ហេង​វិញ​! វិៈទ​ម្លា​ក់​គូទ​ទៅហើយ​ចេះ​ឃើញ​អា​បើក​ពពារ​ទាន់​កុំ​អី​ផស់​មិនដឹង​យ៉ាងណា​

សង្គមប្លែកៗ
0
464
…​បុរស​ម្នាក់នេះ​ពិតជា​ហេង​តែម្តង​ហើយ​..​ពេល​បើក​ទា្វ​ចូលក្នុង​បន្ទប់ទឹក​គាត់​គ្មាន​បាន​ក្រឡេក​ភ្នែក​មើល​ឆ្វេង​ស្តាំ​អី​នោះទេ​ព្រោះ​រាន់​ពេក​ទៅហើយ​…​ប៉ុន្តែ​នៅពេល​ស្រាតខោ​ខ្វាក មុន​ទម្លាក់​គូទ​លើ​ចាន​បង្គន់​ស្រាប់តែ​ចេះ​រេ​ភ្នែក​មើល​ជុំវិញ​ជាមុនសិន​ច្បាស់​ម្ចាស់​ថ្លៃ​…​ចុះ​អា​បើក​ពពារ​មួយ​ក្បាល​នេះ​វង្វេង​មក ពី​ណា​បានជា​មក​អើត​ឆ្ងក​នៅក្នុង​ចាន​បង្គន់​ទៅវិញ​!​។ ពេក​ទៅហើយ​.. ពស់វែក​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ចាន​បង្គន់ នៅ​យានដ្ឋាន GM Service ក្នុង​សង្កាត់ Nong Chok ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ​លោក Adisak Thanomsil ជា​ម្ចាស់​យានដ្ឋាន​បាន​ឲ្យ​ដឹងថា គាត់​បាន​ចូលទៅក្នុង​បន្ទប់ទឹក​ប្រុង​នឹង​បត់ជើងធំ ហើយ​ស្រាប់តែ​ឃើញ​ពស់វែក​មួយ​ក្បាល​កំពុង​សំងំ​ក្នុង​ចាន​បង្គន់​។ ឃើញ​ដូច្នេះ គាត់​ក៏​ប្រញាប់ប្រញាល់​ទាក់ទង​ទៅកាន់​ក្រុម​អ្នកជំនាញ​ចាប់​សត្វ ដើម្បី​ចាប់​វា​ចេញ​។ គួរ​ឲ្យ​ដឹង​ដែរ​ថា បរិវេណ​ជុំវិញ​យានដ្ឋាន សុទ្ធសឹង​តែមាន​ដើមឈើ​តូចធំ និង​ស្មៅ​ដុះ ហើយ​តែងតែមាន​ពស់​វារ​ចេញ​មកជា​ញឹកញាប់​រហូតដល់​ម្ចាស់​យានដ្ឋាន​លែង​ខ្លាច​ទៅហើយ​។ ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​ត្រូវបាន​បង្ហោះ​ទៅលើ​បណ្ដាញ​សង្គម ដើម្បី​ជាការ​ដាស់តឿន​ដល់​មហាជន​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​មុននឹង​ប្រើប្រាស់​បន្ទប់ទឹក មិន​ថា​នៅផ្ទះ​ផ្ទាល់ខ្លួន ឬ​សាធារណៈ​ឡើយ​៕ ​