ឃើញ​មិត្តស្រី​ជជែក​គ្នា​លេង​ជាមួយ​ប្រុសៗ​ក្នុង​ថ្នាក់​ប្រចណ្ឌ​តូង តាម​សម្លាប់​ដល់​ក្នុង​បន្ទប់​

សង្គមប្លែកៗ
0
362
និស្សិត​ស្រី​អាយុ 20 ឆ្នាំ​ម្នា​ក់នៅ​ឥណ្ឌូណេស៊ី​ត្រូវបាន ស្លាប់​នៅឯ​កន្លែង​ស្នាក់នៅ​របស់​នាង​នៅ Singaraja កោះ​បាលី​។ សព​ជនរងគ្រោះ ឈ្មោះ Serli Mahardika ត្រូវបាន​មិត្តភក្តិ​របស់​នាង​បានឃើញ​បន្ទាប់ពី​ពួកគេ​បានកត់សម្គាល់​ឃើញថា​នាង​មិនបាន​ចូលរៀន​ក្នុង​ថ្នាក់រៀន​ពីរ​បី​ថ្ងៃ​។ សា​ព័ត៌មាន Coconuts Bali បាន​ឲ្យ​ដឹងថា​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​អាយុ 21 ឆ្នាំ ឈ្មោះ "KI" បន្ទាប់​សព ស្រី​ត្រូវបាន​រកឃើញ​។ ក្នុងអំឡុងពេល​សាកសួរ​, KI ដែលជា​មិត្ត​ប្រុស​របស់​សាកសព​បាន​សារភាព​ប្រាប់​ប៉ូលីស​ថា​គាត់​បានសម្លាប់​នាង​ដោយសារ​កំហឹង​ភ្លើង​ប្រច័ណ្ឌ​។​ ​ប្រមុខ​ប៉ូលីស​ទីក្រុង Singaraja ត្រូវបាន​ដកស្រង់​សម្តី​ថាៈ​"​វា​ត្រូវបាន​គេ​ដឹងថា​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនល្មើស​ហើយ​ជនល្មើស​បាន​ប្រព្រឹត្ត​សកម្មភាព​របស់គាត់​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ព្រោះតែ​ជនរងគ្រោះ​បាន​ជួប​ជាមួយ​មិត្តភក្តិ​នៅ​មហាវិទ្យាល័យ​របស់​នាង​" ។​យោងតាម​កាសែត​បាលី​ប៉ុស្តិ៍ បាន​រាយការណ៍​ថា KI បាន​មកដល់​កន្លែង​ស្នាក់នៅ​របស់​ជនរងគ្រោះ​នៅ​ថ្ងៃ​ច័ន្ទ ហើយ ជនល្មើស​បាន​ព្យាយាម​សម្លាប់​នាង​ដោយ​ផ្ទប់​ខ្នើយ ប៉ុន្តែ​ដំបូង​ឡើយ​ដោយសារតែ​ការ​វាយតប់ ជនល្មើស​បានចាប់ផ្ដើម​វាយ​នាង​ម្ដង​ហើយ​ម្ដងទៀត​លើ​មុខ​និង​ក រហូតដល់​ជនរងគ្រោះ​បាន​ស្លាប់​។​ដោយ​ដឹងថា​នាង​បាន​ស្លាប់ KI បាន​លើកសព​របស់​នាង​ដាក់​នៅលើ​គ្រែ​របស់​នាង​ហើយ​យក​ភួយ​គ្រប​លើ​រាងកាយ​របស់​នាង ដើម្បី​ធ្វើឱ្យ​មើលទៅ​ដូចជា​នាង​ដេកលក់​មុនពេល​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​។ ជនល្មើស​បាន​បាន​និយាយថា " "​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​។ នៅពេលនោះ​ខ្ញុំ​មិនអាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​បាន ហើយ​ខ្ញុំ​មិនដឹងថា​ខ្ញុំ​បានធ្វើ​វា​នោះទេ​៕ "