សូម​សរសើរ​…​ចំណាយ​តិច តែ​តុបតែង​ប្លែក​ល្បី​ដូច​តែ​គ្នា​

សង្គមប្លែកៗ
0
681
ជាទូទៅ នៅក្នុង​ពិធី​អា ពា ហ៍ ពិពាហ៍​តែងតែ​យក​ផ្កា​មក​តុបតែង​ឲ្យ​មាន​ភាពស្រស់ស្អាត​រហូត​ដល់​ម្ចាស់​កម្មវិធី​ខ្លះ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បាន​កុម្ម៉ង់​ផ្កា​ពី​បរទេស​ដឹក​តាម​យន្តហោះ​មក​តុបតែង​ទៀតផង​។​ ​ប៉ុន្ដែ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​កសិក​រ​មួយគូ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​ពួកគេ​យក​ស្ពៃក្ដោប​និង​ផ្កា​ខាត់ណា​មក​តុបតែង​ជំនួស​ផ្កា​ទៅវិញ​។ ពិធី​រៀប​អា​ពា ហ៍​ពិ ពា​ហ៍រ​វាង​នាង Claver និង​លោក Fleann Molot បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ខេត្ត Benguet ក្នុងប្រទេស ហ្វី លី ពី​ន គូស្នេហ៍​មួយគូ​នេះ​គឺជា​កសិករ​ដាំ​ដំណាំ​ដូចគ្នា​។ សម្រាប់​ការរៀបចំ​តុបតែង​បន្លែ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​គឺជា​គំនិត​របស់​មីង​ខាង​កូន​កំ លោះ ដើម្បី​អាច​សន្សំ​ការចំណាយ​ប្រាក់​ទៅលើ​ផ្កា​។ ការតុបតែង​នោះ​គឺ​ត្រូវ​ប្រើ​បន្លែ​ស្ពែ​ក្ដោប​និង​ផ្កា​ខាត់ណា​អស់​ចំ នួន ១០០​គីឡូក្រាម​។ ប្រិយមិត្ត​ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ​