ចុ​ម អា​វែង​ឯង​ឆោង​មកពី​កន្លែង​ណា​មកដល់​ផ្ទះ​ពួយ​ផស់ នាំ​កូន​ទៅ​ពេទ្យ​វិះ​មិនទាន់​

សង្គមប្លែកៗ
0
319
កាល​ពេល​កន្លងទៅនេះ ក្មេងប្រុស​ម្នាក់​រស់នៅក្នុង​ទីក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​កូន​ពស់​មួយ​ក្បាល​ចឹក​។​ជាក់ស្តែង តាមរយៈ​ការ​បង្ហោះ​វីដេអូ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោ​យាំ​គេហទំព័រ​ឈ្មោះ Durian Media បានបង្ហាញ​ឲ្យ​ឃើញថា ក្មេងប្រុស​រូបនោះ​បាន​យក​ប្រដាប់​លេង​របស់ខ្លួន​ម្តង​មួយៗ​ចេញពី​កន្ត្រក​ពណ៌​ក្រហម​។ នៅពេលដែល​ក្រឡាប់​កន្ត្រក គេ​ក៏​ចាប់អារម្មណ៍​អ្វី​ម្យ៉ាង​នៅ​ពីក្រោម​កន្ត្រក​។ ​បន្ទាប់មក គេ​បាន​ព្យាយាម​ចាប់ទាញ​កូន​ពស់​មួយ​ក្បាល​ដែល​កំពុង​ជាប់​ខ្លួន​ក្នុង​ប្រហោង​កន្ត្រក​នោះ​ចេញ​។ ក្រោយមក គេ​បាន​ប្រមូល​ប្រដាប់​លេង​ដាក់ចូល​ទៅក្នុង​កន្ត្រក រួច​ដើរ​ចូលទៅ​ក្នុងផ្ទះ​វិញ​។ ភ្លាមៗ​នោះ​ស្រាប់តែ​កូន​ពស់​បាន​ចឹក​ចំ​ជង្គង់ បណ្តាល​ឲ្យ​គេ​ស្រែកយំ​យ៉ាងខ្លាំង​។ បុរស​ជា​ឪពុក​ភ័យ​ស្លន់ស្លោរ ស្ទុះ​ទៅ​ទាញ​កន្ត្រក​នោះ​ចេញ ចំណែក​ស្ត្រី​ជា​ម្តាយ​បាន​យក​ក្រណាត់​ទៅ​រុំ​ជង្គង់​កូនប្រុស ដើម្បី​ឃាត់​ពិស​មិន​ឲ្យ​ជ្រាបចូល​រាងកាយ​។​ យ៉ាងណាមិញ ក្មេងប្រុស​នោះ​ត្រូវបាន​ឪពុកម្តាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ភ្លាមៗ​ផងដែរ​។ សម្រាប់​ការ​បង្ហោះ​វីដេអូ​នោះដែរ គឺ​ដើម្បី​ចង់​ដាស់តឿន​ដល់​ឪពុកម្តាយ​គ្រប់រូប​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ​ចៀសវាង​មាន​គ្រោះថ្នាក់​បែបនេះ​កើតឡើង​៕​