ព្រឺរ​សម្បុរ​មែនទែន​..​ខ្មោចលង​ស្រស់ៗ​ក្នុង​មន្ទីរពេទ្យ​

សង្គមប្លែកៗ
0
598
…​បើ​មិន​ជឿ​ក៏​ពុំគួរ​ពេបមាត់​អី​ពីព្រោះ​រឿងរ៉ាវ​ខ្មោចលង​សុទ្ធតែ​មិន​ច្បាស់​ដូច​តែ​គ្នា​ដែរ​ទេ​ថា​ជា​រឿង​ពិត​ឬក៏​ជា​រឿងប្រឌិត​តែ​ព្រឺរ​ឆ្អឹងខ្នង​នោះ​!​។​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នក​ម៉ាក់​មួយរូប​ឈ្មោះ Pen Timsocheata PG បាន​បង្ហោះ​រៀបរាប់​រឿងរ៉ាវ ដ៏​គួរឱ្យ​ព្រឺ​សម្បុរ​មួយ​ដែល​បាន​កើតឡើង​ចំពោះ​គាត់​បន្ទាប់ពី​បាន​សម្រាលកូន​រួច ។​ ​ក្នុងនោះ​អ្នកស្រី បានសរសេរថា​៖ «​កាលពី​៣​ឆ្នាំមុន វេលា ទាបភ្លឺ នៅ​មន្ទី​ពេទ្យ រ៉ូយ៉ាល់​នេះ ឯង យប់​ថ្ងៃទី ៣ ខ្ញុំ​បាន​ដើរទៅ​ខាងក្រៅ​បន្ទប់​សម្រាក សំដៅទៅ​មើល​កូនស្រី​ដែល​នៅក្នុង​បន្ទប់ មើលថែ​ទារក ដោយ​ចិត្ត​នឹក​កូន​ពេក ដោយ​គ្មាន​បានគិត​ដល់​រឿង​អាក្រក់​អ្វី​ឡើយ រហូត​ពេលដែល​ខ្ញុំ​ចូលទៅក្នុង​បន្ទប់ សម្រាក​វិញ​ខ្ញុំ​ក៏​ប្រាសដេក​វិញ រំពេច​នោះ​ស្រាប់​តែមាន​ស្រមោល​ដៃ​ខ្មៅ ស្ទង់ៗ មក​សង្កត់ ពីលើ​ក្បាល​ខ្ញុំ ដល់​ទៅ​២​ដង ហើយ​ខ្ញុំ​ប្រឹង​ស្រែក ហៅ​ប្តី​របស់ខ្ញុំ​ដេក​កំដរ​ខ្ញុំ​នៅលើ សា​ឡុង​ស​តែ​គាត់​មិន​បានលឺ​ឡើយ ហើយ​ខ្ញុំ​ខំ​រើ​បំរាស់​មិន​ចង់​រួច​ក៏​វៀសដៃ​ចំ​កាបូប​លុយ​ខ្ញុំ​ដែល​ដាក់​នៅលើ​តុ ចំហៀង​ខ្លួន​ទើប​បាត់ស្រមោល​ដៃ​ខ្មៅ​នោះ​បាត់ទៅ​» ។​ស្ត្រី​ខាងលើ​បន្តទៀតថា​៖ «​ក៏ប៉ុន្តែ ពេលនេះ ម៉ោង​ដដែល ៣​ឆ្នាំក្រោយ ខ្ញុំ​មិន​ហ៊ាន​ដើរ​ចេញទៅ​ក្រៅ​ដើម្បី​មើល​កូន​ទៀតឡើយ ព្រោះ វា​ធ្លាប់ មាន​មកលើ​ខ្ញុំ​រួច​ម្តង ហើយ​ខ្ញុំ​មិន​បណ្តោយ​ទៀត​ទេ​ហើយ​ក៏មាន​របស់​ដើម្បី​ធ្វើអោយ​កក់ក្តៅ​ក្នុង​អារម្មណ៍​នៅ​និង​ដៃ​របស់ខ្ញុំ​ដែរ »​។​ ​ជា​ចុងក្រោយ​អ្នក​ម្ដាយ​រូបនេះ​រៀបរាប់ថា ៖ «​សូម​បញ្ចាក់ ខ្ញុំ​សរសេរ​នេះ ចង់​ប្រាប់​ដល់​មនុស្ស​គ្រប់​ទោះ ជា​ឆ្លងទន្លេ ដោយ​អ់ធម្ម​ជាតិ​ក្តី វះកាត់​ក្តី​ក៏​កុំ ដើរចេញ​ទៅណា​តែ​ផ្តាស ខុសពី​កន្លែង​មូលហេតុ គឺ​គ្រប់​មនុស្ស​ស្រី​ពេល​នឹង​សុទ្ធ​តែមាន​ធ្លាក់ឈាម ទាំងអស់ ត្រូវ​យល់ បើ​មិន​ជឿ​សូមកុំ​ប្រមាថ ខ្ញុំ ជួប​ផ្ទាល់​បាន​ហ៊ាន​អះអាង​» ។​បន្ទាប់ពី​ការ​បង្ហោះ​នេះ​ក៏មាន​អ្នក​ម្តាយ​ជាច្រើនរូប​ដែល​ឆ្លងកាត់​ការ​សម្រាលកូន​រួចមកហើយ​នោះ បានបង្ហាញ​ពីបទ​ពិសោធន៍​រៀងៗ​ខ្លួន ដែល​ស្រដៀង​គ្នា​នេះ ។ យ៉ាងណាមិញ ក៏មាន​អ្នក​បញ្ចេញយោបល់​មួយចំនួន​ថា នេះ​អាចមកពី​ការ​រវើរវាយ​របស់​អ្នក​ម្តាយ​ដែល​ទើប​សម្រាលកូន​រួច​ក៏​ថា បាន​ព្រោះ​ពេល​សម្រាល​ពួកគាត់​តែងតែមាន​អារម្មណ៍​គិត​ច្រើន ។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​មិនអាច​ដឹង​ច្បាស់​ពី​ជំនឿ​បែប​អរូបី​មួយ​នេះឡើយ ៕