សមាជិក​ក្នុងផ្ទះ​ស្លាប់​អស់រលីង​…​ក្លាយជា​ខ្មោចលង​រអារអូម​អ្នក​ក្បែ​ខាង​អត់​ហ៊ាន​នៅ​

សង្គមប្លែកៗ
0
427
​ អ្នក​ដែលមាន​ជំនឿ ទៅ រឿងរ៉ាវ​ខ្មោច ព្រាយ បិសាច ហើយ​បើទោះបីជា​វិទ្យាសាស្ត្រ​កាន់តែ​ជឿនលឿន និង​មិន​ជឿ​លើ​អ​បិ​យ​ជំនឿ​ទាំងនេះ​ក្តី តែ​រឿងរ៉ាវ​ខ្លះ​អ្នកវិទ្យាសាស្ត្រ​ក៏​គ្រវីក្បាល​មិនអាច​ឆ្លើយតប​នឹង​អភូតហេតុ​ខ្លះ​ដែល​នឹកស្មាន​មិន​ដល់​ដូចគ្នា​។​នោះមក​ស្តាប់​នូវ​រឿងរ៉ាវ​ខ្មោចលង​គួរ​ឲ្យ​បៈ​សក់​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ ដែល​ដកស្រង់​ទាំងស្រុង​ចេញពី​គណណី​ហ្វេ​ស​ប៊ុ​ក​ផេ​ក The Ghostkh ដូចខាងក្រោម​នេះ​៖ ​រឿងរ៉ាវ​នេះ​បាន​កើតឡើង​ក្រោយពី​មនុស្ស​ទាំងអស់​ក្នុងផ្ទះ​បាន​ស្លាប់​ទាំងអស់គ្នា ករណីនេះ​កើតឡើង​ចំពោះ​គ្រួសារ​មួយ ដោយ​ក្នុងនោះ​មាន​ឳ​ពុក​អាយុ​ប្រហែល​50​ឆ្នាំ និង​កូន​អាយុ 13​ឆ្នាំ​ម្នាក់ 10​ឆ្នាំ​ម្នាក់ និង​ពីរ​នាក់​ទៀត​ជា​ឳ​ពុក​ម្តាយ​ដែល​រស់នៅ​ក្នុងបន្ទុក​ជាមួយគ្នា អាយុ​ប្រហែល​80​ឆ្នាំ ។​តាម​ការសន្និដ្ឋាន​រប​ស់​អ្នកជិតខាង​បាន​ប្រាប់ថា ប្រហែល​ជាមាន​វិបត្តិ បញ្ហា​លុយកាក់​ព្រោះតែ​ម្តាយ​និង​ឳ​ពុក​ចំណាស់ មាន​ជម្ងឺ​ប្រចាំ​ខ្លួន​មើល​មិនជា និង​ខ្វះ​លុយកាក់​អោយ​កូន​រៀនសូត្រ ទើប​សម្រេចចិត្ត​បបួលគ្នា​សម្លាប់ខ្លួន​តែម្តង​។ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន ថ្នាំ​កណ្តុរ​ជាច្រើន​កញ្ចប់ និង​ខ្សែរ​ចងក​2 ដោយ​ឳ​ពុក​ម្តាយ​ចាស់ជរា​2​នាក់ ចងក​សម្លាប់ខ្លួន ឳ​ពុក​និង​កូនក្មេង​ផឹកថ្នាំ​កណ្តុរ​សម្លាប់ខ្លួន​។​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ប្រពន្ធ​និង​ជា​ម្តាយ បាន​រៀបរាប់​ប្រាប់ថា​គាត់​បាន​ចែកផ្លូវ​ជាមួយ​ស្វាមី​6-7​ឆ្នាំ​ហើយ ព្រោះតែ​រស់នៅ​មិនត្រូវ​គ្នា​ជាមួយ​ម្តាយក្មេក​និង​ឳ​ពុក​ក្មេក ។​គាត់​ចុះចេញ​តែ​ខ្លួន​ទទេរ​តែ​គាត់​បាន​នៅតែ​ផ្តល់​លុយកាក់​អោយ​កូន​តាម​លទ្ធភាព​ដែល​អាចជួយ​បាន តែ​ឥឡូវ​ពួកគេ​បាន​ស្លាប់​អស់ហើយ​។​ផ្ទះ នេះ​គឺជា​ប្រភេទ​ផ្ទះល្វែង នៅ​ម្តុំ​នោះ​មានផ្ទះ​រាប់រយ​ល្វែង​តែម្តង ហើយ អ្នក​ដែល​នៅជាប់​ផ្ទះ​នោះបាន​និយាយ ថា អោយតែ​យប់​ឡើង​ចាប់ពី​ម៉ោង​2-3​យប់​ឡើងទៅ លឺ​សំឡេង​អូស​អីវ៉ាន់​ទៅវិញទៅមក