ខ្លោចចិត្ត​ណាស់ ម្ចាស់​មេដាយមាស​យក​ប​ង់​ស្អិត​រុំ​ធ្វើជា​ស្បែកជើង​រត់ប្រណាំង​

សង្គមប្លែកៗ
0
295
…​បណ្តា​អ្នកចូលរួម​ទស្សនា​បាននាំគ្នា​ស្រែក​ហ៊ោ​រក​ញ្ជៀ​វ​លើកទឹកចិត្ត​ដល់​អ្នករត់​ប្រណាំង​ឈ្នះ​មេដាយមាស​ប៉ុន្តែ​នៅ​ពីក្រោយ​ការស្រែក​អបអរ​ពួកគេ​ទាំងឡាយ​ស្ទើរតែ​ខ្លោចចិត្ត​គ្រប់ៗ​ចំពោះ​ម្ចាស់​មេដាយមាស​រូបនេះ​។​ក្មេងស្រី Rhea Ballos អាយុ​១១​ឆ្នាំ​ជា​សិស្ស​នៅ​សាលា​បឋម Salvacion ក្នុង​រដ្ឋ Lloilo កំពុង​ទទួល​បានការ​អាណិតអាសូរ​យ៉ាងខ្លាំង បន្ទាប់ពី​នាង​បាន​យក​បង់​ស្អិត​មក​រុំ​ធ្វើជា​ស្បែកជើង​រត់ប្រណាំង រហូត​បានឈ្នះ​មេដៃ​មាស​។ ​នៅក្នុង​ការប្រកួត​រត់​ប្រណាំង Lloilo Schools Sport Council Meet នាង​បាន​យក​បង់​ស្អិត​រុំ​ជុំវិញ​បាតជើង ធ្វើជា​ទ្រនាប់ជើង​រត់​ព្រោះ​គ្មាន​លទ្ធភាព​ទិញ​។ នៅលើ​បង់​ស្អិត​នោះដែរ នាង​បានសរសេរថា «NIKE» ដែលជា​ម៉ាក​ស្បែកជើង​ដ៏​ល្បី​មួយ​។ បើទោះបីជា​នាង​គ្មាន​ស្បែកជើង​ពាក់​រត់ប្រណាំង​ត្រឹមត្រូវ​ក៏ដោយ ក៏​នាង​អាច​តស៊ូ​ជម្នះ​រហូតដល់​អាច​ឈ្នះ​មេដៃ​មាស​ទាល់តែ​បាន​។​​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Predirick B. Valenzuela បាន​ឲ្យ​ដឹងថា Rhea Ballos បានឈ្នះ​មេដៃ​មាស​ចំនួន​៣​លើ​វិញ្ញាសា​រត់ប្រណាំង ៤០០​ម៉ែត្រ ៨០០​ម៉ែត្រ និង​១៥០០​ម៉ែត្រ​។​ ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ត្រូវបាន​បង្ហោះ​ទៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មាន​មហាជន​ជាច្រើន​បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន NIKE គួរតែ​ផ្ដល់​ស្បែកជើង​ទៅដល់​ក្មេងស្រី​នេះ ហើយ​ទីបំផុត​មាន​ហាង​ស្បែកជើង​មួយ​បាន​ទាក់ទង​ទៅកាន់​ក្មេងស្រី​នេះ និង​គ្រូបង្វឹក​របស់​នាង​ផងដែរ​៕