ទេពកោសល្យ​អស្ចារ្យ​មែន យក​ដែក​អេតចាយ​ផ្គុំ​ជា​រថ​គ្រោះ​ទុក​ជួល​ថតកុន​

សង្គមប្លែកៗ
0
348
…​ពេលដែល​ឃើញ​បុរស​ម្នាក់នេះ​ដើរ​ទិញ​ដែក​អេតចាយ​ហើយ​ប្រាប់​គេឯង​ថា យកមក​ស្ថាបនា​រថ​គ្រោះ​ ​បណ្តា​អ្នកភូមិ​ក្បែ​ខាង​ផ្ទុះសំណើច​យ៉ាង​កក្អឹក​ហើយ​លួច​សើចចំអក​ពីក្រោយ​ខ្នង​ថា បែប​ទំនេរ​ពេក​ហើយ ទើប​នៅ​ធ្វើ​រឿង​ឥតប្រយោជន៍​បែបនេះ​។ ប៉ុន្តែ​ដល់​រថ​គ្រោះ​ចេញ​ជា​រូបរាង​ហើយ​មាន​ជ្រៀប​ដូច​គេ​ចុក​រួច​បែរជា​ពោល​សរសើរ​ថា​ពិតជារ​ពឹង​ដៃ​ផ្ទៃ​ឆ្អែត​មែន​។​បុរស​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​កោតសរសើរ​មិន​ដាច់​ពី​មាត់ បន្ទាប់ពី​លោក​បាន​បង្កើត​រថពាសដែក​មួយគ្រឿង​ពី​ការ​បង្គុំ​ដែក​ផ្សេងៗ​បញ្ចូល​គ្នា​។​ បុរស​រូបនេះ​គឺជា​មនុ​ស្សមាន​ចំណូលចិត្ត​ខាង​គ្រឿង​ម៉ាស៊ីន ហើយ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ច្នៃ​ក​គ្រឿង​ដែក​ទៅជា​រថពាសដែក និង​បាន​ចំណាយ​អស់ប្រាក់​ប្រមាណ​ជា ៤៤០០​ដុល្លារ​អាមេរិក​។​លោក​មានឈ្មោះ Shi Yangiang អាយុ ៣១​ឆ្នាំ ជាជាង​ម៉ាស៊ីន​រស់នៅ​ទីក្រុង Rizhao ខេត្ត​សាន​ទុង ប្រទេស​ចិន និង​ធ្លាប់​ធ្វើជា​ទាហាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ អតីតយុទ្ធជន​រូបនេះ បានជ្រើសរើស​អាជីព​ជាជាង​ម៉ាស៊ីន​ព្រោះ​វា​ទាក់ទង​នឹង​យោធា​។​គំនិត​បង្កើត​រថពាសដែក​ផ្ទាល់ខ្លួន គឺ​កើតមាន​រយៈពេល ២​ឆ្នាំ​កន្លង​ទៅហើយ​។ លោក Shi បាន​សិក្សា​ស្រាវជ្រាវ និង​ព្រី​ន​ចេញ​ជា​ក្រដាស រួច​សម្រេច​ដើរ​ទិញ​បន្ទះ​ដែក​យានយន្ត​នានា​។ លោក​បាន​ចំណាយពេល​ជាង ៧​ខែ ដើម្បី​ផ្សា​ផ្គុំ​ទៅជា​យាន​ក្នុង​ក្ដី​សុបិន​ដោយ​ប្រើ​គ្រឿងបន្លាស់​ផ្សេងៗ រួច​បាញ់​ពណ៌​បែប​ទាហាន​។​ ​តើ​គាត់​ចំណេញ​អ្វី​ក្នុង​ការផលិត​រថពាសដែក​ចម្លង​មួយ​នេះ​? គាត់​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ធ្លាប់ជួល​រថ​គ្រោះ​នេះ​ឲ្យ​អ្នកទេសចរ និង​ក្រុម​ផលិត​ភាពយន្ត​ក្នុងតម្លៃ ១ ៤៧០​ដុល្លារ កាលពី ២​ឆ្នាំមុន​៕