ពេជ្រ សូលី​កា ៖ …. កូន​មិន​ខ្លាច​នឹង​គេ​ហៅ​កូន​ថា​ជា កូន​ឃាតករ​ឡើយ​…

សិល្បៈកម្សាន្ត
0
417
បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ជាប់ចោទ​ជា​ជនសង្ស័យ​សម្លាប់​មនុស្ស​ដែល​ត្រូវជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​កន្លងទៅ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយ​សំណុំ​រឿងនេះ​បាន​ស្ថិតនៅ​ដៃ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង បើក​ការសាកសួរ រួច​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ «​ឃាតកម្ម​» ។​ ​រឿងរ៉ាវ​ខាងលើនេះ​បានធ្វើ​ឲ្យ តារាចម្រៀង ពេជ្រ សូលី​កា ទទួលរង​នូវ​ការបាក់​ទឹកចិត្ត​យ៉ាងធ្ងន់ធ្ងរ ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​សារ​ដែលមាន​ខ្លឹម​ថា​យ៉ាង​ដូច្នេះ​ថា ៖ ម៉ាក់​គឺជា​ម៉ាក់​ដែល​មិនល្អ​ក្នុង​ភ្នែក​អ្នកដទៃ តែ​ម៉ាក់​គឺជា​ម៉ាក់​ដែល​ល្អ​បំផុត​ក្នុង​កែវភ្នែក​កូន ?​ទោះ​ម៉ាក់​លំបាក​កាយ​លំបាក​ចិត្ត​យ៉ាងណា ម៉ាក់​ក៏​មិនដែល​ចង់អោយ​កូន​មក​ហត់​លំបាក​ជាមួយ​ម៉ាក់​ដែរ កូន​មិន​ខ្លាច នឹង​គេ​ហៅ​កូន​ថា ជា កូន ឃាតករ ឡើយ ព្រោះ​តាំងពី​កូន​ដឹងក្ដី​មក ម៉ាក់​គ្រាន់តែ​ជា​មនុស្ស​ស្រី​ធម្មតា នឹង ល្អ​ម្នាក់ សំរាប់​កូនៗ​តែ​ប៉ុន​ណ្ណោះ​។​ ​មាន​សម្ដី​ខ្លះ​បាន​លើកឡើងថា អ្នកស្លាប់​ទៅហើយ ចង់​សង​អ្វី ក៏​មិនអាច​ត្រលប់​ក្រោយ​វិញ​បានដែរ​ ​ប​ន្តែ​ចង់​អោយដឹងថា សំរាប់​អ្នក​នៅរស់ ក៏​មិនមែន​មក​បន្ត​កា​រស់នៅ​ជួបជុំ​គ្រួសារ​តាមបែប​ធម្មតា​ដូច​កាលពីមុន វិញ​បានដែរ មានជីវិត​ក៏ពិតមែន ប​ន្តែ​ជីវិត​ដែល​នៅសល់​បន្ត​ហ្នឹង រស់នៅ​តាមរបៀប​ណា​អ្នក​ដែលមាន ជីវិត​គឺមាន​តែ​បន្ត​ទទួល​កម្ម​ដែល​ខ្លួន​បាន​សាង​ចឹ​ង​ហើយ ពាក្យ​សុំទោស រឺ ពាក្យ​ស្ដាយក្រោយ ​ដែល​បាន​ខំ​ប្រើ​ទៅ​យ៉ាងណា សំរាប់​អ្នក​ដែល​គិតថា​គ្មាន​ប្រ​យោ​ជ​ន៌ គឺ​វា​នៅតែ​គ្មាន​ប្រ​យោ​ជ​ន៌​ដដែល​ចឹ​ង គ្មានអ្វី​ក្រៅពី អហោសិកម្ម អោយ​គ្នា​នោះទេ មិនមែន​រាល់​ការ​ស្គាល់គ្នា​វា​សុទ្ធតែជា​និស្ស័យ​ទាំងអស់​ឡើយ ខុស​គឺ​ខុស វា​ជា​រឿង​ដែល​មិនអាច​កែប្រែបាន តែ​មិនមែន​អ្នក​ដែល​ធ្វើ​ខុស​សុទ្ធតែ​អាក្រក់ ដូច​ការមើលឃើញ ទាំងអស់​នោះទេ គ្មាន​នរណាម្នាក់​ដែល​កើតមក​ចង់​ខុស ហើយ​គ្មាន​នរណាម្នាក់​ដែល​កើតមក​ល្អ​គ្រប់​ដប់​ដែរ​៕ ​ឥឡូវនេះ​អ្វីដែល​កូន​អាច​ធ្វើបាន​សំរាប់​ម៉ាក់ គឺ​កូន​មានតែ​ដាក់​បាត ធ្វើបុណ្យ ឧទិស​កុសល ដល់​អ្នក​ដែល​បាន ចាក​ចេញទៅ ជំនួស​ម៉ាក់​តែប៉ុណ្ណោះ ?? ៕ ​នេះ​ជា​រូប​អនុស្សាវរីយ៍​ចុងក្រោយ​របស់​ម្ដាយកូន​យើង ក្នុង​ថ្ងៃ​ដែល​កូន​បាន​ក្រាប​សំពះ​ម៉ាក់​ក្នុង​ថ្ងៃ​សេរី​សួស្ដី​របស់​កូន ​ទោះ​ថ្ងៃ​ពិសេស​បន្ទាប់​របស់​កូន គ្មាន​វត្តមាន​ម៉ាក់​ចូលរួម តែ​កូន​ចង់អោយ​ម៉ាក់​ដឹងថា ម៉ាក់​នឹង​ស្ថិតនៅក្នុង បេះដូង​កូន​ជានិច្ច ដែល​គ្មាន​ថ្ងៃ​កែប្រែបាន ៕ ​សំរាប់​មាត់​អ្នកដទៃ ទទួលយកបាន​មិនបាន គឺជា​រឿង​របស់​អ្នក​ព្រោះ​ខ្ញុំ​មិនមែន​ធ្វើ​សំរាប់​មាត់ របស់​អ្នក​ឡើយ​៕ សូមទាន​ជ្រាប​?? ​សូម​អរគុណ បងប្អូន​ទាំងអស់គ្នា សំរាប់​ការ ផ្ដល់​កំលាំងចិត្ត​ជាច្រើន​មកកាន់​រូបនាង​ខ្ញុំ នឹង កូន​ខ្ញុំ មាន​ទាំង​ការផ្ញើ​សារ នឹង comment លើកទឹកចិត្ត បារ​ម្មណ៍ សួរសុខទុក្ខ ជាច្រើន ​ហើយក៏​សុំ​អភ័យទោស​ផងដែរ ដែល​នាង​ខ្ញុំ​មិនបាន​តប​ទៅដល់​អ្នក​ទាំងអស់គ្នា ប​ន្តែ​រាល់​ការ​ផ្ញើមក គឺ​នាង​ខ្ញុំ​បានឃើញ​គ្រប់​ទាំងអស់​???????? អរគុណ​ដែល ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ នឹង រឹងមាំ បន្តដំណើរ​ជីវិត​នេះ ទៅមុខទៀត ។​ ​យ៉ាងណាមិញ​កាលពី​ម្សិលមិញ​នេះ ឪពុកក្មេក និង​ម្តាយក្មេក របស់​នាង​ក៏បាន​ផ្ញើរ​សារ​លើកទឹកចិត្ត​នាង​ថា ៖ «​ពិតជា​ក្រៀមក្រំ​ខ្លាំងណាស់ និង​ចូលរួម​រំលែក​ទុក្ខ ដល់​គ្រួសារ​នៃ​សព ហើយ​សូម​ឲ្យ​កូនស្រី ពេជ្រ សូលី​កា ឈប់​យំ​ទៅ កូន​ត្រូវ​គិតពី​ទារក​ក្នុង​ផ្ទៃ ត្រូវ​ចាំ​ថា ប្រសិនបើ​កូន​ចង់​យំ ប៉ា​នឹង​ក្លាយជា​ស្មា និង​ត្រូវ​ការកូន​ជានិច្ច​»​។​