មិន​ចង់​ចាយលុយ​ស្រាប់ៗ​របស់​ឪពុក​-​ម្តាយ ​នាងក្រមុំ​កំ​ភ្លឺ​ងៗ​ម្នាក់នេះ​ធ្វើជា​កម្មករសំណង់​

សង្គមប្លែកៗ
0
828
[wai id="5"]



…​នាងក្រមុំ​ម្នាក់នេះ​ព្រោះតែ​ចង់ដឹង​រស់ជាតិ​ថា តើ​ប្រាក់​ដែល​ឪពុក​-​ម្តាយ​រកបាន​វា​លំបាក​យ៉ាងណា​នោះ នាង​បាន​ប្រឡូក​ខ្លួន​ធ្វើជា​កម្មករ​ក្នុង​ការដ្ឋាន​សំណង់​...​។​ជា​ការពិតហើយ នៅក្នុងពេល​បច្ចុប្បន្ននេះ មនុស្ស​ភាគច្រើន​តែងតែ​គិតថា មនុស្ស​ស្រី​គឺ​ទន់ខ្សោយ ចូលចិត្ត​គិត​អ្វីដែល​ស្មុគស្មាញ និង​មិន​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ជាដើម​។ ម្យ៉ាងវិញទៀត មនុស្ស​មួយចំនួន​ក៏​គិត​ផងដែរ​ថា មនុស្ស​ស្រី​គឺជា​អ្នក​ដែល​ចាំតែ​ពឹង​ផ្អែកទៅលើ​ឪពុកម្តាយ​ឲ្យ​ជួយ​ផ្គត់ផ្គង់​ខ្លួន​ជាដើម -​ល​-​។​

ពាណិជ្ជកម្ម

ដោយឡែក ដោយយោង​ទៅតាម​សារព័ត៌​មួយ​បាន​ចុះផ្សាយ​ថា ព្រោះតែ​ចង់បាន​ឯករាជ្យភាព​ផ្ទាល់ខ្លួន ចង់​ឈ្នះ​នូវ​ផ្នត់គំនិត​ដែលថា នារី​ទន់ខ្សោយ និង​ចូលចិត្ត​ពឹង​ផ្អែកលើ​គ្រួសារ នារី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Xiao Mei បាន​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ថា នាង​នឹង​ធ្វើជា​កម្មករសំណង់​ដើម្បី​សន្សំ​លុយ​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​មួយ ព្រមទាំង​ផ្គត់ផ្គង់​លើ​ការចំណាយ​ផ្ទាល់ខ្លួន និង​ដើម្បី​បង្ហាញ​ប្រាប់​ទៅកាន់​មនុស្ស​គ្រប់គ្នា​ថា មនុស្ស​ស្រី​មិនមែន​ទន់ខ្សោយ និង​ចាំតែ​ពឹងពាក់​លើ​គ្រួសារ​នោះទេ​។​នៅពេល​នាង​ចូលមក​ធ្វើការ​ក្នុង​ថ្ងៃ​ដំបូង មើលទៅ​នាង​ហាក់ដូចជា​លំបាក និង​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់​។ តែ​នាង​នៅតែមាន​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ថា នាង​នឹងមិន​ប្រើប្រាស់​ភេទ​ស្រី​របស់​នាង​ដើម្បី​ឲ្យ​បុរសៗ​ដែល​ធ្វើការ​នៅ​ទីនោះ មានចិត្ត​អាណិតអាសូរ​នាង ហើយ​ឲ្យ​នាង​ធ្វើ​កិច្ចការ​ស្រាលៗ​នោះទេ តែ​ផ្ទុយទៅវិញ នាង​រឹតតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​ទាំងនោះ ព្រោះ​នាង​សប្បាយចិត្ត​នឹងធ្វើ​វា​។ ម្យ៉ាងវិញទៀត នាង​ក៏​ចង់​បង្ហាញថា នាង​ក៏​អាចធ្វើ​នូវ​កិច្ចការ​លំបាកៗ​ជាច្រើន​បាន ដើម្បី​សម្រេចបាន​នូវ​គោលបំណង​របស់​នាង​ផងដែរ​។ ការងារ​ដែល​នាង​ត្រូវធ្វើ​នោះ​រួមមាន ការ​រែក​ឥដ្ឋ និង​ខ្សាច់ ជាដើម​។​ក្រោយពី​នាង​ទទួលបាន​ជោគជ័យ​ដ៏​លំបាក​មួយ​នេះហើយ មនុស្ស​ជាច្រើន​បានចាត់ទុក​នាង​ថា គឺជា​អ្នក​ដែល​ជួយ​បំផុសគំនិត​ដល់​នារីៗ ក៏ដូចជា​យុវវ័យ​ជំនាន់​ក្រោយ​ដែលមាន​បំណងប្រាថ្នា​ចង់បាន​នូវ​ឯករាជ្យភាព​ផ្ទាល់ខ្លួន ចូរ​ឲ្យ​ពួកគេ​ចេះ​ខិតខំ​ប្រឹងប្រែង និង​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វីមួយ​។



​នាង បាន​និយាយ​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ថា ប្រសិនជា​អ្នក​ចង់បាន​ភាពជោគជ័យ ចូរ​អ្នកស្វែងរក​នូវ​ក្តី​ស្រមៃ​ផ្ទាល់ខ្លួន​សម្រាប់​ខ្លួនឯង ហើយ​ធ្វើយ៉ាងណា​ឲ្យ​ក្តី​ស្រមៃ​នោះ ធ្វើជា​អ្នកជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​ដើរទៅ​មុខជា​រៀងរហូត​៕