រឿងរ៉ាវ​បា​យស​…​ប្រៀប​បានជា​ស្រោច​ទឹក​ចេញ​ផ្លែផ្កា​

សង្គមប្លែកៗ
0
391
…​ម្ចាស់​ហាង​លក់​បាយ​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​តែងតែ​ផ្តល់​ម្ហូប​ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន​ម្នាក់​ជា​និស្សិត​ហើយ​ការប្រព្រឹត្តិ​នូវ​អំពើ​មនុស្សធម៌​នេះ​ប្រៀប​បានជា​ពួកគេ​ទាំងពីរ​ស្រោច​ទឹក​ដាំ​ដើមឈើ​មួយ​ដើម​នោះបាន​ហុច​ផ្លែផ្កា​ដល់​ពួកគេ​វិញ​។ តើ​រឿងរ៉ាវ​មួយ​នេះ​មានដំណើរ​ដើមទង​យ៉ាងណា សូម​រីករាយ​សណ្តាប់​ទាំងអស់គ្នា​....​។​ ​គេហទំព័រ​បរទេសមួយ​បាន​ផ្សព្វផ្សាយ​ពី​រឿង​របស់​បុរស​ម្ចាស់​ហាង​លក់​បាយ​ម្នាក់​ជាមួយនឹង និស្សិត​វ័យក្មេង​ម្នាក់​។​បុរស​ម្ចាស់​ហាង​រៀបរាប់ថា​ខ្ញុំ​និង​ប្រពន្ធ បាន​បើកហាង​លក់​បាយ​មួយកន្លែង​ហើយ​ហាង​របស់​ពួកយើង​លក់ដាច់​ណាស់​។​ហាង​របស់​ពួកយើង​តែងតែមាន​ភ្ញៀវ​ជាប្រចាំ​។​ហើយ​ភ្ញៀវ​ទាំងអស់នោះ​តែងតែ​ក​ម្ម៉​ង់​ម្ហូប​យ៉ាងតិច​ពីរ​ទៅ​បី​មុខ​ក្នុង​មួយពេល​។​យ៉ាងណាមិញ ស្រាប់តែ​ថ្ងៃមួយ​មាន​និស្សិត ម្នាក់​បាន​ចូល​ហូបបាយ​ក្នុង​ហាង​របស់​ពួកយើង ហើយ​និស្សិត​ម្នាក់​នោះ​តែងតែ​ក​ម្ម៉​ង់​តែ​បា​យស​ទទេ​សំរាប់​ហូប​រាល់ថ្ងៃ ។ និស្សិត​ម្នាក់​នោះ​តែងតែ​និយាយ​លេង​ជាមួយ​យើង​ផងដែរ​។​ថ្ងៃ​បន្ទាប់​ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​បាន​និយាយ​គ្នា​ថា​និស្សិត​នេះ​មាន​ចរិតល្អ​ណាស់ ប្រសិនជា​យើង​មានកូន​ហើយ​តស៊ូ​រៀន​បែបនេះ​មិនដឹង​ជា​ល្អ​យ៉ាងណាទេ​។​បន្ទាប់មក​ពួកយើង​ក៏​សំរេចចិត្ត​ជួយ​គឺ​រាល់ពេល​និស្សិត​នោះ​ក​ម្ម៉​ង់​បា​យស យើង​តែងតែ​អោយ​ម្ហូប​បន្ថែម​ពីរ​ទៅ​បី​មុខ​រាល់ថ្ងៃ ជាមួយ​បង្អែម​លាង​មាត់​ទៀតផង​។​និស្សិត​ម្នាក់​នោះបាន​ហូបបាយ​ក្នុង​ហាង​របស់​ពួកយើង​អស់​រយះពេល​៥ ទៅ ៦​ឆ្នាំ​រហូតដល់ ពេល​បព្ចាប់​ការសិក្សា​។​បន្ទាប់ពី​បព្ចាប់​ការសិក្សា ពួកយើង​លែង​បាន​ជួប​និស្សិត​កំសត់​នោះ​ទៀត មិន​ថា​មានរឿង​អ្វី​ពី​និស្សិត​នោះ​សោះ​គឺ​បាត់​ដំណឹង​សូន្យឈឹង​តែម្តង​។​ស្រាប់តែ​ថ្ងៃមួយ​ដី​ដែល​ខ្ញុំ​ជួល​ត្រូវគេ​លែង​ជួល​ព្រោះ​ម្ចាស់​ដី​បាន​លក់​ទៅអោយ​ក្រុមហ៊ុន​មួយ​មានន័យ​ខ្ញុំ និង​ប្រពន្ធ​របស់ខ្ញុំ​ត្រូវ​អត់​ការងារ​ធ្វើ​ហើយ​។​ ​លើសពីនេះ​ស្រាប់តែ​ម្ចាស់​ក្រុមហ៊ុន​នោះបាន​មកដល់​ហើយ​បាន​និយាយថា​៖​សូម​អរគុណ​លោក​មានគុណ​ទាំងពីរ​នាក់​ដែល​បានអោយ​បាយ​និង​ម្ហូប​ឆ្ងាញ់​ពិសារ​រាល់ថ្ងៃ​ទើប​ខ្ញុំ​មាន​ថ្ងៃនេះ ឥឡូវនេះ​ខ្ញុំ​បាន​ទិញ​ដី​នេះ​ជូន​លោក​មានគុណ​ទាំងពីរ​នាក់​ហើយ​ជួយ​សាងសង់​ដី​នេះ​អោយទៅជា​កន្លែង​លក់​បាយ​និង​ម្ហូប​ប្រចាំ​ប្រទេស​យើង​។​គ្រាន់តែ​លឺ​ភ្លាម ខ្ញុំ និង​ប្រពន្ធ​របស់ខ្ញុំ​រំភើប​ខ្លាំងណាស់​ស្ទើ​ទប់ទឹក​ភ្នែក​មិនបាន​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​មួយ​នេះ​…..​។​ ​