លោក​ប៉ូលិស​…​អាសូរ​ពួក​ខ្ញុំ​ផង ពួក​ខ្ញុំ​ទ​ទៈ​ស្លាប​ជា​មេអំបៅ​រាត្រី​ក៏​ព្រោះតែ​បញ្ហា​ក្រពៈ​ប៉ុណ្ណោះ​

សង្គមប្លែកៗ
0
271
…​នៅពេលដែល​បងស្រី​រប​ស់​ខ្លួន​ត្រូវ​ប៉ូលិស​ចាប់​ចោទប្រកាន់​ពីបទ​ធ្វើ​អាជីវកម្ម​សាច់​ស្រស់ នាង​ជា​ប្អូនស្រី​បាន​បរិយាយ​រឿងនេះ​ទាំង​ក្តុកក្តួល​ប្រាប់​ទៅ​បណ្តាញសារព័ត៌មាន​ថា នាង​និង​បងស្រី​ពុំមែន​ចង​ទ​ទៈ​ស្លាប​ជា​មេអំបៅ​រាត្រី​នោះឡើយ​។ តែ​មកពី​បញ្ហា​ក្រពៈ​ទើប​ពួកនាង​សំរេចចិត្ត​ដើរ​លើផ្លូវ​មួយ​នេះ​។ នារី​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​ប៉ូលិស​ថៃ ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ផ្លូវភេទ​នារី​ក្រោម​អាយុ​១៨​ឆ្នាំ ដែល​ការចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បន្លំ​ខ្លួន​ធ្វើជា​ភ្ញៀវ​ហៅ​នារី​ខាងលើ មក​ដេក​ជាមួយ​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​ដោយ​ឱ្យ​តម្លៃ​សេវាកម្ម ៤៩​ដុល្លារ ។ តាម​ការធ្វើ​បទសម្ភាសន៍​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​អាយុ ១៥​ឆ្នាំ បានឱ្យដឹងថា នាង​និង​បងស្រី​នាង ដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន គឺ​ប្រកប​របរ​លក់ខ្លួន ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ​ខ្លាំងពេក ។ នៅ​ថ្ងៃ​ចាប់ខ្លួន​បងស្រី នាង​បានទទួល​ទូរស័ព្ទ​ពី​បុរស​ម្នាក់ ដែល​បាន​ហៅ ទៅ​ដេក​ក្នុងតម្លៃ ១៦០០​បាត (៤៩​ដុល្លារ​) ដូចនេះ​នាង​ក៏​យល់​ព្រមទៅ ដោយបាន​បបួល​បងស្រី​នាង​ទៅជា​មួយ ប៉ុន្តែ​ពេលទៅដល់ បុរស​នោះ​ក៏បាន​ហៅ ប៉ូលិស​ចូលទៅ​ចាប់ខ្លួន​បងស្រី​នាង ពីបទ​ជួញដូរ​ផ្លូវភេទ​នារី​អាយុ​ក្រោម ១៨​ឆ្នាំ ។​នារី​ដដែល​បាន​ប្រាប់​ឱ្យដឹងថា គ្មាន​ការបង្ខិតបង្ខំ​អ្វី​ទាំងអស់ ដែល​នាង​ព្រម​ធ្វើជា​ស្រីលក់ខ្លួន​នេះ ព្រោះតែ​ជីវភាព​ខ្វះខាត ហើយ​ទើបតែ​ប្រកប​រយៈពេល ១​ខែ​នេះ​ប៉ុណ្ណោះ ដូចនេះ​នាង​សូមឱ្យ​ប៉ូលិស​មេត្តា​ដល់​បងស្រី​នាង​ផង ។ តាម​ការរៀបរាប់​ជាមួយ​សារព័ត៌មាន​ក្នុងប្រទេស​ថៃ នារី​អភ័ព្វ​បាន​បើក​កាយ​ទាំង​មិន​លាក់លៀម​ថា នាង​ទទួលភ្ញៀវ​បាន​ពី ៤ ទៅ​៥​នាក់​ក្នុង​មួយថ្ងៃ ដែល​ភ្ញៀវ​ទាំងនោះ​មាន​អាយុ​ចាប់ពី ៣៥​ឆ្នាំ ទៅ​៤០​ឆ្នាំ ដោយមាន​ទាំង​ប៉ូលិស ទាហាន​ផងដែរ ។​ ​តាម​ការរៀបរាប់​ពី​សំណាក់​ម្ដាយ​របស់​នារី​ទាំងពីរ​នាក់​ខាងលើ​បានឱ្យដឹងថា គាត់​ពុំបាន​ដឹងថា កូនស្រី​នាំគ្នា​រកស៊ី​ផ្លូវភេទ​យ៉ាងនេះ​ទេ ហើយ​ទោះជា​គ្រួសារ​ក្រីក្រ​យ៉ាងណាក៏ដោយ ក៏​មិន​ចង់ឃើញ​កូនស្រី​មានឈ្មោះ​មិនល្អ​ដែរ ៕