ឃើញ​ហើយ​ព្រឺរ​ស្ញើប​ជំនួស​…​ហ៊ាន​អែនអន​ជាមួយ​ត្រី​ឆ្លាម​ទុកចិត្ត​ដូច​រាំ​ជាមួយ​ទេព​មច្ឆា​

សង្គមប្លែកៗ
0
606
…​ជារឿយៗ​ព័ត៌មាន​ស្តីពី​គ្រូបង្វឹក​ត្រូវ​សត្វ​តោ​ឬ សត្វ​ខ្លា​ប៉ះចំ​ពួកវា​កំពុងតែ​មួម៉ៅ​ក៏​ហត់​មក​ទះតប់​មាន​ករណីខ្លះ​ត្រឹម​រងរបួស ឯ​ករណី​ខ្លះទៀត​ធ្ងន់ធ្ងរ​បាត់បង់​ជីវិត​បា​ន​ចុះផ្សាយ​គួរ​ឲ្យ​សង្វេក​ពន់ពេក​ក្រៃ រហូត​មាន​មនុស្ស​ជាច្រើន​បាន​លើកឡើងថា មាន​មុខរបរ​ស្និទ្ធស្នាល​ជាមួយ​សត្វ​សាហាវ​រាល់ថ្ងៃ​បែបនេះ​បែកញើស​ព្រឹកល្ងាច​ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់​ដង្ហើមចេញ​-​ចូល​ព្រោះតែ​ភ្លាត់ ស្នៀត​បន្តិច​ច្បាស់​ជា​ត្រូវ​ពួកវា​ខាំ​ហើយ​!​។​ចំពោះ​ករណី​បុរស​រុស្ស៊ី​ម្នាក់នេះ​ដែល​មុជទឹក​ទៅធ្វើ​កាយវិការ​អែនអន​ជាមួយ​ត្រី​ឆ្លាម​មួយ​ក្បាល​ធ្វើ​ឲ្យ​មនុស្សម្នា​ទាំងឡាយ​បានឃើញ​ហើយ​ព្រឺរ​ស្ញើប​ជំនួស​យ៉ាងខ្លាំង​។​ ជាទូទៅ ត្រី​ឆ្លាម គឺជា​ប្រភេទ​ត្រី​ដែល​កាច​សាហាវ និង​ចូលចិត្ត​រស់នៅក្នុង​មហាសមុទ្រ​ធំៗ ហើយ​មនុស្ស​យើង​កម្រ​ចូលទៅ​ក្បែ​វា​ណាស់​។ ផ្ទុយទៅវិញ បុរស​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​គាត់​ចូលទៅ​ប្រលែង និង​រាំលេង​យ៉ាង​សប្បាយ​ជាមួយ​ត្រី​ឆ្លាម​មួយ​ក្បាល​ក្នុង​អាង​ចិញ្ចឹម​ត្រី​។ ភាព​ភ្ញាក់ផ្អើល​មួយ​នេះ បង្ហាញ​ពី​អ្នក​មុជទឹក​ម្នាក់ បាន​ចុះចូល​ទៅក្នុង​អាង​ត្រី​នៅ​ផ្សារ​ទំនើប ណេ​ប​តុ​ន នៃ​ប្រទេស​រុស្ស៊ី​។ ពេលនោះ​គាត់​បាន​យកដៃ​ឆ្វេង​កាន់​ព្រុយ​ត្រី ហើយ​ដៃ​ម្ខាង​ទៀត​អោប​ខ្នង​ពីក្រោយ មើលទៅ​ហាក់ដូចជា​គូស្នេហ៍​មួយគូ​កំពុង​រាំ​ស្ល៊ូ​ជាមួយគ្នា​យ៉ាង​អីចឹង​។ គួរ​បញ្ជាក់ថា នៅ​ទីនោះ​មាន​អាង​សរុប​ជាង ៤០ សម្រាប់​ចិញ្ចឹម​ត្រី​ចំនួន​ប្រមាណ ១៥០ ប្រភេទ បូករួម​ទាំង​សត្វ​សមុទ្រ​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​៕