ពិតជា​មាន​តំលៃ​មហាសាល​មែន លក់​ត្រី​ធូ​ណាមួយ​ក្បាល​បាន​ក្នុងតម្លៃ​រហូតដល់​ជិត ២ លាន​ដុល្លារ​អាមេរិក​

សង្គមប្លែកៗ
0
265
​ជប៉ុន​៖​គ្រាន់តែ​បើក​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ ២០២០ នេះ​ភ្លាម មាន​ត្រី​ធូ​ណាមួយ​ក្បាល​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​រហូតដល់​ជិត ២ លាន​ដុល្លារ​អាមេរិក​។ ត្រី​ធូ​ណា​ដែលមាន​តម្លៃ​មហាសាល​នេះ​ត្រូវបាន​គេ​ដាក់លក់​ក្នុង​ពិធី​ដេញថ្លៃ​មួយ​ដែល​បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​ តាម​សារព័ត៌មាន Bangkokpost បាន​បញ្ជាក់ថា ត្រី​នេះ​មាន​ទម្ងន់​សរុប ២៧៦ គីឡូក្រាម ហើយ​តម្លៃ​ចុងក្រោយ​នៃ​ការដេញថ្លៃ​ត្រី​យក្ស​មួយ​ក្បាល​នេះ​គឺ ១៩៣ លាន​យន់ (១ ៧៨៨ ៣៣៨ ដុល្លារ​អាម៉េរិក​)​។ ចំពោះ​អ្នក​ដែលមាន​សំណាង​ក្លាយជា​ម្ចាស់​ត្រី​នេះ​គឺ​លោក Kiyoshi Kimura ជា​ម្ចាស់​ភោជនីយដ្ឋាន​លក់​ស៊ូ​ស៊ី​ដ៏​ល្បី​និង​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​។​គួ​រម្លឹក​ជូន​ថា លោក Kiyoshi Kimura ត្រូ វ​បាន​សាធារណៈជន​ដាក់ឈ្មោះថា “​ស្តេច​ត្រី​ធូ​ណា​” ព្រោះ​កន្លងមក​គាត់​តែង​ដេញថ្លៃ​ទិញ​ត្រី​ធូ​ណា​ក្នុងតម្លៃ​ខ្ពស់ៗ​បំផុត តួយ៉ាង​កាលពី​ឆ្នាំ ២០១៩ កន្លង​នេះ​នេះ “​ស្តេច​ត្រី​ធូ​ណា​” បានឈ្នះ​ការដេញថ្លៃ​ទិញ​ត្រី​ធូ​ណាមួយ​ក្បាល​ទម្ងន់ ២៨៧ គីឡូក្រាម​ក្នុងតម្លៃ​រហូតដល់​ជាង ៣​លាន​ដុល្លារ​អាម៉េរិក​ឯនោះ​។ ​លោក Kiyoshi Kimura បាន​បញ្ជាក់ថា ការទិញ​ត្រី​ធូ​ណា​ក្នុងតម្លៃ​ថ្លៃៗ​នេះ​គឺ​ព្រោះ​លោក​ចង់​ឲ្យ​អតិថិជន​របស់​លោកមា​ន​ឱកាស​ភ្លក់​រសជាតិ​សាច់​ត្រី​ដ៏​ឆ្ងាញ់ និង​កម្រ​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ​៕