ទេវតា​នាំ​ផ្លូវ​…​ជួប​ស្រី​កំណាន់​កណ្តាលផ្លូវ​…​វ៉ៃ​ប្រា​វហើយ​ប្រាប់​ប្តី​ឲ្យ​មក​មើល​ទៀត​

សង្គមប្លែកៗ
0
749
[wai id="5"]


…​ដំបៅ​ដើមទ្រូង​ដេក​ឈឺចិត្ត​ស្អិត​ឥត​ល្ហែរ​អស់​រយៈពេល​រាប់​ខែ​មកហើយ ក៏​ព្រោះតែ​លោក​ប្តី​ក្បត់ចិត្ត​ទៅ​មាន​ស្រី​ថ្មី​ក៏​តាំងចិត្ត​ប្រឹង​តាមដាន​រក​ឲ្យ​ឃើញ​ស្ត្រី​កំណាន់​របស់​ប្តី​។​ក្រោយមក​ការព្យាយាម​ក៏បាន​សំរេច​…​ចៃដន្យ​ប្រ​ទៈ​ឃើញ​នៅ​កណ្តាលផ្លូវ​…​ក៏​វ៉ៃ​ប្រាវ​តែម្តង​។​បើ​យោងតាម​ប្រភព​សារព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ ស្ថិតក្នុង​ទីក្រុង Tangshan ខេត្ត Hebei ប្រទេស​ចិន​។​

ពាណិជ្ជកម្ម

​តាមរយៈ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​នោះ ឆ្លៀតឱកាស​សងសឹក បន្ទាប់ពី​បាន​តាម​ទាន់ ខណៈដែល​នាង​ស្រី​កំណាន់ កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​ប្តី​របស់ខ្លួន​។​នៅក្នុង​វីដេអូ​នោះដែរ គេ​ឃើញ​ប្រពន្ធ​ដែល​កំពុង​ផ្ទុះ​កំហឹង​នេះ បាន​ទាក់ទង​ទៅ​ប្តី​របស់ខ្លួន​តាម​ទូរស័ព្ទ ដើម្បី​ឲ្យ​មក​មើល​សកម្មភាព ដែល​ខ្លួន​កំពុង​វាយ​ស្រី​កំណាន់​។​«​បង​សម្លាញ់ បង​នៅឯណា​? មក​ទីនេះ​មក ខ្ញុំ​ចាប់​នាង​បាន​ហើយ ប្រញាប់​ឡើង​!» តាមរយៈ​វីដេអូ​ឃ្លី​ប​ដដែល​នោះ គេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ស្របច្បាប់ បាន​ចាប់​បោចសក់ និង​វាយ​នាង​ស្រី​កំណាន់ ខណៈ​ដែលមាន​មនុស្សម្នា​ជាច្រើន កំពុងតែ​នាំគ្នា​ចោមរោម​មើល​។​

​ក្នុងនោះ គេ​ក៏​អាច​ឮ​សំឡេង​ស្ត្រី​ជា​ប្រពន្ធដើម​រូបនោះ ស្រែក​ទៅកាន់​ស្រី​កំណាន់​ថា​៖«​ប្រាប់​គ្រប់គ្នា​ទៅ ថា​នាង​ជា​នរណា​។ ប្រាប់​ទៅ​ថា នាង​គឺជា​ស្រី​កំណាន់​របស់គេ ... ឆាប់​និយាយ​ទៅ​!» ។ ដោយសារតែ មិនអាច​ប្រកែក​បាន នារី​រងគ្រោះ​ក៏​និយាយ​តាម​ការបញ្ជា​៖«​ខ្ញុំ​គឺជា​ស្រី​កំណាន់​។​» ស្ត្រី​ជា​ប្រពន្ធ បាន​និយាយទៀតថា​៖«​នាង​នេះហើយ ជា​ស្រី​កំណាន់​របស់​ប្តី​ខ្ញុំ​។ នាង​គឺជា​អ្នក​បំបែកបំបាក់​គ្រួសារ​ខ្ញុំ​។ នាង​ទាក់ទង​ជាមួយ​ប្តី​ខ្ញុំ ៣​ឆ្នាំ​ហើយ​» ៕