ម្តាយ​ចិត្ត​អប្រិយ​…​ឲ្យ​កូនស្រី​ទៅ​ដេក​ជាមួយ​ប្រុស រួចហើយ​គំរាម​ទារប្រាក់​តាម​ក្រោយ​

សង្គមប្លែកៗ
0
575
…​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ពិតជា​មានគំនិត​ថោកទាប​មែន​ដោយ​បើកភ្លើង​ខៀវ​ឲ្យ​កូនស្រី​ទៅ​រួមភេទ​ជាមួយ​បុរសៗ​រួច​ហើយក៏​តាំង​គម្រាម​ទារប្រាក់​។ តែ​ស្នៀត​រកប្រាក់​ដ៏​គំរក់​នេះ​ជាប់​ខ្នោះដៃ​ហើយ​។​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ​ម្នាក់ បន្ទាប់ពី​នាង​បាន​យក​កូនស្រី​សតិ​មិន​គ្រប់​ឱ្យទៅ​ដេក​ជាមួយ​បុរស​៧​នាក់ រួច​គំរាម​ទា​លុយ​រាប់ម៉ឺន​ដុល្លារ​។ ស្ត្រី​អាយុ ៣៩ ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅ Apartment របស់​នាង នៅ​ក្រុង​បាងកក ។ បុរស​ទាំង​នោះបាន​ប្តឹង​ស្ត្រី​នេះ​ទៅ​ប៉ូលិស ក្រោយពី​ស្ត្រី​ជា​ម្តាយ​គំរាម​ទារលុយ​ពី​ពួកគេ​ដោយ​ចោទ​ពីបទ​រួមភេទ​ជាមួយ​កូនស្រី​អាយុ ១៩ ឆ្នាំ​របស់​នាង​។ ​កាសែត Bangkok Post បានសរសេរថា បុរស​ម្នាក់​ជា​អាជីវករ​អាយុ​២៤​ឆ្នាំ​និយាយថា គាត់​បាន​ជួប​កូនស្រី​នេះ​នៅលើ​កម្មវិធី​ណាត់ជួប​គ្នា​ឈ្មោះថា Badoo ដោយបាន​ដោះដូរ​លេខ​ទូរស័ព្ទ​គ្នា រួច​ណាត់ជួប​នៅ​មន្ទីរពេទ្យ Hong Han ។ បុរស​នោះបាន​ប្រាប់​ប៉ូលិស​ថា នៅពេល​គាត់​ជួប​ក្មេង​ជំទង់​អាយុ ១៩ ឆ្នាំ​រូបនេះ គាត់​យល់ថា​នាង​ស្អាត​គួរឱ្យ​ទាក់ទាញ ប៉ុន្តែ​ស្ងាត់ស្ងៀម ហើយ​ពួកគេ​បានរួម​ដំណេក​ជាមួយគ្នា​មួយ​យប់​នៅ​រមណីយដ្ឋាន​មួយ​។ ក្រោយមក​មួយថ្ងៃ ឪពុក​របស់​នាង​បាន​ប្រាប់​អាជីវករ​ម្នាក់​នោះ​ថា មាន​ស្ត្រី​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​រដ្ឋាភិបាល​បាន​ទៅផ្ទះ​គាត់ ហើយ​និយាយថា​អាជីវករ​រូបនេះ​បាន "​ល្បួង​យក​កូនស្រី​អាយុ​១៩​ឆ្នាំទៅ​រួមភេទ​"​។ ស្ត្រី​ពីរ​នាក់​នោះ រួមមាន​ទាំង​ម្តាយ​អាយុ ៣៩ ឆ្នាំ​ផង បាន​គំរាម​ចាប់ខ្លួន​បុរស​អាយុ​២៤​ឆ្នាំ​រូបនេះ និង​ទាមទារ​ប្រាក់ ២៥០.០០០ បាត​។​គាត់​បាន​បង់​៥០.០០០​បាត​សិន ហើយ​សុំ​សងលុយ​សេសសល់​នៅ​សប្តាហ៍​ក្រោយ មុនពេល​គាត់​ដឹងថា​ក្មេងស្រី​នោះ​មាន​បញ្ហា​សតិ​មិន​គ្រប់ និង​ត្រូវបាន​ម្តាយ​យកមក​លក់​ដើម្បី​គំរាម​ទារប្រាក់​ពី​ពួកគេ​។ ប៉ូលិស​បាន​កោះហៅ​មិត្ត​របស់​ម្តាយ​នោះ​ដើម្បី​សាកសួរ ដោយ​នាង​ជា​មិត្ត​នោះ​សារភាពថា ម្តាយ​នេះ​បាន​យក​កូនស្រី​ទៅ​បោក​បុរស​៦​នាក់​ផ្សេងទៀត​នៅ​ខេត្ត​អ៊ូ​ប៊ុន ខេត្ត​ខនខែ​ន ខេត្ត​សា​ខន​នគរ និង ខេត្ត​ណង​ប៊ូ​ឡាំ​ភូ​។ ក្រោយ​ការស៊ើបអង្កេត​ល្អិតល្អន់ ប៉ូលិស​បាន​សុំ​ដីកាចាប់ខ្លួន​ម្តាយ​នេះ​ដល់ផ្ទះ ដោយ​ឆែកឆេរ​ឃើញ​និង​រឹបអូស​បាន​ឯកសណ្ឋាន​រដ្ឋាភិបាល ។ កូនស្រី​គាត់​ក៏​នៅផ្ទះ​ជាមួយ​ម្តាយ​ដែរ ហើយ​ម្តាយ​នេះ​ត្រូវបាន​នាំខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស​។ ម្តាយ​នេះ​បាន​សារភាពថា​បាន​ស្លៀកពាក់​ឯកសណ្ឋាន​រដ្ឋាភិបាល​មែន និង​ត្រូវ​ប៉ូលិស​ចោទ​ពីបទ​ជំរិត​ទារប្រាក់​ចំនួន​១០​ករណី​៕