ឆ្នោត​ផ្សងសំណាង​ធ្វើជា​ជំទាវ​របស់​មហាសេដ្ឋី​ចាប់ផ្តើម​លក់​ហើយ​

សង្គមប្លែកៗ
0
272
…​អស់លោក​មហាសេដ្ឋី​នៅ​ស្រុក​គេ​ចូលចិត្ត​ធ្វើ​រឿង​ប្លែកៗ​ណាស់​ដើម្បី​ឲ្យ​គេ​ចាប់អារម្មណ៍​។ សេដ្ឋី​ខ្លះ​គ្រាន់តែ​ចង់បាន​ស្ត្រី​រូប​ស្រស់​អមដំណើរ​ដើរលេង​ជុំវិញ​ពិភពលោក​រយៈពេល​មួយខែ​-​ពីរ​ហ៊ាន​ឲ្យ​ហ៊ាន​ឲ្យ​ថ្លៃឈ្នួល​ដល់​ទៅ​ខ្ទង់សែន​ដុល្លារ​។ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ មហាសេដ្ឋី​ជនជាតិ​ជប៉ុន​ម្នាក់​បានប្រកាស​ជ្រើសរើស​មនុស្ស​ស្រី​ម្នាក់ ដើម្បី​ធ្វើជា​គូស្នេហ៍ និង​រួម​ដំណើរ​កំសាន្ត​ទៅកាន់​ឋាន​ព្រះ​ច័ន្ទ​ជាមួយ​គាត់​។ មហាសេដ្ឋី​រូបនេះ ឈ្មោះ Yusaku Maezawa អាយុ ៤៤​ឆ្នាំ ហើយ​រូបលោក​មាន​គម្រោង​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​ឋាន​ព្រះ​ច័ន្ទ​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខនេះ​។ គាត់​បាន​ឲ្យ​ដឹងថា វា​ពិតជា​ឯកា​ណាស់​ដែល​គាត់​ត្រូវ​ទៅលេង​នៅ​ឋាន​ព្រះ​ច័ន្ទ​តែម្នាក់ឯង​នោះ ព្រោះ​រហូតមក​ទល់នឹង​ពេលនេះ​គាត់​នៅ​មិនទាន់មាន​គូស្នេហ៍​នៅឡើយ​ទេ ដូចនេះហើយ​ទើប​គាត់​ត្រូវការ​មនុស្ស​ស្រី​ម្នាក់​ដើម្បី​ទៅ​ដើរលេង​ជាមួយ​គាត់​និង​ធ្វើជា​គូស្នេហ៍​របស់គាត់​តែម្តង​។​តាម​សេចក្តីប្រកាស​ផ្លូវការ​របស់គាត់​បានបញ្ជាក់​ថា ស្ត្រី​ណា​ដែល​ចាប់អារម្មណ៍​ចង់​ធ្វើជា​គូ​សេ្ន​ហ៍​របស់គាត់​អាចដាក់​ពាក្យ​បាន​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១៧ ខែមករា ហើយ​រូបគាត់​នឹងធ្វើ​ការពិនិត្យ និង​ជ្រើសរើស​មនុស្ស​ស្រី​ម្នា​ក់ដោយ​ខ្លួន​គាត់ ខណៈ​ការសម្រេច​ចុងក្រោយ​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ចុងខែ​មីនា​ខាងមុខនេះ​។ សូមបញ្ជាក់ថា លោក Yusaku Maezawa ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅក្នុង​ប្រទេស​ជប៉ុន​ហើយ​រូបលោក​ត្រូវបាន​គេ​រាយការណ៍​ថា មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជា ៣,៦ ពាន់​លាន​ដុល្លារ​អាមេរិក​៕