អ្នកលក់​ស្រស់ស្អាត​ដូច​ទេពអប្សរ​…​រឿង​អី​នំ​ប៉ាវ​មិន​ល្បីឈ្មោះ​ប្រុសៗ​ចូល​ទិញ​ដូច​ហែ​កឋិន​

សង្គមប្លែកៗ
0
366
…​ជាធម្មតា​ទៅហើយ​ចំពោះ​អ្នកលក់​ដែលមាន​សម្រស់​ស្រស់ស្អាត​ដូច​ទេពអប្សរ​តែងតែមាន​អតិថិជន​ពិសេសៗ​ប្រុសៗ​តែម្តង​បានមក​តំរង់​ជួរ​ទិញ​ដូច​ហែរ​កឋិន​យ៉ាង​អញ្ចឹង​។ ដូចជា​តៀម​លក់​នំ​ប៉ាវ​របស់​គ្រួសារ​មួយ​នេះ​...​ដំបូង​ឡើយ​លក់​មិនសូវ​ជា​ដាច់​ច្រើន​ប៉ុន្មាន​នោះទេ លុះដល់​កូនក្រមុំ​មកជួយ​លក់ ក្លាយជា​តៀម​លក់​នំ​ប៉ាវ​ដ៏​ល្បីឈ្មោះ ប្រុសៗ​មក​អើ​តក​យ៉ាង​រហង់​។​គ្រួសារ​នាង​DiDi បាន​រកស៊ី​លក់​នំ​ប៉ាវ នៅ​ទីក្រុង Kaohsiung កោះ​តៃវ៉ាន់​ជាច្រើន​ឆ្នាំ​មកហើយ​។ នាង​តែងតែ​ជួយ​លក់​នំ​ប៉ាវ​ឲ្យ​គ្រួសារ​របស់​នាង នៅពេល​នាង​ទំនេរ​។​ ​ថ្ងៃមួយ​ខណៈពេលដែល​នាង​កំពុង​ជួយ​លក់​នំ​ប៉ាវ ស្រាប់តែ​នាង​ត្រូវបាន​គេ​ថតរូប ហើយ​បង្ហោះ​ចូលទៅក្នុង Facebook នាំឱ្យ​មនុស្ស​ជាច្រើន​សរសើរ​នាង និង​ចង់ទៅ​សាក​ភ្លក់​នំ​ប៉ាវ​នៅ​ហាង​របស់​នាង​។​ចាប់តាំងពី​នាង​ល្បី​មក នាង​មាន​ភ្ញៀវ​ចូលមក​ហូប​នំ​ប៉ាវ​ច្រើន ជាពិសេស​បុរសៗ (​នៅ​លីវ​) តែម្តង​។​មនុស្ស​ជាច្រើន​សរសើរ​ពី​រស់ជាតិ​នំ​ប៉ាវ និង​សម្រស់​ស្រស់ស្អាត​របស់​នាង​DiDi ហើយ​មាន​ភ្ញៀវ​ខ្លះ​សុទ្ធតែ​កុម្ម៉ង់​ទិញ​នំ​ប៉ាវ​យ៉ាងច្រើន​ទៀតផង ធ្វើ​ឲ្យ​នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។​ ​នាង​DiDi មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង និង​សន្យាថា នាង​នឹង​ខិតខំ​ធ្វើ​នំ​ប៉ាវ​ឲ្យ​បាន​ឆ្ងាញ់​តាម​ដែល​នាង​អាចធ្វើ​ទៅបាន​៕