយ ដែល​នឹង​ប ង្ខំ ឱ្យ​អ្នក​ដែល ប្រព្រឹត្ត​អំ ពើ រំ លោ ភ សេ ព ស​ន្ថ វៈ ឆ្លងកាត់​ការចាក់​សារធាតុ​គី មី ឬ​ក្រៀ វ​។​យោងតាម​សារព័ត៌មាន Bangkok Post ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ បានឱ្យដឹងថា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថៃ លោក Somsak Thepsutin បាន​សម្តែង​ការគាំទ្រ ចំពោះ​ការអំពាវនាវ ឱ្យមាន​ច្បាប់​មួយ ដែល​នឹង​ប ង្ខំ ឱ្យ​អ្នក​ដែល ប្រព្រឹត្ត​អំ ពើ រំ លោ ភ សេ ព ស​ន្ថ វៈ ឆ្លងកាត់​ការចាក់​សារធាតុ​គី មី ឬ​ក្រៀ វ​។ ការអំពាវនាវ​នេះ ត្រូវបាន​ធ្វើឡើង ដោយ​សមាជិកសភា នៃ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​ខេត្ត Samut Songkhram គឺ​លោកស្រី Rangsima Rodrasmi នៅក្នុង​សភាតំណាងរាស្ត្រ ខណៈ​លោកស្រី បានលើកឡើង ពី​ប្រធានបទ នៃ​អំពើ​ហឹ ង្សា ផ្លូវ ភេទ ប្រ​ឆាំ ង​នឹង​ស្ត្រី​,​កុមារ និង​មនុស្ស​ចាស់​។​លោកស្រី Rangsima បាន​ណែនាំ​ថា មនុស្ស​អាច​ត្រូវបាន ការពារ​ពីបទ​ឧ​ក្រិ ដ្ឋ​ផ្លូ វ ភេ ទ នៅពេលដែល​ច្បាប់ ត្រូវបាន​អនុម័ត ដែល​តម្រូវឱ្យ​ពិរុទ្ធ​ជ ន​ផ្លូ វ ភេ ទ ឆ្លងកាត់​ការ​វះ ឬ​ដោយ គីមី ឬ ក៏​វះ កា ត់​។ ចំពោះ​សំណើ​នេះ លោក Somsak បាន​និយាយថា ប្រសិនបើ មតិ​ភាគច្រើន​យល់ព្រម ពួកគេ​គួរតែ​ធ្វើ​សេចក្តីព្រាងច្បាប់ ដោយ​កត់សម្គាល់ថា ប្រសិនបើ​សាធារណជន គាំទ្រ​ច្បាប់​នេះ វា​នឹងមិន​ពិបាក ក្នុងការ​ជំរុញ​នោះទេ​។ លោក​បាន​បន្ថែមថា ក្រសួង​បាន​ត្រៀមខ្លួន រួចជាស្រេច ដើម្បី​ចូលរួម​កម្លាំង ក្នុងការ​ជំរុញ​សេចក្តីព្រាងច្បាប់ ដែល​សំដៅទៅ​ការលើកកម្ពស់ សុវត្ថិភាព​សាធារណៈ​។​ ​សំណើ​ក្រៀ វ ជន ដែល​ចា ប់ រំ លោ ភ នេះ បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី​ឃា ត ករ ដែល ឈ្មោះ Somkid Pumpuang បា​នស ម្លា ប់ ស្ត្រី អាយុ ៥១ ឆ្នាំ បន្ទាប់ពី​ជននេះ ត្រូវបាន​ដោះលែង ពី​ពន្ធ នា គា រ កាលពី​ថ្ងៃទី ២៧ ខែឧសភា​។ ទោះបីជា​ត្រូវបាន កាត់ទោស​អស់​មួយជីវិត កាលពី​ឆ្នាំ ២០០៥ ពីបទ ស ម្លា ប់ ស្ត្រី ៥​នាក់ ក៏ដោយ ក៏​លោក Somkid បាន​រួចខ្លួន បន្ទាប់ពី​ជា ប់ព ន្ធ នា គារ ១៤​ឆ្នាំ​៕