សាធុៗ​មាន​ទឹកចិត្ត​ទៀងត្រង់​មែន​…​រើស​បាន​មាសប្រាក់​ម៉ា​ទូដែក​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ

សង្គមប្លែកៗ
0
338
…​ពិតជា​គួរ​ឲ្យ​សរសើរ​ពន់ពេក​ក្រៃ​ពី​ទឹកចិត្ត​ទៀងត្រង់​ពុំ​ចង់បាន​របស់ទ្រព្យ​រប​ស់​អ្នកដទៃ​…​ប្រ​ទៈ​ឃើញ​ហើយ ស្វែងរក​ម្ចាស់​ដើម​ប្រគល់​ឲ្យ​ទៅ​គេ​វិញ​។​ប្តី​ប្រពន្ធ​មួយគូ ឈ្មោះ Matthew និង Maria Emanuel រស់នៅក្នុង​ផ្ទះ​តូច​មួយ​លើ​កោះ Staten អស់​រយៈពេល ៤ ឆ្នាំ​ហើយ តែ​ពុំបាន​ដឹងថា នៅក្បែរ​របង​ផ្ទះ​ខ្លួន​មាន​ទូរ​ដែក​គេ​យកមក​លាក់ទុក​នោះឡើយ​។ រហូតដល់​ពេលដែល​ហ្វូង​សត្វ​ប្រើស ស៊ី​ស្លឹកឈើ​ជុំវិញ​នោះ​អស់ ទើប​សំឡឹង​ឃើញ​ទូរ​ដែក​ស្ថិតនៅ​លើដី ។ ទូរ​ដែក​នេះ​ប្រឡាក់ប្រឡូស​ទៅដោយ​ដី ហើយ​ច្រែស​ចាប់​ស្ទើរតែ​ទាំងអស់ ។​ ​បុរស ជា​ប្តី​និយាយថា ខ្ញុំ​ពុំបាន​គិតថា វា​ជា​ទូរ​ដែក​ទេ គ្រាន់តែ​គិតថា​វា​ជា​ប្រអប់​ធម្មតាៗ​គ្រឿង​បច្ចេកទេស​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេល​គាស់ មើល​ទើប​ឃើញ​មាន​ផ្ទុក​គ្រឿងអលង្ការ មាស ពេជ្រ ត្បូងថ្ម​មានតម្លៃ និង​ប្រភេទ​ក្រដាសប្រាក់ ១០០​ដុល្លារ ។​លោក​បាន​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​ជាមួយ CBS New York ថា ៖ “​សុ​បិ​ន្ត​កាលពី​នៅ​តូច​អំពី​រឿង​រកឃើញ​កំណប់ទ្រព្យ​ក្រោម​ដី បានក្លាយ​ជាការ​ពិត ពុំគួរ​ឲ្យ​ជឿ​សោះ ! ។ ពេល​កំពុង​ពិនិត្យមើល​ទ្រព្យសម្បត្តិ​ក្នុង​ទូរ​ដែក​ប្តី​ប្រពន្ធ​លោក​បានឃើញ​ក្រដាស​មួយ​ដែល​កត់​អាសយដ្ឋាន​របស់​គ្រួសារ​ដែល​រស់​នៅក្បែរនោះ ហើយ​លោក​ក៏បាន​ដើរទៅ​កាន់​ផ្ទះ​នោះ រួច​សួរថា តើ​ពួកគេ​ធ្លាប់​ត្រូវបាន​ចោរលួច​របស់​អ្វី​ទេ​? ។ ពួកគេ​និយាយថា មាន រួច​ញ័រ​ដៃ​ពេល​ខ្ញុំ​ប្រាប់​ពី​វត្តមាន​របស់​ទូរ​ដែក​នោះ ។ ម្យ៉ាងទៀត​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ៖ មុន​នោះ​ប៉ូលិស​និយាយថា គេ​ពុំ​រកឃើញ​តម្រុយ​នៃ​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​បាន​បាត់​នោះទេ ។​ ​នៅពេលដែល​គេ​សួរថា ហេតុអ្វី​ប្តី​ប្រពន្ធ​គាត់​បែរជា​សម្រេចចិត្ត​សង​របស់​មានតម្លៃ​ទាំងនេះ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​? គាត់​ឆ្លើយ​ភ្លាម​ថា ៖ “​ពួក​ខ្ញុំ​គ្មាន​គិតដល់​រឿង​រក្សាទុក​ទ្រព្យ​ទាំងនោះ​ធ្វើ​អ្វី​ទេ​ព្រោះតែ​វា​មិនមែនជា​របស់​ពួក​ខ្ញុំ ៕