ព្រះ​វិស្ណុ​ដ៏​ធំ​មហិមា​បង្ហាញ​ព្រះ​ភ័​ក្ត​នៅ​ឥណ្ឌូនេស៊ី​

សង្គមប្លែកៗ
0
739
…​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​យើង​នេះ​បាន​កសាង​នូវ​រូ​សំណាក​ដែល​ធំ​មហិមារ​តំ​ណា​ឲ្យ​ការគោរព​បូជា​ទៅតាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន​។ ដូចជា​នៅ​ប្រទេស​ចិន​បាន​កសាង​នូវ​ព្រះពុទ្ធ​រូប​មាន​កំពស់​ស្កឹមស្កៃ នៅ​តៃវ៉ាន់​មាន​ពុទ្ធ​មណ្ឌល​ជាដើម​។​ដោយឡែក​កាលពីពេល​កន្លងទៅ​រូបចម្លាក់​ព្រះ​កេស​ព្រះ វិស្ណុ​ត្រូវបាន​ដំ​ឡើងលើ​ដងខ្លួន​នៅ​ឧទ្យាន​វប្បធម៌​ភូមិ Jimbaran កោះ​បាលី​ប្រទេស ឥណ្ឌូនេស៊ី​។​ ​តាមរយះ​ការ​បង្ហោះ​វីដេអូ​មួយ​នេះ​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដ៏​មហាជន​ព្រោះ​ពួកគេ​មិនដែល​បានឃើញ​រូបចម្លាក់​ព្រះ​វិស្ណុ​ដ៏​ធំជាងគេ​បំផុត ទម្ងន់ ៤​តោន និង​កម្ពស់ ១២១​ម៉ែត្រ នោះទេ​។​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ដោយ​បុរស​ម្នាក់​ដោយ​សរសេរថា ព្រះ​កេសរ​បស់​ព្រះ​វិស្ណុ​នេះ​មាន​ទម្ងន់​រហូត​ទៅដល់ ៤​តោន​ឯណោះ ហើយ​ត្រូវ​ប្រើប្រាស់​ដង​ស្ទូច​ដើម្បី​ដំឡើង​លើ​ដងខ្លួន​បាន​។ រូបចម្លាក់​ព្រះ​វិស្ណុ​ដ៏​ធំជាងគេ​បំផុត​នេះ ត្រូវបាន​សាងសង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​រហូតមកទល់​ពេលនេះ​។ រូបចម្លាក់​នេះ ក៏​នឹងមាន​ភោជនីយដ្ឋាន​មួយ​នៅ​ខាងក្នុង​ផងដែរ ដែល​អាច​បម្រើ​មនុស្ស​រហូតដល់ ៥០០​នាក់​។ លើសពីនេះ​ទៀត វា​ក៏​នឹងមាន​សារមន្ទីរ និង​វិចិត្រសាល​នៅ​ខាងក្នុង​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​គយគន់​ទេសភាព​នៃ​កោះ​បាលី​ទាំងមូល​បាន​ទៀតផង​។​ គួរ​ឲ្យ​ដឹងថា រូបចម្លាក់​ព្រះ​វិស្ណុ​ធំជាងគេ​បំផុត​នេះ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ពិសេស​ជាមួយ​កម្ពស់​រហូតដល់ ១២១ ម៉ែត្រ ហើយ​អាច​ទប់ទល់​កម្រិត​រញ្ជួយ​ដី​រហូតដល់ ៨​វ៉ិ​ច​ទ័​រ និង​កម្លាំង​ខ្យល់​ល្បឿន ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៀតផង​៕