ភូមិ​ស្តេចពស់​វែក​ថៃ ជា​កន្លែង​ដែល​មនុស្ស​និង​ពស់​រស់នៅ​ជាមួយគ្នា​ដូច​គ្រួសារ​តែមួយ​

សង្គមប្លែកៗ
0
420
​កាលពី​៦​ឆ្នាំមុន វេជ្ជបណ្ឌិត​មួយរូប​រស់នៅ​ប្រទេស​ថៃ មាននូវ​ចក្ខុវិស័យ​មួយ​សម្រាប់​ភូមិតូច​មួយ​របស់គាត់ ដែលជា​ភូមិ​បុរាណ​ដ៏​មាន​វ័យ​ចំណាស់​ពោ​ពេញ​ដោយ​ធូលី​របស់គាត់ ដើម្បី​ប្រែក្លាយ​វា​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​។​ ​ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់លោក លោក​ពិតជា​បានធ្វើ​ឲ្យ​អ្នកភូមិ​របស់លោក​មាន​ការជឿជាក់​ខ្លាំង ក្នុងការ​ចិញ្ចឹមសត្វ​ពស់​នៅក្នុង​ផ្ទះ​របស់​ពួកគេ ដើម្បី​បង្ហាញ​ពួកវា​ដល់​ភ្ញៀវទេសចរ​។​ ​ក្តី​ស្រមៃ​របស់លោក​បានក្លាយ​ជាការ​ពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​សព្វថ្ងៃនេះ ភូមិ Ban Kok Sa-Nga ស្ថិតនៅ​ខេត្ត​ភាគ​ឦសាន ខុន កេ​ន ប្រទេស​ថៃ ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា “​ភូមិ​ស្តេចពស់​វែក​” នៅក្នុង​ចំណោម​ក្រុម​ភ្ញៀវទេសចរ​។​ ​នៅ​គ្រប់​ផ្ទះ​ទាំង​១៤០​ខ្នង​ក្នុងភូមិ Ban Kok Sa-Nga យ៉ាងហោចណាស់​ក៏មាន​ពស់​ចិញ្ចឹម​មួយ​ក្បាល​ដែរ ដែល​ពួកគេ​ចិញ្ចឹម​វា​ក្នុង​ហិប​ឈើ ដាក់​នៅក្រៅ​ផ្ទះ​។​ ​ពស់​ចិញ្ចឹម​ទាំងអស់នេះ សុទ្ធតែជា​ប្រភេទ​ពស់​កាច​សាហាវ​ដែល​អាច​សម្លាប់​មនុស្ស​បាន ដូចជា​ស្តេចពស់​វែករនាម ពស់វែកដំបូក ហើយ​និង​ពស់ថ្លាន់​។​ ​បរិយាកាស​នៅក្នុង​ភូមិ​មួយ​នេះ ពិតជា​ស្រស់ស្រាយ​ខ្លាំងណាស់ ពោលគឺ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​មិនចេះ​ដាច់​ឡើយ ដើម្បី​មក​ទស្សនា​ការបង្ហាញ​សមត្ថភាព​របស់​សត្វ​ពស់​។​ ​ពស់​ទាំងអស់នេះ ត្រូវបាន​គេ​បង្កាត់​ពូជ ហើយ​ក្រោយពី​ធំ​លូតលាស់​ពេញវ័យ​ហើយ ពួកវា​ត្រូវបាន​គេ​នាំយកមក​សម្តែង​ដូចគ្នា​នឹង​ស្វា​ប្រដាល់ ឬ​មនុស្ស​ប្រដាល់​អញ្ចឹង​ដែរ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការសម្តែង​របស់​ពស់​ទាំងអស់នេះ ពិតជា​ព្រឺព្រួច​ខ្លាំងណាស់ ង​សង្វៀន​ហើយ ពួកគេ​ត្រូវបាន​ម្ចាស់​របស់​ពួកវា ទាញ​កន្ទុយ ដើម្បី​ឲ្យ​ពួកវា​ចឹក​គ្នា ។​   ​មនុស្ស​ភាគច្រើន ខ្លាច​នឹង​សត្វ​ពស់​ដ៏​កាច​សាហាវ​ទាំងនេះ ប៉ុន្តែ​សម្រាប់​មនុស្ស​រស់នៅក្នុង​ភូមិ Ban Kok Sa-Nga មិន​ខ្លាច​នោះឡើយ ហើយ​ពួកគេ​ថែមទាំង​ប្រឡែង​លេង​ជាមួយ​ពួកវា​ដូច​បងប្អូន​ថែម​ទៀតផង ហើយ​សូម្បីតែ​ក្មេង​២​ក៏ត្រូវ​បាន​ឪពុកម្តាយ​របស់​ពួកគេ​បង្រៀន​ពី​វិធី​កាន់​ពស់ វិធី​ប្រយុទ្ធ​ជាមួយ​ពួកវា និង​ឲ្យ​ចំណី​ពួកវា​។​ ​សូមបញ្ជាក់ថា នៅ​ភូមិ Ban Kok Sa-Nga ពស់វែក​ទាំងនេះ មិន​ត្រឹមតែ​បង្កាត់​ពូជ​សម្រាប់​ការសម្តែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​លក់ដូរ​ផងដែរ​។ អ្នកភូមិ លក់​ពស់​ដ៏​សែន​ចេះ​របស់​ពួកគេ​ក្នុង​១​ក្បាល​ចាប់ពី​៥​ពាន់​បាត​(១៦០​ដុល្លារ​)​ដល់​៦​ពាន់​បាត​(២០០​ដុល្លារ​)៕