ខឹង​ញ័រ​ខ្លួន​ប្តឹងទៅ​តុលាការ​…​ហេតុអ្វី​ប្រើ​ស្រោម​អនា​ម័​យ​ដល់​ទៅ​២​ជាន់​អត់​ខ្លាច​ក្តៅស្អុះ ស្រាប់តែ​ប្រពន្ធ​មាន​ផ្ទៃពោះ​

សង្គមប្លែកៗ
0
409
…​សរសេរ​ពាក្យបណ្តឹង​ហើយ​យកទៅដាក់​នៅ​តុលាការ​ប្រាកដជា​អស់លោក​តុលាការ​សើច​គិល ហើយ​គ្រវីក្បាល​ទុកជា​មោ​ឃៈ​អត់​លើក​យកមក​កាត់ក្តី​នោះទេ ពីព្រោះ​ឲ្យ​កាត់ក្តី​យ៉ាងម៉េច​បើ​ស្រោមអនាម័យ​គេ​ផលិត​សុទ្ធតែ​គុណភាព តែ​បែ​ជា​មកប្តឹង​ថា ស្រោម​អនា​ម័​យ​អន់ ស្លៀក​ពីរ​ជាន់​ទៅហើយ​ម្តេច​ឡើយ​ប្រពន្ធ​នៅតែមាន​កូន​ទៀត​។ រឿងរ៉ាវ​គួរ​ឲ្យ​ផ្ទុះសំណើច​នេះ​គឺ បុរស​ម្នាក់​គ្រោង​ប្ដឹង​ក្រុមហ៊ុន​ផលិត​ស្រោម​អនា​ម័​យ​មួយ​គឺ​ក្រុមហ៊ុន Durex ព្រោះតែ​គាត់​ខឹង​យ៉ាងខ្លាំង​ថា គាត់​បាន​ប្រើ​ស្រោមអនាម័យ​ម៉ាក​នេះ​រហូតដល់​ទៅ ២ ជាន់​ហើយ តែ​ប្រពន្ធ​របស់គាត់​នៅមាន​ផ្ទៃពោះ​ទៀត​។ បុរស​ដែល​គ្រោង​នឹងដាក់​ពាក្យបណ្ដឹង​ក្នុងករណី​ចម្លែក​នេះ​មានឈ្មោះ Wang និង​កំពុង​រស់នៅ​ក្នុងប្រទេស​ចិន​។​ ​លោក Wang បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​មានកូន​ពីរ​នាក់​រួចហើយ​ទើប​គាត់​មិន​ចង់​មានកូន​ទៀត​ទេ ដូចនេះហើយ​គាត់​ក៏បាន​ជ្រើសរើស​ការប្រើប្រាស់​ស្រោមអនាម័យ Durex ដើម្បី​ធ្វើជា​មធ្យោបាយ​ពន្យា​កំណើត​។ គាត់​បាន​បន្តទៀតថា យប់​មួយ​គាត់​បាន​ប្រើប្រាស់​ស្រោមអនាម័យ​ដល់​ទៅ ២ ជាន់ ពេល​រួមភេទ​ជាមួយ​ប្រពន្ធ តែ​ក្រោយពេល​រួមភេទ​រួច​គាត់​បាន​ប្រទះឃើញ​ចុង​ស្រោមអនាម័យ​ដែល​គាត់​ប្រើ​ទាំងពី​នោះ​សុទ្ធ​តែមាន​ស្នាម​ធ្លុះ​។​លុះ​ព្រឹក​ឡើង​គាត់​បាន​ទៅ​ទិញ​ថ្នាំ​ពន្យា​កំណើត​ឲ្យ​ប្រពន្ធ​គាត់​លេប​ថែម​ទៀតផង តែ​ពេលនេះ​ប្រពន្ធ​របស់គាត់​នៅតែមាន​ផ្ទៃពោះ​ដដែល ទើបបានជា​គាត់​ខឹង​យ៉ាងខ្លាំង និង​គ្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​តុលាការ ។​ ឆ្លើយតប​នឹង​បញ្ហា​នេះ​ដំណាង​ក្រុមហ៊ុន Durex បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ស្វាគមន៍​ចំពោះ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ តែ​យ៉ាងណាក្តី លោក Wang ត្រូវតែ​បង្ហាញថា គាត់​ពិតជា​ចេះ​ពី​របៀប​ប្រើប្រាស់​ស្រោមអនាម័យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ជាមុនសិន​។ ចំពោះ​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​វិញ​បាន​បន្ថែម​ក្នុងន័យ​ឌឺដង​ថា បើ​ប្រើ​ស្រោមអនាម័យ​ត្រឹមត្រូវ​ហើយ​តែ​ប្រពន្ធ​នៅមាន​កូន​ទៀត មានន័យថា​ប្រពន្ធ​គាត់​មាន​ដៃគូ​រួមភេទ​ផ្សេង​ទៀតហើយ​៕ ​