អណ្តូង​កំណប់​មែន​…​ជីក​បាន​ដុំ​រ៉ែ​មាស​យក្ស​តម្លៃ​ជាង​១៣​លាន​ដុល្លារ​

សង្គមប្លែកៗ
0
368
...​អណ្តូងរ៉ែ​មាស​មួយ​នេះ​នៅក្នុង​ប្រទេស​អូស្ត្រាលី​បានធ្វើ​ឲ្យ​អណ្តូងរ៉ែ​មាស​ឯទៀត​ក្នុង​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ព្រោះតែ​ជីក​លោក​ដុំ​មាស​យក្ស​ទម្ងន់​២០០​ផោន​មានតម្លៃ​មហាសាល​។​លោក Henry Dole បាន​រកឃើញ​ដុំ​មាស​ដ៏​ធំ​បំផុត​នៅឯ​អណ្តូងរ៉ែ​បេ​តា​ហាន់​ក្បែរ Kambalda នៅ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​ដុំថ្ម​ដែល​លាយ​លំ​ជាមួយ​មាស​ដំបូង​ដែល​លោក Dole បាន​រកឃើញ​មាន 14 ដុំ​ទំងន់ (196 ផោន​) ជាមួយនិង​ដុំថ្ម​ចំនួន 10​ដុំ ដែល​គេ​ជឿថា​វា​ជា​របស់​ដ៏​មានតម្លៃ​។ វា​ត្រូវការ​បុរស​បីនាក់​ដើម្បី​លើក ហើយ​វា​មានតម្លៃ 2 លាន​ផោន ។​ ការរកឃើញ​នេះ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​កម្ម​វី​ធី Welcome Stranger របស់​ប្រទេស​អូស្ត្រាលី​។ ក្រោយមក​លោក Dole បាន​រកឃើញ​ដុំថ្ម​ទី 2 ដែលមាន​ទម្ងន់​ប្រហែល 9,4 គីឡូក្រាម មុនពេល​រកឃើញ​មាស​ផ្សេងៗ​ទៀត​។​លោក Dole ដែលមាន​បទពិសោធ​ជាង 16 ឆ្នាំ​បាន​និយាយថា​នេះ​គឺជា​លើក​ទី 1 ហើយ​ដែល​លោក​បាន​ជួបប្រទះ​នូវ​ដុំ​មាសធំ​មួយ នៅក្នុង​អាជីព​របស់គាត់​ទាំងមូល​។​គាត់ បាន​បង្ហើប​ឱ្យដឹងថា​គាត់​បាន​ជីក​គាស់​ហើយ​បាន​ជួប​អ្វីដែល​មិនគួរ​ឱ្យ​ជឿ​នៅពេលដែល​កំពុងធ្វើការ​នៅក្រោម​ដី​ជម្រៅ 500 ម៉ែត្រ ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Mark Selby បាន​និយាយថា​ការរកឃើញ​ដុំ​មាស​ដែល​ធំ​គឺ​ពិតជា "១​លើក​ក្នុង​មួយ​ឆាកជីវិត​" ។ លោក Selby ក៏បាន​និយាយ ថា​ការរកឃើញ​នេះ​បាន​បង្ហាញថា Beta Hunt អាច​ក្លាយទៅជា "​អណ្តូង​មាស​ដ៏​ធំ​មួយ​" ។​ ​កងកម្លាំងប្រដាប់អាវុធ​បាន​ត្រូវដាក់​ពង្រាយ​ដើម្បី​ការពារ​ការដឹកជញ្ជូន​ដុំ​រ៉ែ​មាស​ទៅក្នុង​ឃ្លាំង​និង​ការពារ​សន្តិសុខ​នៅក្នុង​តំបន់​អណ្តូងរ៉ែ​៕