ស្រវឹងស្រា​ចង់​ប៊ី​-​ប៊ី អា​បើក​ពពារ​…​មានអី​ផស់​ហើម​មុខ​ដូច​ត្រី​ពោរ​

សង្គមប្លែកៗ
0
393
ក្រោយពី​ស្រវឹងស្រា​បុរស​ម្នាក់នេះ​ចង់​ប៊ី​-​ប៊ី​ពស់វែក​តែ ត្រូវ​ពស់វែក​ចឹក​ចំ​កណ្ដាល​មាត់​គេ​ថា​ស្រវឹងស្រា​ហ៊ាន​ធ្វើ​នូវ​រឿង​អ្វី​ផ្សេងៗ​មួយចំនួន​ដែល​មនុស្ស​អត់​ស្រវឹង អត់​ហ៊ាន​ធ្វើតាម​នោះទេ​…​គឺ​ពិតជា​ត្រឹមត្រូវ​មែនហើយ​ដូច​ករណី​បុរស​ឥណ្ឌា​ម្នាក់នេះ​ហ៊ាន​មែនទែន​អ្នកផ្សេង​គ្រាន់តែ​ឃើញ​ញាក់សាច់​ជំនួស​ទៅហើយ​។ ភាពក្លាហាន​នោះ​ក៏​ជា​រឿង​ផ្ទុះសំណើច​មួយ​ដែរ​…​គឺ​ ​បើ​យោងតាម​ប្រភព​សារព័ត៌មាន បាន​រាយការណ៍​ឲ្យ​ដឹងថា ហេតុការណ៍ នេះ បាន​កើតឡើង​ចំពោះ​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Sonu នៅ​គ្រា​ដែល​រូបលោក​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។ ប្រភព​ដដែល​បន្តថា ដោយសារតែ​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ក៏​បណ្ដាល​ឲ្យ​លោក Sonu ហាក់ដូច​ជាមាន​ភាពក្លាហាន មិន​ខ្លាចញញើត​នឹង​ពល់​វែក ទាល់តែសោះ​។ ពោលគឺ រូបលោក​បាន​ចូលទៅ​ប្រលែង​លេង ព្រមទាំង​ព្យាយាម​ចង់​ថើប​ជាមួយ​ពស់​មួយ​ក្បាល​នោះ​ថែម​ទៀតផង​។ ប៉ុន្តែ​ស្រាប់​តែមួយ​រំពេច​នោះ ពស់​មួយ​ក្បាល​នោះ ហក់​ចឹក ចំក​ណ្កា​ល​មាត់​តែម្ដង រហូត​បណ្ដាល​ឲ្យ​មាន​ឈាម​ហូរ​ចេញពី​មាត់​យ៉ាង​គួរ​ឲ្យ​ខ្លាច​។ ជុំវិញ​នឹង​ករណី​ខាងលើនេះ ភ្លាមៗ​ក្រោយ​កើតហេតុ អ្នកស្រុក​រស់នៅ Karnatake មានការ​ភិតភ័យ ក៏​ប្រញាប់ប្រញាល់​បញ្ជូន​ជនរងគ្រោះ​ខាងលើ ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​តំបន់​។ ក្រោយមក ក៏បាន​បញ្ជូនបន្ត ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ Mcgann ដែលជា​មន្ទីរពេទ្យ​ជំនាញ​មួយ​នៅ Shimoga​។ ​គួរ​ឲ្យ​ដឹងផង​ដែរ​ថា តាម​ប្រភព ក្រោយពេល លោក Sonu បាន​ទៅ​ព្យាបាល​នៅ​ទីនោះ​ហើយ ប្រហែលជា ១០ ថ្ងៃ​ក្រោយមក លោក​ក៏បាន​ជាសះស្បើយ​ជាធម្មតា​វិញ​ផងដែរ​៕ ​