កូនក្រមុំ​ប្រញាប់​ពេក​…​ហក់​ទៅ​ជិះ​កូន​ក​ម្លោះ​ដូច​ត្រូវគេ​ចាប់​បោក​ដូច​កង្កែប​

សង្គមប្លែកៗ
0
358
…​រូបភាព​នេះ​ពុំមែន​ជា​ឈុត​កំប្លុក​កំ​ប្លែក​រៀបចំ​ថត​ដើម្បី​បង្ករ​បរិយាកាស​សប្បាយ​រីករាយ​អី​នោះឡើយ​…​តែ​នោះ​ក៏​ដោយសារតែ​កូនក្រមុំ​មាន​អារម្មណ៍​រំភើប​ពេក​ក្នុង​ថ្ងៃ​មង្គលការ​ទើប​គ្រាន់តែ​ឃើញ​កូន​ក​ម្លោះ​បន្ទាប​កាយ​ភ្លា​ក៏​ហក់​ផ្លោក​ឡើង​ជិះ​ដូច​ឡើង​ជិះ​លើ​ខ្ទង់​សេះ​ធ្វើ​ឲ្យ​កូន​ក​ម្លោះ​ទប់​ជំហរ​អត់​ហ្នឹង​ជួល​ប្រាវ​ដូច​ចាប​កូនក្រមុំ​បោះ​ទៅលើ​ដី​។ ​តាម​ប្រពៃណី នៅ​តំបន់​ខ្លះ​ក្នុងប្រទេស​ចិន ពេល​ដង្ហែរ​កូនក្រមុំ​ដល់ផ្ទះ កូន​ក​ម្លោះ​ពុំ​ត្រូវ​ឲ្យ​ជើង​កូនក្រមុំ​ប៉ះ​ដី​មុនពេល​ចូល​ផ្ទះ កូន​ក​ម្លោះ​ទេ​។ ហេតុនេះ​ទើប​ទន្ទឹមនឹង​ពេល​ស្នូ​ផាវ​ផ្ទុះឡើង​នោះ កូន​ក​ម្លោះ​ស្ទុះ​ទៅ​អៀវ​កូនក្រមុំ​ចេញពី​រថយន្ត​។​ប៉ុន្តែ​ស្មាន​ពុំ​ដល់​ថា កូន​ក​ម្លោះ​ទើបតែ​ឱន​បន្ទាបខ្លួន កូនក្រុំ​ស្ទុះ​ឡើង​ទ្រោប​ពីក្រោយ​ភ្លាមៗ ជាហេតុ​ធ្វើ​ឲ្យ​កូន​ក​ម្លោះ​បាត់​ជំហរ ប្រឹង​ស្ទុះ​ទៅមុខ​ដើម្បី​រក្សា​លំនឹង​ឡើងវិញ ហើយ​បោះជំហាន​បាន ២-៣​ជំហាន ក៏​ដួល ដូច “​គ្រវែង​” កូនក្រមុំ​ឲ្យ​ហើរ​ទៅមុខ​…​ហេតុការណ៍​នេះ​មាន​អ្នក ខ្លះ​ទម្លាក់កំហុស​លើ​ការ “​ប្រញាប់ប្រញាល់​” ជ្រុល​របស់​កូនក្រមុំ ទើប​ធ្វើ​ឲ្យ​មាន​សភាព “​ទ្រេតទ្រោត​” បែបនេះ​។​ ​ខ្លះទៀត​លួងលោម​ថា ៖ “​កូនក្រមុំ​អាច​ខឹង​១​រយៈ​… តែ​ពួកគេ​ពិតជា​នឹង​រីករាយ​ព្រោះ​ពុំ​ងាយ​ទទួលបាន​រូបភាព​ពិតៗ​ទុកជា​អនុស្សាវរីយ៍ បែបនេះ​នោះទេ​៕