អ្នកវិនិយោគ​បរទេស កំពុង​ងាក​មករក​កម្ពុជា​ក្រោម​ហេតុផល​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
1069
[wai id="8"]

[wai id="7"]
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​រៀបចំ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្ដល់​ភាព ងាយស្រួល​សម្រាប់​វិនិយោគិន​បរទេស​។​
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​ដូចនេះ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​។​
ពាណិជ្ជកម្ម

លោក​បាន​គូសបញ្ជាក់ថា​៖ ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​លើកកម្ពស់ គុណភាព និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ក្នុងនោះ កម្ពុជា​បាន និង​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុងព្រះសីហនុ ព្រមទាំង​បាន​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ផងដែរ​។
​ជាងនេះទៀត​ថ្មីៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​បញ្ចេញ កញ្ចប់​ថវិកាជាតិ ប្រមាណ​១០០​ទៅ​១៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​និង​លើកកម្ពស់​គុណភាព​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​កំណែទម្រង់​លើ​វិស័យ​ដឹកជញ្ជូន ដោយ​ប្រើប្រាស់​យន្តការ ប្រព័ន្ធ​ព័ត៌មាន វិទ្យា​ដើម្បី​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ការប្រឡង​យក​បណ្ណ​បើកបរ ដោយ​ធ្វើការ​ទូទាត់​ថ្លៃ​សេវា​តាមរយៈ​ធនាគារ​ដៃគូ និង​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍ ផ្លូវ​ខូច​មក កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
​លោក Alexander C. Feldman ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង ជ្រាលជ្រៅ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩ ជាពិសេស​វិធានការ​ទប់ស្កាត់​ផលប៉ះពាល់​មួយចំនួន​ពី​ជំងឺ​កូ​វីដ​-១៩ និង​ទោះបី​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​នេះ​ក៏ដោយ ក៏​កម្ពុជា​នៅមាន​ការប្ដេជ្ញាចិត្ត​ខ្ពស់​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង ការបន្ត​ជំរុញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្តទៀត​ដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Visa សហការ​ជាមួយ​ក្រសួង ក្នុង​ការផ្តល់សេវា​ទូទាត់ តាម​អន​ឡាញ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន Ford សិក្សា​លទ្ធភាព​របស់ខ្លួន​លើ​ការផ្តល់សេវា​ត្រួតពិនិត្យ លក្ខណៈ​បច្ចេក ទេស​យានយន្ត បន្ថែម​លើ​មជ្ឈមណ្ឌល​សេវា​ដែល​ខ្លួន​មាននៅ​កម្ពុជា ដើម្បី​ប​ង្វិ​ត​សេវា​ឱ្យ​ខិតជិត​ប្រជាពលរដ្ឋ ដោយ ហេតុថា​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ​៕