ចិត្ត​ព្រៃផ្សៃ​មែន​…​ចាប់​ជ្រូក​ឲ្យ​លោត​ទម្លាក់​ពីលើ​កម្ពស់​ជិត​១០០​ម៉ែត្រ ធ្វើជា​ល្បែង​កំសាន្ត​ទាល់តែ​គេ​ជេរ​…​សុំទោស​ឡើង​ញ័រ​មាត់​ត​តាត​

សង្គមប្លែកៗ
0
293
…​មានចិត្ត​ព្រៃផ្សៃ​ពេក​ហើយ​ទោះបីជា​ជ្រូក​ជា​សត្វ​ចិញ្ចឹម​ចៀស​អត់​រួច​ពី​ឡើងលើ​ជ្រុ​ញ​ក៏ដោយចុះ​…​តែ​ក៏​មិន​ដល់​ថ្នាក់​ធ្វើបាប​វា​ចាប់​ឲ្យ​វា​លោត​ចុះ​ពីលើ​កំពស់​ជិត​១០០​ម៉ែត្រ​ជា​ល្បែង​ទាក់ទាញ​អតិថិជន​នោះឡើយ​។​ សួន​កម្សាន្ត​នៅក្នុង​ប្រទេស​ចិន​មួយ កំពុង​ធ្វើឱ្យ​សាធារណជន​មានការ​ខឹងសម្បា និង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់ពី​ពួកគេ​បាន​យក​សត្វ​ជ្រូក​ដែល​នៅរស់​មកឱ្យ​លោត bungee jump យោល​ទៅ​យោល​មក​យ៉ាង​ព្រៃផ្សៃ​បំផុត​។ នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ចូលក្នុង​បណ្ដាញ​សង្គម Weibo បានបង្ហាញ​ឱ្យឃើញថា សត្វ​ជ្រូក​មួយ​ក្បាល​ត្រូវបាន​ក្រុមកម្មករ​នៅ​ទីនោះ​ដាក់ឱ្យ​លោត​ចុះមក​ដោយមាន​ចងខ្សែ​សុវត្ថិភាព ហើយ​ជ្រូក​នោះបាន​ស្រែកយំ​យ៉ាង​គួរឱ្យ​អាសូរ​បំផុត ខណៈ​មនុស្ស​ដែល​បាន​ចូលរួម​ធ្វើអំពើ​ថោកទាប​ទាំងនោះ​សើច​ហ៊ោ​យ៉ាង​សប្បាយ ដែល​យើង​អាច​ឮ​យ៉ាងច្បាស់​ចេញពី​ក្នុង​វីដេអូ​នោះ​។​ជ្រូក​មួយ​ក្បាល​នោះ​ត្រូវបាន​គេ​និយាយថា មាន​ទម្ងន់ ៧៥​គីឡូក្រាម និង​ត្រូវបាន​គេ​ដាក់ឱ្យ​លោត​ចុះ​មកពី​កម្ពស់ ៦៨​ម៉ែត្រ ដែល​វា​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​សួន​កម្សាន្ត​ឈ្មោះថា Meixin Red Wine Town នៅ​តំបន់ Chongqing ប្រទេស​ចិន​។ អ្វីដែល​សាហាវ​ជាងនេះទៀត​គឺ បន្ទាប់ពី​ពួកគេ​បានធ្វើ​ទារុណកម្ម​សត្វ​ជ្រូក​នោះ​ហើយ ពួកគេ​បាន​បញ្ជូន​វា​ទៅផ្ទះ​កាប់សាច់​ភ្លាម​។ ប៉ុន្តែ​យ៉ាងណា​បន្ទាប់ពី​ទទួលបាន​ការរិះគន់​ពី​សាធារណជន និង​អ្នកលេង​បណ្ដាញ​មក ពួកគេ​ក៏បាន​ចេញមុខ​មកសុំ​ទោស ហើយ​បាន​និយាយថា​នឹង​កែលម្អ​បញ្ហា​នេះ​។ ​ប៉ុន្តែ​ដូច​យើង​ធ្លាប់​បានដឹងហើយថា នៅ​ប្រទេស​ចិន​គ្មាន​ច្បាប់​ដាក់ទោស​អ្នកធ្វើ​ទារុណកម្ម​លើស​ត្វ​នោះទេ ដូច្នេះហើយ​វា​ពិបាក​នឹង​ស្មាន​ណាស់​ថា​ពួកគេ​ពិតជា​សុំទោស​ដោយ​ចេញពី​ចិត្ត មិនមែន​គ្រាន់តែ​ទាមទារ​ចំណាប់អារម្មណ៍​៕