នៅ​ក​ម្លោះ​យូរ​ខ្លាច​កកស្ទះ​ធ្វើ​បដា​ចាក់​រូប​ខ្លួនឯង​ប្រកាស​រកប្រពន្ធ​

សង្គមប្លែកៗ
0
335
​ឃោសនា​ប្រកា​សរក​គូស្នេហ៍ ប្រសិនបើ​នៅ​ស្រុក​ខ្មែរ​យើង គេ​សើច​រយៈ​មាត់​ហើយ តែ​ក៏​មិនដែល​ឃើញ​មាន​បុគ្គល​ណា​ធ្វើ​រឿង​បែប​នេះដែរ​ក៏​ព្រោះតែ​ខ្មាស់​គេ​កុំ​ឲ្យ​គេ​ដៀល​ថា​អន់ រក​អត់​បាន​គូរ​ស្នេហ៍​ដូច​គេឯង​។ តែ​សម្រាប់​ស្រុក​គេ​រឿង​ប្រកា​សរក​គូរ​ស្នេហ៍ សំបូរ​ណាស់​ហើយ​គ្មាន​អ្នកណា​គេ​សើចយំ​អី​នោះទេ​។ ជាការ​ពិតណាស់ ប​ច្ច​ប្បន្ន​នេះ មនុស្ស​មួយចំនួន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ឬ កម្មវិធី​នៅលើ​ទូរស័ព្ទ​ផ្សេងៗ ដើម្បី​ស្វែងរក​ស្នេហា​។ តែ​សម្រាប់​បុរស​ម្នាក់​រស់នៅក្នុង​រដ្ឋ Terengganu បែរជា​ធ្វើ​បដា​ដាក់​រូប​ខ្លួនឯង ដើម្បី​ស្វែងរក​ស្នេហា​ទៅវិញ​។ ​បុរស​រូបនោះ​មាន​ឈ្មោះថា Noor Aziro bin Abdullah វ័យ​៣៥​ឆ្នាំ បានធ្វើ​បដា​ដែល​បង្ហាញ​ពី​រូប​របស់គាត់​ផ្ទាល់ ដោយ​ភ្ជាប់​ជាមួយនឹង​ប្រវត្តិរូប​សង្ខេប តាំង​ព្យួរ​លើ​បង្គោល​នៅ​ទីប្រជុំជន និង​នៅ​ឆ្នេរសមុទ្រ Pantau Teluk Bidara​។ លោក Noor បាន​និយាយថា​៖ «​ដំបូង​ឡើយ ខ្ញុំ​គិតថា​ការស្វែងរក​ប្រពន្ធ​ម្នាក់​មាន​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​បណ្ដាញ​សង្គម​នាៗ ប៉ុន្ដែ​ក្រោយមក​ខ្ញុំ​ក៏​បោះបង់ចោល ព្រោះ​មើលទៅ​ហាក់បីដូចជា​ការប្រកួត​ប្រជែង​មួយ​អីចឹង​។ ដូច្នេះហើយ​បានជា​ខ្ញុំ​សម្រេចចិត្ត​តាំង​ព្យួរ​បដា ដោយ​សង្ឃឹមថា​អ្នក​ដែល​រស់​នៅក្បែរនោះ​នឹង​ចាប់អារម្មណ៍​មកលើ​ខ្ញុំ​។​» យ៉ាងណាមិញ ក្រោយពី​តាំង​ព្យួរ​បដា​មិនយូរប៉ុន្មាន​ផង លោក Noor បានទទួល​ទូរស័ព្ទ​ពី​មនុស្ស​ស្រី​មកពី​បួន​កន្លែង​ខុសៗ​គ្នា ៕ ​