អាណិត​ណាស់​…​វ័យ​នៅ​ក្មេង​សោះ​ចេះ​រកលុយ​ធ្វើការ​ជា​អ្នក​ជញ្ជូន​ទំនិញ​តែ​សំណាងល្អ​ទេវតា​ជួយសង្គ្រោះ​

សង្គមប្លែកៗ
0
347
…​រស់នៅ​រង្វង់​គ្រួសារ​ក្រីក្រ​…​កុមារ​តូច​ច្រ​ម៉ក់​ម្នាក់នេះ​ពុំបាន​ចូល​សាលារៀន​នោះឡើយ ផ្ទុយទៅវិញ​គេ​ពុំបាន​នៅផ្ទះ លេងល្បែង​ផ្សេងៗ​ដូចជា​ក្មេង​ឯទៀត​នោះដែរ​។ កុមារ​ម្នាក់នេះ​បានធ្វើ​ឲ្យ​អ្នកផង​ទាំងឡាយ​ក្តុកក្តួល​ក្នុង​ចិត្តជា​ខ្លាំង​ក្រោយពី​បានឃើញ​នូវ​រូបភាព​ស្តីពី​សកម្មភាព​របស់គេ​…​។​យ៉ាង​ជឺ ជា​ក្មេងប្រុស​ម្នាក់​ទើប​មាន​អាយុ ៦​ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ រូបគេ​បាន​កំពុង​រកស៊ី​ដោយ​ខ្លួនឯង តាមរយៈ​ការដឹកជញ្ជូន​ទំនិញ នៅក្នុង​ទីក្រុង Qingdao ខេត្ត Shandong​ប្រទេស​ចិន ។ នាពេល​ថ្មីៗ​នេះ យ៉ាង​ជឺ ក៏បាន​កំពុង​ក្លាយជា​កុមារ​ជន​ល្បី​ម្នាក់ បន្ទាប់ពី​បណ្តា​រូបភាព​របស់គេ​បាន​លេចឡើង​នៅលើ​បណ្តាញ​សង្គម ។​ ​បុរស​ម្នាក់ ឈ្មោះ Wang Qingwei បាន​បង្ហោះ​រូបថត​របស់ យ៉ាង​ជឺ នៅលើ​គណនី WeChat របស់ខ្លួន ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ CCTV News ។​លោក​Wang​បាន​និយាយថា​លោក ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល បានឃើញ​ក្មេង​តូច​នេះ កំពុង​នាំយក​កញ្ចប់​ទំនិញ​នៅឯ​មុខ​ជណ្តើរ​ទ្វារផ្ទះ​របស់លោក ។ Wang និយាយថា​៖ «​ក្មេង​នេះ បានប្រគល់​ខ្ញុំ​នូវ​កញ្ចប់​ទំនិញ​ធំ​មួយ ដែល​មើលទៅ​គួរ​ឲ្យ​ពិបាក​មែនទែន និង​ស្នើសុំ​ខ្ញុំ​ចុះហត្ថលេខា​លើ​វិ​ក័យ​ប​ត្រ​ទទួល​ទំនិញ​» ។ ដោយ​ឃើញ​សភាព​ដៃ​ទាំងពីរ​របស់​ក្មេងប្រុស​គួរ​ឲ្យ​ស្រលាញ់​នេះ ឡើង​ក្រហម​ដោយសារ​អាកាសធាតុ​ដ៏​ត្រជាក់​, Wang ក៏បាន​អញ្ជើញ​ក្តឹប «​អ្នក​ដឹកជញ្ជូន​ទំនិញ​» ចូល​ទទួល​ភាពកក់ក្តៅ​បន្តិច ។ ដោយ​ឃើញ​ក្តារអុក​នៅលើ​តុ ក្មេងប្រុស​រូបនេះ​ហាក់ដូច​ចាប់អារម្មណ៍​វា​ជាខ្លាំង ។ Wang ដែល​ក៏​ជា​នាយក​សមាគម​អុក Qingdao បន្ទាប់មក ក៏បានផ្តល់​ក្តារអុក​១​ជា​កាដូ និង​បង្រៀន​វា​ឲ្យ​ចេះ​លេងអុក​ផងដែរ ។​បន្ទាប់ពី​រូបភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្មេងប្រុស​ម្នាក់នេះ ត្រូវបាន​លេចឡើង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត អាជ្ញាធរ​ក្នុង​តំបន់​បានចាប់ផ្តើម​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ឪពុកម្តាយ​របស់​ក្មេងប្រុស​នេះ ។​ មនុស្ស​ជាច្រើន​បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​បញ្ហា​សុខភាព និង​ការសិក្សា​របស់ Xiaochangjiang ។ ហើយ​ពួកគេ​ក៏បាន​រៃអង្គាស​លុយ​ផ្តល់ជូន​ក្មេងប្រុស​តូច​នេះ នៅពេល​បានដឹង​រឿងរ៉ាវ​របស់គេ ។ ពិតជា​រំភើបចិត្ត​ជំនួស​ណាស់ ដែល​ក្មេងប្រុស​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សុខាភិបាល​កុមារ ដែល​បាន​សន្យា​នឹង​មើលថែ និង​ព្រមទាំង​ផ្គត់ផ្គង់​ការសិក្សា​របស់គេ​ផងដែរ ។​Ren Linsong អនុប្រធាន​គាំពារ​សុខុមាលភាព និយាយថា​៖ «​ក្មេងប្រុស​នេះ មាន​សុខ​ភាពល្អ និង​ជា​ក្មេង​ឆ្លាត​ណាស់ ។ យើងខ្ញុំ​នឹង​មើលថែ​គាត់ និង​ជួយ​គាត់​បាន​រៀនសូត្រ​ផងដែរ​» ៕