សូម​ព្រលឹង​អូន​នៅ​ឲ្យ​បាន​ស្ងប់​ចុះ​ព្រោះ​បង​នឹង​អូន​រៀបការ​រួចហើយ​

សង្គមប្លែកៗ
0
300
...​នៅក្នុង​ប្រទេស​ថៃ​ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​មួយចំនួនទៀត​គេ​មានជំនឿថា អ្នក​ដែល​ចែង​ឋាន​ទៅ​ទាំង​មិនទាន់បាន​រៀបការ​ព្រលឹង​សព​ប្រាកដជា​វិល​ដល់​ទួញ​សោក​បោក​សង្រេង​ហើយ​...​ខុសពី​ព្រលឹង​សព​ដែល​បាន​រៀបការ​រួច គឺ​ធ្វើដំណើរ​ទៅកាន់​លោក​ខាងមុខ​ទាំង​ព្រលឹង​ស្ងប់ស្ងាត់​អត់​វិលវល់​អី​នោះទេ​។​ ​ព្រោះតែ​ដើម្បី​ឲ្យ​ព្រលឹង​ស្រី​ស្នេហ៍​ចាក​ចេញពី​រូប​កាយ​ទាំង​ព្រលឹង​ស្ងប់ស្ងាត់​នោះ ថ្មីៗ​នេះ បុរស​ជនជាតិ​ថៃ​ម្នាក់ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​លោក បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​គូស្នេហ៍​របស់​ខ្លួ​នៅក្នុង​មន្ទីរពេទ្យ ខណៈដែល​នាង​កំពុងមាន​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ គ្មាន​សង្ឃឹមថានឹង​បាន​រស់​យូរ​ឡើយ ។​ចំពោះ​ពិធីមង្គលការ​ដ៏​តូច​មួយ​នេះ ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ភាព​សោកសង្រេង​ជាទីបំផុត ។​បុរស​ឈ្មោះ កុក បានសម្រេច​ចិត្ត ដើម្បី​បំពេញ​បំណង នាង ឌៀ​រ មុនពេល​នាង​ស្លាប់ ។​ក្រោយពេល​រៀបការ​បានតែ​ប៉ុន្មាន​ថ្ងៃ នាង ឌៀ​រ បានទទួល​មរណៈភាព​ហើយ ហើយ​ចំពោះ​មរណៈភាព​របស់​នាង បានធ្វើ​ឲ្យ​មនុស្ស​មិនតិច​នាក់​ឡើយ សោកស្ដាយ ព្រមទាំង​អាណិត​នាង​យ៉ាងខ្លាំង ។​ ​លោក កុក បាន​សរសេរ​រៀបរាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក យ៉ាង​ដូច្នេះ​ថា «​បង​នឹង​ចងចាំ​អូន​ក្នុង​ចិត្ត​រហូត ហើយ​ទោះជា​នឹក​អូន​ខ្លាំង​ប៉ុណ្ណា ក៏​បង​ត្រូវតែ​រឹង​ម៊ាំ​ជានិច្ច​» ជាមួយគ្នានេះដែរ ក្រៅពីនេះ​លោក​កុក​ថែមទាំង​បាន​ង្ហោះ​វីដេអូ​ឃ្លី​ប ដែល​បង្ហាញ​ពី​សកម្មភាព​ផ្អែមល្ហែម​របស់លោក និង​មិត្តស្រី កាល​នៅរស់ ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រំជួលចិត្ត​ថែមទៀត ៕