កញ្ញា “​បងធំ​មេសាង ខេត្តព្រៃវែង “ ដាក់​កម្លាំងចង់​ព័ទ្ធ​អធិការដ្ឋាន​នគរបាល​ស្រុក …

ព្រឹត្តិការណ៍ថ្មីៗ
0
364
​កាលពីពេល​កន្លងទៅនេះ កញ្ញា ចាន់​រី ជា​សិស្ស​ថ្នាក់​ទី​១១ ដែលមាន​រហ័ស​នាម​ថា «​បងធំ​មេសាង​» បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​អនុ​ញ្ញ​ត​ឲ្យ ត្រឡប់ទៅផ្ទះ​ក្រោយពី​ធ្វើការ​អប់រំ​រួចមក មិនទាន់បាន​ស្រួលបួល​ផង​ស្រាប់ តែ​ឪពុកម្តាយ និង​បងប្អូន​សាច់ញាតិ​របស់​នាង លើកគ្នា​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដោយបាន​ស្រែក​ឡូឡា​អុកឡុក​ជាខ្លាំង និង​បាន​គំរាម​ចង់​ប្តឹង​សមត្ថកិច្ច​វិញទៀត ដោយ​អះអាងថា កូនស្រី​របស់គាត់​គ្រាន់តែ​ខុសឆ្គង​តិចតួច មិន​សម​ណា​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​នោះទេ ធ្វើបែបនេះ​គឺ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​ខ្លាំងណាស់​។​ ​លោក នូវ ហាច អធិការនគរបាល​ស្រុក​មេសាង​បានអោយដឹងថា​បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​អាកប្បកិរិយា​មិន​សមរម្យ របស់​គ្រួសារ​យុវតី ចាន់​រី មកលើ​សមត្ថកិច្ច​នោះ ទើប​លោក​រាយ​ការ​ណ៌​ឆ្លង​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា ក៏​បញ្ជា​អោយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តែម្តង ដោយ​ចោទប្រកាន់​ពីបទ បង្ក​របួសស្នាម​ដោយ​ចេតនា​លើ​អ្នកដទៃ ។​ ​គួរ​រម្លឹក​ដែរ​ថា យុវតី​រហ័ស​នាម «​បងធំ​មេសាង ខេត្តព្រៃវែង​» ដែល​ត្រូវបាន​គេ​ចែកចាយ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម Facebook ដោយ​ប្រើប្រាស់​ពាក្យសម្ដី និង​កាយវិការ​មិន​សមរម្យ​គំរាម​វាយ​គូ​ជម្លោះ ដោយ​គ្រាន់តែ​ជិះ​ម៉ូតូ​មកលេង​ស្រុក​របស់ខ្លួន​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​យកមក​សួរនាំ កាលពី ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​។​ ​តាមរយៈ​វីដេអូ​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​នោះ យុវតី​ខាងលើ​មាន​បក្ខពួក​ជាច្រើន​នាក់ បាន​ស្ទាក់​ម៉ូតូ​របស់​យុវតី​ចំនួន ៤​នាក់​ផ្សេងទៀត ដែល​អះអាងថា ជា​អ្នក​មកពី​ស្រុក​ផ្សេង មិនមែន​នៅ​ស្រុក​មេសាង​នោះទេ​។ ហើយ​មូល​ហេតុដែល​ក្រុម​យុវតី​ខាងលើ ស្ទាក់​សួរនាំ និង​គំរាម​រក​វាយ​គេ​នោះ ដោយសារតែ​ភាគី​ម្ខាង​ទៀត បាន​មើលមុខ​ឌឺដង​ដាក់ខ្លួន​៕ ​