អត់​ដឹង​របស់​ថ្លៃ​យកទៅដាក់​កន្លៀត​ទ្វារ លុះ​ពេល​ដាក់​ដេញថ្លៃ​មិនតិច​ឯណា​

សង្គមប្លែកៗ
0
845
ស្ត្រី​ចំណាស់​ម្នាក់នេះ​ពិតជា​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន​នោះឡើយ ព្រោះ​ត្បិត​អី​ថូផ្កា​មួយ​ដែល​គាត់​យកមក​សម្រាប់​ដាក់​រ​រមូរ​ក្រដាសកាតុង​នោះ បែរជា​មានតម្លៃ​ថ្លៃ​មិន​នឹកស្មាន​ដល់​។ ថូផ្កា​មួយ​ដែល​បែក​មាត់​ត្រូវបាន​ទុក​សម្រាប់​ដាក់​រមូរ​ក្រដាសកាតុង លក់បាន​ក្នុងតម្លៃ​ជាង​110.000​ផោន​អង់​គ្លស​។​ ​ដំបូង​ឡើយ​ឈ្មួញ​ឱ្យ​តម្លៃ​តែ​២០០​ផោន​អង់គ្លេស​ប៉ុណ្ណោះ​ចំពោះ​ថូផ្កា​មាន​កម្ពស់​៦៦​សង់ទីម៉ែត្រ​នេះ ព្រោះ​វា​មាន​ស្នាម​បែក​នៅ​មាត់​ថូ​។​ប៉ុន្ដែ​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​នោះ​វា​គឺជា​ថូផ្កា​មួយ​របស់​ស្ដេច​ចិន​នា​ដើម​សតវត្សរ៍​ទី​៩ ហើយ​ធ្លាប់បាន​ដាក់តាំង​នៅក្នុង​រាជវាំង​។ ថូ​នេះ គឺជា​របស់​ស្ដ្រី​មេម៉ាយ​ម្នាក់​កំ​ទីក្រុង​ហើយ​វា​ជា​មរតក​បន្សល់ទុក​កាលពី​រាប់សិប​ឆ្នាំមុន ហើយ​ក្រោយមក​គាត់​ត្រូវ​លក់​វា​ដើម្បី​រើ​ទៅ​នៅផ្ទះ​សម្រាប់​មនុស្ស​ចាស់​។​ស្រី្ដ​ចំណាស់​វ័យ​៨០​ឆ្នាំ​រូ​នេះ​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង​នៅពេល​ដឹង​ពី​តម្លៃ​ដែល​លក់បាន​ក្រោយ​ការដេញថ្លៃ​។​មុន​នោះ​គាត់​បានដាក់​វា​នៅ​កន្លៀត​ទ្វារ​ដើម្បី​ដាក់​រមូរ​ក្រដាស​ប៉ុណ្ណោះ​។​ ​អ្នកលក់​ដេញថ្លៃ​Adam Partridge និយាយថា វា​មាន​ត្រា​សញ្ញា​របស់​ស្ដេច​រជ្ជកាល​ថា​ង នៅ​ពីក្រោម ហើយ​ពណ៌​លឿង​នៃ​ថូផ្កា​នេះ​វា​ពិតជា​ពណ៌​សម្រាប់​ស្ដេច​ចិន​។​ក្រៅពីនោះ​នៅលើ​ថូ​មាន​តម្ពក់​ត្រចៀក​មួយគូ​រចនា​ជា​រូប​នាគ​។​អ្នកលក់​ដេញថ្លៃ​ប៉ាន់​ស្មានថា​លក់បាន​ប្រហែល​២០០​ផោន​ប៉ុណ្ណោះ​ព្រោះ​វា​បែក ប៉ុន្ដែ​ឈ្មួញ​ចិន​ម្នា​ក់បាន​ចំណាយ​រហូតដល់​ទៅ​110.920​ផោន អង់គ្លេស​៕