លឺ​សំឡេង​ទឹក​ហូរ​ដូច​បែក​ទុយ​យ៉ូ​រ​ទឹក​អញ្ចឹង ជួនកាល​លឺ​សំឡេង​ឆា​ម្ហូប លឺ​សំឡេង​និយាយ​គ្នា​ងំៗ ហើយ​អ្នកខ្លះ​ឃើញ​យាយ​តា​ទាំង​2​នាក់​អង្គុយ​មុខផ្ទះ​ដូច​កាល​នៅរស់​ចឹ​ង រឹតតែ​គួរ​ឲ្យ​ខ្លាច​នោះ​គឺ​ព្រលប់​ឡើង ក្មេង​ទាំងពីរ​នាក់​នោះ​តែងតែ​រត់​បណ្តេញ​គ្នា​លេង​នៅ​ផ្លូវ​មុខផ្ទះ ហើយ​យប់​ជ្រៅ​បន្តិច​គេ​តែងតែ​លឺ​សំឡេង​គោះទ្វារ​ចង់​គ្រប់​ផ្ទះ​តែម្តង រហូតដល់​អ្នក​នៅ​ម្តុំ​នោះ​រើ​ចេញទៅ​នៅ​កន្លែង​ផ្សេង​ឡើង​ស្ងាត់ឈឹង​តែម្តង​។​កន្លងទៅ​ប្រហែល​3_4​ឆ្នាំ​ក្រោយមក ផ្ទះ​នេះ​បាន​តុបតែង​លាប​ពណ៌ បើក​ជួល​ជាថ្មី ដោយមាន​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត​ផងដែរ​។ គាប់​ជួន​មាន​2​នាក់​ប្តី​ប្រពន្ធ​មកពីរ​តាម​ខេត្ត ដោយ​ឃើញ​ផ្ទះ​នោះ​ដាក់​ជួល​ក្នុង​តំលៃថោក ក៏​សម្រេចចិត្ត​ជួល​ផ្ទះ​នេះ​នៅ​។​ថ្ងៃ​ចូលមក​នៅ​ដំបូង ដោយសារ​រៀបចំ​អីវ៉ាន់​អស់កំលាំង​ពួកគាត់​ហូបបាយ​រួច​ចូល​បន្ទប់ដេក​ពី​ក្បាល​ព្រលប់​។ ពេលនោះ​ប្តី​គាត់​សំងំ​បិត​ភ្នែក​ស្រាប់តែ​លឺ​សំឡេង​មនុស្ស​មុជទឹក​ក្នុង​បន្ទប់ទឹក គាត់​ក៏​បើកភ្នែក​ហើយ​រកមើល​ប្រពន្ធ​គាត់ ដំបូង​គាត់​គិតថា​ប្រពន្ធ​គាត់​ចូល​បន្ទប់ទឹក តែ​ប្រពន្ធ​គាត់​នៅ​ដេក​ជិត​គាត់​សោះ គាត់​មិន​បានគិត​អី​ច្រើន​ក៏​សំងំ​ដេក​បន្ត ។​ពេលនោះ​ស្រាប់តែ​លឺ​សំឡេង​ទាញ​ទ្វារ​បិទ​មួយ​ទំហឹង ធ្វើអោយ​ប្រពន្ធ​គាត់ និង​គាត់​ភ្ញាក់​ព្រម​គ្នា​តែម្តង គាត់​នឹង​ប្រពន្ធ​សំឡឹងមុខ​គ្នា ហើយ​គិតថា​គាត់​ភ្លេច​បិទទ្វារ​បន្ទប់​ហើយ​ខ្យល់​បក់​ទើប​លឺ​សំលេង​ខ្លាំង គាត់​ក៏​ដេក​ទៅវិញ ស្រាប់តែ​សំឡេង​ប្រពន្ធ​គាត់​ស្រែក​យ៉ាងខ្លាំង គាត់​ប្រាប់​ប្តី​គាត់​ថា ឃើញ​4_5​នាក់​ឈ្ងោក​ក្បាល​ពីរ​លើ​មុខ​គាត់ មុខ​ឡើង​រលួយ​សុទ្ធតែ​ឈាម ប្តី​គាត់​ចាប់ផ្ដើម​ព្រឺក្បាល​ហើយ​ប្រាប់​ប្រពន្ធ​ថា អោយ​ដុត​ធូប​ប្រាប់ថា​សុំ​នៅតែ​មួយ​យប់​នេះ​ទេ ព្រឹកស្អែក​គាត់​និង​រើ​អីវ៉ាន់​ចេញ​ហើយ លុះ​ព្រឹកស្អែក​ឡើង​គាត់​នឹង​ប្រពន្ធ​ក៏​ប្រញាប់ប្រញាល់​រើ​អីវ៉ាន់​ចេញពីផ្ទះ​នេះ​ភ្លាម ។ រហូតមកដល់​ពេលនេះ​ជាង​10​ឆ្នាំ​ហើយ ផ្ទះ​នៅ​ម្តុំ​នេះ​គេ​តែងតែ​ឃើញ​ក្មេង​រត់​លេង​នៅតាម​ផ្លូវ​រឿយៗ បើទោះជា​ផ្ទះ​នេះ​ត្រូវ​រុះរើ​ធ្វើ​ថ្មី​ហើយក៏​ដោយ​៕