គ្រោងឆ្អឹង​យក្ស​របស់​សត្វ​ចម្លែក​បាន​បោកបក់​មក​ទើរ​លើ​ឆ្នេរសមុទ្រ​ស្កុ​តលែ​ន​

សង្គមប្លែកៗ
0
1701
​រឿង​អាថ៌កំបាំង​កំពុង​ហ៊ុំព័ទ្ធ​គ្រោងឆ្អឹង​យក្ស ដែល​បាន​បោកបក់​មក​ទើរ​លើ​ឆ្នេរសមុទ្រ​ស្កុ​តលែ​ន អំឡុង​ព្យុះសង្ឃរា Ciara ។​ក្រុម​អ្នកស្រុក នាំគ្នា​ទាល់គំនិត​ក្រោយ​មើលឃើញ​រូបថត​ដែល​ដូចគ្នា​នឹង​គ្រោងឆ្អឹង​សត្វ​រលួយ ត្រូវបាន​គេ​បង្ហោះ​តាន​អន​ឡាញ​កាលពីដើម​សប្តាហ៍​នេះ ក្នុងនោះ​ពួកគេ​មួយចំនួន បាន​លើកឡើងថា វា​អាចជា​គ្រោងឆ្អឹង​របស់​សត្វ​ចម្លែក Loch Ness ។ ​រូបភាព​នេះ ត្រូវបាន​គេ​ចែករំលែក​នៅលើ ផេ​ក Facebook​ឈ្មោះ Fubar News ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Aberdeen រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ព្យុះ Ciara បោកបក់​មកលើ​ចក្រភព​អង់គ្លេស ជាមួយនឹង​កម្លាំង​ខ្យល់​បក់ ១៤៥​គ​.​ម​ក្នុង​១​ម៉ោង​។​ផេ​ក Fubar News បាន​បង្ហោះ​រូប​ជាមួយនឹង​សារ​ជា​អក្សរ​ថា “​មក​មើល​សត្វ​ចម្លែក​មួយ​នេះ នៅថ្ងៃនេះ នៅ​ជិត​ទីក្រុង Aberdeen ។ តើ​អ្នក​យល់ឃើញថា វា​គឺជា​សត្វ​អ្វី​?”​។​អ្នកលេង Facebook​មួយចំនួន បាន​និយាយថា គ្រោងឆ្អឹង​នេះ អាចជា​គ្រោងឆ្អឹង​របស់​សត្វ​ចម្លែក Loch Ness ដែលមាន​ប្រវត្តិ​នៅក្នុង​រឿងព្រេង​ស្កុ​តលែ​ន​។​អ្នកលេង Facebook​ម្នាក់​ឈ្មោះ Meg Plumm បានរ​សេរ​ថា “​អូ​! វា​គឺជា​គ្រោងឆ្អឹង​សត្វ​ចម្លែក Loch Ness”​។​គួរ​ឲ្យ​ដឹងថា វា​មិនមែនជា​លើកដំបូង​នោះទេ ដែលមាន​មនុស្ស​នាំគ្នា​ព្យា​ការណ៍​ពី​ការ​មាន​សត្វ​ចម្លែក Loch Ness ។ ថ្វីត្បិតតែ​មានការ​ប្រទះឃើញ​ជាច្រើនលើក នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ក៏ដោយ ពួកគេ​នៅតែ​គ្មាន​ភស្តុតាង​ច្បាស់​អាច​បញ្ជាក់ថា សត្វ​ចម្លែក​មួយ​នេះ មាន​ពិតប្រាកដ​ដដែល​។​ ​នៅក្នុង​ជីវ​ប្រ​វត្ត​សង្ខេប​របស់​ស​ង្ឈ​អៀរ​ឡង់ Saint Columba បានសរសេរថា សត្វ​ចម្លែក Loch Ness ត្រូវបាន​គេ​ប្រទះឃើញ​ដំបូង​គេ​នៅក្នុង​ឆ្នាំ​៥៦៥ ពេលដែល​វា​បាន​អូស​បុរស​ម្នាក់​រហូតដល់​ស្លាប់​នៅក្នុង​ទន្លេ Ness របស់​ស្កុ​តលែ​ន​៕