ចំ​ជា​ផ្លែ​មែន គ្រាន់តែ​រ៉ូ​ប​មួយ​សោះ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​

សង្គមប្លែកៗ
0
302
​ភាគច្រើន​របស់​ប្រើប្រាស់​ដែល​បុគ្គល​ល្បីល្បាញ​ប្រើ​ជាប្រចាំ​តែងតែ​ត្រូវបាន​គេ​អោយ​តម្លៃ​ខ្ពស់ និង​មាន​អ្នក​ចង់បាន​យកទៅ​ថែរក្សា​បន្ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​ដោយឡែក​កាលពីពេល​កន្លងទៅនេះ គ្រាន់តែ​រ៉ូ​ប​មួយ​សោះ​ត្រូវបាន​គេ​នាក់​លក់បាន​តម្លៃ​ដល់​ទៅ​ជាង​៣០​ដុល្លារ​ឯណោះ ព្រោះតែ​វា​គឺជា​របស់​ម្ចាស់​ក្ស​ត្រី​អង់គ្លេស Diana​។ រ៉ូ​ប​ពណ៌​ទឹក​បិ​ច​សា​ច់កា​ម្ញី​មួយ​ដែល​គ្រង​ដោយ​ម្ចាស់​ក្ស​ត្រី​អង់គ្លេស Diana រាំ​ជាមួយ​តារា​សម្ដែង​ដ៏​ល្បី John Travolta ត្រូវបាន​លក់ ក្នុងតម្លៃ ៣៤៧ ០០០​ដុល្លារ​កាលពីពេល​កន្ល​ង​ទៅនេះ​។​ ​រ៉ូ​ប​នេះ ត្រូវបាន​ផលិតឡើង​ដោយ​អ្នក​រចនា​ម៉ូត Victor Edelstein សម្រាប់​កម្មវិធី​មួយ​នៅ​សេត​វិមាន​អាមេរិក​កាលពី​ខែវិច្ឆិកា​ឆ្នាំ ។ រ៉ូ​ប​ខាងលើនេះ ត្រូវបាន​ទិញ​ដោយ​អង្គការ​សប្បុរសធម៌​ឯករាជ្យ​មួយ​ឈ្មោះ Historic Royal Palaces (HRP) ក្រោយពេល​រ៉ូ​ប​នេះ​បរាជ័យ​ក្នុង​ការដាក់​ដេញថ្លៃ​កាលពី​ថ្ងៃ​ចន្ទ​នៅ​កន្លែង​ដាក់​ដេញថ្លៃ Kerry Taylor​។ ដំបូង​ឡើយ​រ៉ូ​ប​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​លក់បាន​ក្នុងតម្លៃ​ប្រមាណ​ជា ៣៨៨ ០០០​ដុល្លារ ប៉ុន្តែ​បែរជា​មិនមាន​អ្នកណា​ដេញថ្លៃ​នូវ​តម្លៃ​នេះឡើយ​។ ​យ៉ាងណាមិញ អ្នកទិញ​រ៉ូ​ប​ខាងលើ បានបង្ហាញ​ការសប្បាយ​ចិត្ត​ដោយសារ​វា​នឹង​អាច​បន្ដ​ស្ថិតនៅ​ ក្នុងប្រទេស​អង់គ្លេស ហើយ​លក្ខណៈពិសេស​រប​ស់វា​គឺ ការ​តំណាង​ឲ្យ​ពេលវេលា​ដ៏​សំខាន់​នៃ​ម៉ូត​សំលៀកបំពាក់​របស់​រាជ​វង្ស​កាលពី​សតវត្ស​ទី ២០៕