អ្នក​ចូលចិត្ត​ប្តូរ​ពណ៌​សក់​ត្រូវ​ប្រុងប្រយ័ត្ន​! ស្ត្រី​ម្នាក់​ប្រតិកម្ម​ថ្នាំ​សក់​ធ្វើ​ឲ្យ​នាង​ហើម​មុខ និង​ពិការភ្នែក​អស់​រយៈពេល​១០​ឆ្នាំ​

សង្គមប្លែកៗ
0
471
​ស្ត្រី​ម្នាក់ បានប្រកាស​ឲ្យ​ដឹង​ពី​ការឈឺចាប់​អស់​រយៈពេល​១០​ឆ្នាំ​របស់​នាង ពី​ប្រតិកម្ម​អា​ឡែ​ស៊ី​ស្បែក​ដោយសារតែ​ថ្នាំលាបសក់​ដែល​ស្ទើ​តែ​បានសម្លាប់​គាត់​ទៅហើយ​។​អ្នកស្រី Robyn Cherry មកពី​ស្រុក Gloucestershire ចក្រភព​អង់គ្លេស មិនអាច​មើលឃើញ​នោះទេ ហើយ​មុខ​របស់គាត់​ឡើង​ប៉ោង​ធំ​ឡើង​ទ្វេដង ក្រោយ​លាបថ្នាំ​សក់​ទៅជា​ពណ៌​ត្នោត​កាលពី​ឆ្នាំ​២០១០ ថ្វីត្បិតតែ​គាត់​បានធ្វើ​តេស្ត​មុននឹង​លាបថ្នាំ​សក់​ក៏ដោយ​។​ ​រយៈពេល​១​ទសវត្សរ៍​មកនេះ នាង Robyn​មិនអាច​ចេញ​ក្រៅ​ឲ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​បានឡើយ ជាហេតុ​ធ្វើ​ឲ្យ​គាត់​មិនអាច​ដើរលេង​បាន ហើយ​និង​បោះបង់ចោល​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់គាត់​ជា​កីឡាការិនី​ប្រឆាំង​សេះ​។​អ្នកស្រី Robyn បាន​និយាយថា ទៅ​ហាង​អត់​សក់​នៅថ្ងៃនោះ គឺជា​កំហុស​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជីវិត​របស់គាត់​។ ចាប់តាំងពី​នោះមក ជីវិត​របស់គាត់​ប្រៀបបាន​នឹង​ការរស់នៅ​ក្នុង​ឋាននរគ​។​អ្នកស្រី​បន្តទៀតថា អ្នកស្រី​ស្ទើ​តែ​ស្លាប់​ទៀតផង តែ​ឥឡូវនេះ គាត់​អាច​មើលឃើញ​ពិភពលោក​ជាថ្មី​ម្តង​ទៀតហើយ ហើយ​គាត់​ក៏​មិនចាំបាច់​ទៅ​មន្ទីរពេទ្យ​ទៀត​ដែរ​។​អ្នកស្រី Robyn​បាន​និយាយទៀតថា តាម​ធម្មតា គាត់​លាបថ្នាំ​សក់​ទៅជា​ពណ៌​ទង់ដែង​២​ដង​ក្នុង​១​ខែ​នៅផ្ទះ​របស់គាត់​។ គាត់​តែងតែ​ធ្វើតេស្ត និង​រង់ចាំ​ដល់​៤៨​ម៉ោង​។​ប៉ុន្តែ​ក្រោយមក អ្នកស្រី​ក៏​សម្រេចចិត្ត​ប្តូរ​សក់មក​បែប​ធម្មជាតិ​វិញ ដោយ​លាប​ពណ៌​ត្នោត ។ ក្រោយពេល​លាប​ភ្លាម គាត់​ក៏បាន​ចាក​ចេញពី​ហាង​សាឡ​ន ស្រាប់តែ​ផ្ទៃមុខ​របស់គាត់​ចាប់ផ្តើម​ប្រតិកម្ម​ឡើង​ក្តៅ តែ​គាត់​មិន​ចាប់អារម្មណ៍​នោះឡើយ​។ នៅ​ព្រឹក​បន្ទាប់​មុខ​របស់គាត់ ឡើង​ប៉ោង​ធំ​ឡើង​ទ្វេដង​។​ ​អ្នកស្រី Robyn បាន​បញ្ជាក់ថា ក្បាល​របស់គាត់​ដូច​ផ្លែ​ប៉េងប៉ោះ​ចឹ​ង ហើយ​គាត់​ពិតជា​ខ្លាច​ខ្លាំងណាស់ ហើយ​ការឈឺចាប់​ក៏​ចាប់​ផ្តើមឡើង​។ ភ្នែក​របស់គាត់​មើលមិនឃើញ​នោះទេ វា​ពិតជា​រឿង​ដែល​អាក្រក់​ខ្លាំងណាស់​សម្រាប់​ជីវិត​របស់គាត់​។​គួររំឭកថា កាលពី​ខែតុលា ឆ្នាំ​២០១០ ដែល​កាលនោះ អ្នកស្រី Robyn មាន​អាយុ​២០​ឆ្នាំ បាន​ចំណាយលុយ​១២០​ផោន ដើម្បី​លប់​សក់​របស់គាត់​នៅ​ហាង​សាឡ​ន​ក្នុងស្រុក​មួយកន្លែង​៕