គំរក់​មែន​…​ចាញ់ល្បែង​ប្រកាស​លក់​កូន​ដូច​ទំនិញ​ត្រូវគេ​ជេរ​ផ្អើល​មេឃ​…​ថែមទាំង​ដេក​ភ័យខ្លាច​ប៉ូលិស​ចាប់​

សង្គមប្លែកៗ
0
313
…​ចាញ់​ល្បែ​បោស​គូទ​ខោ​…​ហើយ​ថែមទាំង​ជំពាក់​បំណុល​គេ​ថែមទៀត​បានធ្វើ​ឲ្យ​បុរស​ម្នាក់នេះ​ទៅជា​ភ្លីភ្លើ​មួយពេល​ហើយ​ទើប​ភ័យ​ខ្លួន​តាម​ក្រោយ​ដែរ នេះ​គេ​ហៅថា នៅ​មិន​នៅ​ទៅយក​ជ័រ​ព្នៅ​មក​ក្បៀ​ក​ក្លៀក​។​បុរស​ជនជាតិ​ចិន​ម្នាក់ បានប្រកាស​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​លក់​កូនប្រុស​រប​ស់​ខ្លួន​ក្នុងតម្លៃ​ត្រឹមតែ​ប្រមាណ ៣.០០០​ដុល្លារ ដើម្បី​យកលុយ​សងបំណុល​ល្បែង​ដែល​ខ្លួន​ជំពាក់​ក្រុម​អ្នក​ចងការ​ប្រាក់​ខុសច្បាប់​។ ​ឪពុក​រូបនេះ​បាន​បង្ហោះ​វីដេអូ​រូប​កូនប្រុស​ក្នុង​បណ្តាញ​សង្គម ហើយ​និយាយថា “​មាន​អ្នកណា​ចង់បាន​ក្មេង​នេះ​ទេ​។ ខ្ញុំ​សម្រេចចិត្ត​លក់​វា​ក្នុងតម្លៃ ២០.០០០ យ័ន (​ប្រមាណ ៣.០០០ ដុល្លារ​អាម៉េរិក​)​។ បើ​មេៗ​ណា​ចង់បាន សូម​ទាក់​ទំនង​មក​ខ្ញុំ​ភ្លាមៗ​”​។ បន្ទាប់ពី​រង​ការស្ដីបន្ទោស​ធ្ងន់ៗ​ពី​សមាជិក​ជាច្រើន​នៅក្នុង​ក្រុម បុរស​នេះ​បាន​សម្ដែង​ការសោកស្ដាយ និង​សូមទោស​ចំពោះ​ទង្វើ​របស់ខ្លួន ហើយ​និយាយថា រូបគេ​បង្ហោះ​វា​មកពី​ខ្លួន​មាន​អារម្មណ៍មិនល្អ​។​យោងតាម​គេហទំព័រ​ព័ត៌មាន​ចិន Sina បានឱ្យដឹងថា បុរស​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ នេះ​រស់នៅ​ខេត្ត​គ័ង​តុង (Guangdong) ប្រទេស​ចិន ហើយ​បានប្រកាស​លក់​កូន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន WeChat កាលពី​ថ្ងៃ​ចន្ទ ទី​៦ ខែមករា​។ សារ​នេះ​បាន​បែកធ្លាយ​សុសសាយ​យ៉ាង​ឆាប់រហ័ស បង្ក​ឱ្យ​សា​ធារ​ជន​ថ្កោលទោស​ធ្ងន់ៗ​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ​ថែមទាំង​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លួ​វ​ច្បាប់​លើ​ជននេះ​ទៀតផង​។ ​យោងតាម​សេចក្ដីរាយការណ៍ អាជ្ញាធរ​កំពុង​ការបើក​ស៊ើបអង្កេត​លើ​ករណីនេះ​។ តាមច្បាប់ ប្រទេស​ចិន អ្នក​ដែល​មានទោស​ពីបទ​រត់ពន្ធ និង​លក់ដូរ​កុមារ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​ពី ៥ ឆ្នាំ​ដល់ ១០ ឆ្នាំ ហើយក៏​អាចឈាន​ទៅដល់​ការជាប់​ពន្ធនាគារ​មួយជីវិត ឬ​ទោស​ប្រហារជីវិត ផងដែរ​៕