គ្រាន់តែ​ឃើញ​ព្រឺរ​ស្ញើប​ណាស់ អង្អែល​ខ្លួនប្រាណ​អា​បើក​ពពារ​ដូច​កាន់​សត្វ​អន្ទង់​

សង្គមប្លែកៗ
0
618
[wai id="6"]


​អ្នកស្រី Hu Xiaoxia រស់នៅក្នុង​ទីក្រុង Chongqing ប្រទេស​ចិន ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា រា​ជនី​ពស់ (​វែក​) ឬ «Cobra Queen» ក៏​ដោយសារតែ អ្នកស្រី​មាន​ភាពក្លាហាន ចិញ្ចឹម​ពស់វែក​ជាច្រើន​ក្បាល​។​អ្នកស្រី Hu បាន​បើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ពស់វែក និង​សត្វ​ពស់​អ​សិរ​ពិស​ជាច្រើន​ប្រភេទ​ផ្សេងទៀត សរុប​ទាំងអស់​មាន​ច្រើនជាង ១,០០០​ក្បាល​ឯណោះ​។ បើ​គិត​មកទល់ពេលនេះ អស់​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ​សម្រាប់​អ្នកស្រី​។

ពាណិជ្ជកម្ម

ជា​រៀងរាល់​ព្រឹក អ្នកស្រី Hu តែងតែ​ចូលទៅ​បោសសម្អាត ក្នុង​បន្ទប់​ចិញ្ចឹម​ពស់ និង​ចាប់​កាន់​ពួកវា ដើម្បី​ធ្វើការ​ពិនិត្យ​និង​ធានា​ឲ្យ​បាន​ថា សត្វ​ពស់​ទាំងអស់នោះ​មាន​សុខ​ភាពល្អ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ អ្នកស្រី Hu ថែមទាំង​ត្រូវបាន​គេ​ដឹងថា មាន​ជំនាញ​នៅក្នុង​ការធ្វើ​ស្រាថ្នាំ បែប​បុរាណ​ចិន ចេញពី​សត្វ​ពស់វែក​នេះ​ថែម​ទៀតផង​។ ព្រោះ​គេ​ជឿជាក់ថា វា​គឺជា​ឱសថ​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ ជួយ​ព្យាបាល​ជំងឺ​បានជា​ច្រើន​មុខ ជំនួយ​ដល់​សុខភាព យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក អ្នកស្រី Hu បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សត្វ​ពស់វែក គឺជា​សត្វ​មាន​ពិស សាហាវ​បំផុត ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់បំផុត​។ ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក្តី អ្នកស្រី​បាន​អះអាងថា សម្រាប់​អ្នកស្រី​វិញ គឺ​នៅតែ​ក្លាហាន ហ៊ាន​ប៉ះពាល់​ខ្លួន​ពួកវា​ជា​រៀងរាល់ថ្ងៃ តែ​យើង​ក៏ត្រូវ​តែ​ដឹង​ពី​វិធីសាស្ត្រ នៅក្នុង​ការការពារ និង​ជួយសង្គ្រោះ​ខ្លួនឯង​ផងដែរ នៅពេលណា​ដែល​ភ្លាត់ស្នៀត​ត្រូវ​ពស់​ចឹក ៕