ក្រោយ​ពេទ្យ​វៈ​កាត់​…​ដឹងថា​បាត់​អូវែរ​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​

សង្គមប្លែកៗ
0
331
…​លោក​ដុក​ទ័​រ​ម្នាក់នេះ​ពេល​ដំណើរការ​វៈ​កាត់​បានសំរេច​ចិត្ត​កាត់​អូវែរ​ជាំ​កន្លែង​ដែល​ផលិត​ស៊ុត​និង​បង្ក​កំណើត​កូន​នៅក្នុង​ខ្លួន​ស្ត្រី​ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​។​ប៉ុន្តែ​អ្វីដែល​មិន​ផឹក​ស្មាន​មកដល់​នោះ​…​ក្រោយពី​អ្នក​ជម្ងឺ​បានដឹង​ធ្វើអត្តឃាត​ហើយ​លោក​ដុក​ទ័​រ​ក៏​ដើរកាត់​ខ្យល់​។​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​បានសម្លាប់​ខ្លួនឯង បន្ទាប់ពី​ពេទ្យវះកាត់​បាន​វះ​យក​អូវែរ​របស់គាត់​ចេញ ដោយ​គ្មាន​ការយល់ព្រម​ពី​គាត់​។​ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ការ​សែត New York Post​។​ស្ត្រី​រូបនោះ ឈ្មោះ Lucinda Methuen វ័យ ៥៨​ឆ្នាំ​។ គាត់​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅផ្ទះ​របស់គាត់​ស្ថិតក្នុង​ទីក្រុង Swansea ប្រទេស​អង់គ្លេស​។​ការ​ដាច់ចិត្ត​សម្លាប់ខ្លួន​នេះ​កើតឡើង ក្រោយពេល​អ្នកស្រី​ទទួល​ការវះកាត់​ដើម្បី​ព្យាបាល​បញ្ហា​ពោះវៀន ប៉ុន្តែ​ក្រោយមក ពេទ្យវះកាត់​បាន​ប្រាប់​គាត់​ថា អូវែរ​របស់គាត់​នៅ​ទើស​នឹង​កន្លែង​ពោះវៀន ដូច្នេះ​គេ​ក៏​កាត់​យក​វា​ចេញ​។​វេជ្ជបណ្ឌិត​ដែល​រាប់​រង​ការវះកាត់​នោះ​ឈ្មោះ Tony Dixon​។ គាត់​មាន​ជំនាញ និង​ល្បីឈ្មោះ ដោយសារតែ​ការវះកាត់​ដើម្បី​ព្យាបាល​បញ្ហា​ពោះវៀន ប៉ុន្តែ​ការ​វះ​គាត់​របស់គាត់​លើ​អ្នកស្រី Lucinda Methuen បានធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​ឈឺ​ខ្លាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​គ្រួសារ​ស្ត្រី​ដែល​សម្លាប់ខ្លួន​។​ក្រោយពេល​សម្លាប់ខ្លួន អ្នកស្រី​ក៏បាន​ទុក​សំបុត្រ​ឲ្យ​កូនប្រុស​អាយុ ១៩​ឆ្នាំ​ម្នាក់ ដោយ​ក្នុង​លិខិត​នោះ​អ្នកស្រី​សរសេរថា “​ឲ្យ​ម៉ាក់​សុំទោស​កូនប្រុស​។ ម៉ាក់​ពិតជា​ស្រឡាញ់​កូន​ខ្លាំងណាស់​”​។​ ​ចំណែកឯ គ្រូពេទ្យ​វះកាត់​ម្នាក់​នោះ ត្រូវបាន​គេ​ព្យួ​ការងារ​ពី​មន្ទីរពេទ្យ​ចំនួន ២​កន្លែង នៅ​ទីក្រុង​Bristol ហើយក៏​ស្ថិតក្រោម​ការស៊ើបអង្កេត​ផងដែរ​៕