ប្តី​ចុះចោល​ប្រឹង​ធ្វើការ​សន្សំ​ប្រាក់​កែ​សម្ផស្ស​…​ដល់​ប្តី​បានឃើញ​ចង់​ញ័រ​ក្បាលជង្គង់​

សង្គមប្លែកៗ
0
373
…​ចំណងស្នេហា​បើ​សម្លឹង​ឃើញតែ​រូប​សម្រស់​ជាធំ​ប្រាកដជា​គ្មាន​សេចក្តីសុខ​នៅក្នុង​រង្វង់​គ្រួសារ​នោះឡើយ​។ ដូច​ករណី​បុរស​ជា​ប្តី​ម្នាក់នេះ ពេល​ប្រពន្ធ​មានកូន​មួយ រូប​សម្រស់​ក៏​ធ្លាក់​ស្រុក​ចុះ​បន្តិច​ក៏​ទៅជា​ភ្លីភ្លើ​ជឿ​តាម​សំដី​សាច់ញាតិ​អុជអាល​ថា​ប្រពន្ធ​មិន​ស្អាត​បណ្តើរគ្នា​អត់​សម ក៏​បង្កើត​រឿង​រកាំរកូស​លែង​លៈ​គ្នា លុះ​លែង​បាន​២-៣​ឆ្នាំ​ក្រោយមក​ប្រពន្ធ​ទៅ​កែកុន​ធ្វើ​ឲ្យ​សម្រស់​ឡើង​ខ្ញង់​...​ប្តី​ភ្ញាក់ខ្លួន​ព្រើត ចង់​បក​ក្រោយ​វិល​មក​រួមរស់​ជាមួយគ្នា​វិញ​...​តែ​ត្រូវ​ប្រពន្ធ​ក្រវីក្បាល​បោះពាក្យ​សម្តី​គួរ​ឲ្យ​ចុក​ឈាម​ថា ជឿ​តាម​សាច់ញាតិ​ទៅ នៅ​ជាមួយ​ពួកគេ​ចុះ​...​ជាតិ​នេះ​យើង​ទាំងពីរ​គ្មាន​និស្ស័យ​អី​ជាមួយគ្នា​ទៀត​ទេ​។​ ស្ត្រី​មេម៉ាយ​ជនជាតិ​វៀតណាម​ម្នាក់នេះ ព្រោះ​តែមាន​រូ​ម​ឆោម​ស្រស់ស្អាត និង​សិច​ស៊ី ផង​នោះ បានធ្វើ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​។ កាលពីមុន​នាង​ជាម​នុស​ស្រី​មិន​ស្អាត និង​ត្រូវបាន​ប្ដី​បង់​ចោល​ទៀតផង ព្រោះ​យ​តែ​សម្រស់ ។​ស្ត្រី​មេម៉ាយ​កូន​១ Huyen អាយុ ២៨​ឆ្នាំ រស់នៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម ។ Huyen បានឱ្យដឹងថា តាមពិត​រូបសម្បត្តិ​ធម្មជាតិ​របស់​នាង​ពុំ​ស្អាត​ឡើយ ហើយក៏​បានធ្វើឱ្យ​សាច់ញាតិ​ខាង​ប្ដី​របស់​នាង​មិន​ពេញចិត្ត ព្រមទាំង​បន្ទោស​ប្ដី​របស់​នាង​ថា «​យកប្រពន្ធ​មិនចេះ​មើល ស្អាត ឬ​អាក្រក់​» ទើប​ធ្វើឱ្យ​ប្ដី​របស់​នាង​អន់ចិត្ត​ចុះចោល​នាង និង​កូន​គ្មាន​ស្រណោះ​ឡើយ ។​បន្ទាប់ពី​ត្រូវ​ប្ដី​បោះបង់ចោល​ព្រោះតែ​រូប​មិន​ស្អាត​នាង Huyen ស៊ូទ្រាំ​ចិញ្ចឹម​កូន​តែម្នាក់ឯង និង​ខិតខំ​ធ្វើ​ការងារ​សន្សំ​ប្រាក់ មួយចំនួន ហើយ​ក៏បាន​ចំណាយ​ប្រាក់​ប្រមាណ ១០០​លាន​ដុង​ប្រមាណ​ជាង ៤​ពាន់​ដុល្លារ ទៅលើ​ការវះកាត់​កែ​សម្ផស្ស រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​ដូច​ពេលនេះ ។​ Huyen បាន​បញ្ជាក់ថា នាង​ឈឺចិត្ត​យ៉ាងខ្លាំង ទើប​អត់ធ្មត់ ធ្វើ​ការងារ​សន្សំ​ប្រាក់​យូរណាស់​មកហើយ ដើម្បី​យកទៅ​កែ​សម្ផស្ស ដែលមាន​ដូចជា កែ​ដើមទ្រូង មុខ មាត់ ស្បែក ដើម្បី​ឱ្យមាន​រូបរាង​ស្អាត ដែល​កត្តា​នេះ ក៏បាន​ធ្វើឱ្យ​ម្ដាយ​របស់​នាង​សប្បាយចិត្ត​យ៉ាងខ្លាំង ហើយ​ទៅ​ថ្ងៃ​ខាងមុខ នាង​នឹងមាន​គំរោង​កែ​ច្រមុះ​បន្ថែមទៀត ៕ ​