ចាំ​ម្ចាស់​យូរពេក​…​អា​ជើង​៤​លេង​ស្ទីល​ដូច​មនុស្ស​ម្ចាស់​រត់​មករក​ទាំង​ត្របាញ់​កែង​

សង្គមប្លែកៗ
0
253
…​ឃើញ​រូបភាព​នេះ​ភ្លាម តើ​ទៅ​ទប់​សំណើច​ឯណា​បាន​បើ​សុខន​មួយ​ក្បាល​ចេះ​គួរ​ឲ្យ​គ្រឺ​ក​បែបនេះ​…​ចេះ​លើកជើង​ចុច​ស៊ី​ប្លេ​ឡាន​ហៅ​ម្ចាស់​ឲ្យ​ឆាប់​ត្រឡប់មកវិញ​។ ថ្មី​នេះ មហាជន​អ្នកលេង​បណ្ដាញ​សង្គម​អ៊ិន​ស្ដា​ក្រាម ជាច្រើន​បាន​សម្ដែង​នូវ​ការ​អស់សំណើច និង​ហួសចិត្ត​យ៉ាងខ្លាំង​ជុំវិញ​វីដេអូ​ឃ្លី​ប​មួយ​អំពី​សកម្មភាព ឆ្កែ​មួយ​ក្បាល​ជា​ប្រភេទ​ពូជ Shar Pei អង្គុយ​ចុច​ស៊ី​ផ្លេ​ឡាន​។ ​វីដេអូ​នោះ​ត្រូវបាន​ថត​ឡើង​ដោយ​អ្នកជិះ​កង់​ម្នាក់ ក្នុង​ទីប្រជុំជន Mornington និង​យកទៅ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក្នុង​នោះគេ​ឃើញ​ឆ្កែ​មួយ​ក្បាល​កំពុង​អង្គុយ​ក្នុង​ឡាន​លើ​កៅអី​អ្នកបើកបរ និង​ចុច​ស៊ី​ផ្លេ​យ៉ាង​ឮៗ ខណៈ​ឯ​ម្ចាស់​របស់​វា​បាន​រត់​ចេញពី​ហាង​លក់ទំនិញ​។ នៅពេលដែល​ម្ចាស់​របស់​វា​បានមក​ដល់ ក៏​បើកទ្វារ​ឡាន​ឲ្យ​វា​ចេញទៅ​។ ​ជុំវិញ​វីដេអូ​ខាងលើនេះ ត្រូវបាន​មហាជន​មួយចំនួន​លើកឡើង​ជាម​តិ​រិះគន់​ផងដែរ​ថា មិនគួរណា​ទុក​ឆ្កែ​ចោល​ឲ្យ​នៅក្នុង​ឡាន​តែឯង​ឡើយ ព្រោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​បាន​៕ ​