ក្លាយជា​មេ​គ្រួសារ​ទាំង​វ័យ​នៅ​ច្រ​ម៉ក់​…​ក្រោយពី​ឪពុក​ស្លាប់​ម្តាយ​រត់តាម​ប្រុស​

សង្គមប្លែកៗ
0
421
…​ឪពុក​ស្លាប់ទៅ​…​សង្ឃឹមលើ​ម្តាយ​ជា​បង្គោលគ្រួសារ​ជា​ម្លប់​សំរាប់​កូនៗ​ជ្រក​តោន​។ ចុះបើ​ម្តាយ​ទៅ​មាន​ប្តី​ថ្មី​បោះបង់ចោល​កូន​ឲ្យ​រស់​នៅតាម​យថាកម្ម​…​វា​ពិតជា​គួរ​ឲ្យ​សង្វេក​ណាស់​ចំពោះ​ក្មេង​ដែល​ជួបប្រទះ​នូវ​រឿងរ៉ាវ​បែបនេះ​។​ក្មេងស្រី Xiao Ying អាយុ ១០ ឆ្នាំ ជា​មេ​គ្រួសារ បន្ទាប់ពី​ឪពុក​របស់​ពួកគេ​បាន​ស្លាប់ចោល ខណៈ​ម្តាយ​របស់​ពួកគេ​បាន​បោះបង់ចោល​ពួកគេ​ទៀតផង​នោះ ។​ក្មេងស្រី​នេះ​រស់នៅ​ជាមួយ​បងប្អូន​បង្កើត​របស់​នា​ង​នៅក្នុង​ភូមិតូច​មួយ​នៅ Nantang ។ សព្វថ្ងៃនេះ នាង​តូច​បាន​រាប់​រង​ដាំ​ស្ល និង​ធ្វើ​កិច្ចការ​ផ្ទះ​គ្រប់បែបយ៉ាង ជំនួស​ឲ្យ​ឪពុកម្តាយ​របស់​នាង​ដែល​បាន​បាត់បង់ ។ ពីរ​បី​ឆ្នាំ​កន្លងមកនេះ មុន​ឪពុក​របស់​នាង​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក ហើយ​ម្ដាយ​ដែល​មិន​ទទួលខុសត្រូវ​របស់​នា​ង បាន​រត់​យករួចខ្លួន ហើយ​ទុកឱ្យ​ពួកគេ​រស់​ខ្វះ​ភាពកក់ក្តៅ​តែ​ជាមួយ​ឪពុក ។​ ​សព្វថ្ងៃនេះ Xiao រស់នៅក្នុង​ជីវិត​ដ៏​លំបាក ជាមួយ​ប្អូនប្រុស​តូចៗ​២​នាក់​របស់​នាង ប៉ុន្តែ​នាង​មិនដែល​គិតពី​ការបោះបង់ចោល​អំពី​ជីវិត​កំសត់​នេះឡើយ និង​តស៊ូ​មើលថែ​ប្អូនៗ​យ៉ាង​កក់ក្តៅ ។​ពូ​របស់​ពួកគេ​មានឈ្មោះ Xiao Ying បាន​ជំរុញ​ឲ្យ​ប្អូនប្រុស​ទាំងពីរ​នាក់​រប​ស់​នាង ទៅ​គេ​សុំ​ចិញ្ចឹម ប៉ុន្តែ​នាង​បាន​ប្រឆាំង​ជាដាច់ខាត ។ នាង​មិន​អនុញ្ញាតឱ្យ​អ្នកដទៃ​យក​បងប្អូន​របស់​នាង​ចេញ​ឡើយ ហើយ​បាន​ស្បថ​ថា​នាង​អាច​ធ្វើជា​ម្តាយ​និង​ជា​ឪពុក​របស់​ពួកគេ​បាន ។​នាង​នឹង​បង្រៀន​ពួកគេ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវ​ការដឹង រួមទាំង​វិធី​ដុសធ្មេញ និង​ខិតខំ​រៀនសូត្រ​ផងដែរ ។ ទោះយ៉ាងណា សព្វថ្ងៃនេះ ក្មេង​កំព្រា​ទាំងបី​នាក់ កំពុង​រស់នៅ​ជាមួយ​ពូ​របស់​ពួកគេ ។​ប៉ុន្តែ សម្រាប់ Xiao Ying នាង​មាន​តួនាទី​ការងារ​ដ៏​ច្រើន ដើម្បី​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង នាង​ជា​សិស្ស​គំរូ​ម្នាក់​នៅឯ​សាលារៀន​របស់​នាង​ទៀតផង ។​ ​ពេលឮ​រឿងរ៉ាវ​ដ៏​ខ្លោចចិត្ត​របស់ Xiao, ខាង​សាលារៀន​ក៏​រៀបចំ​ពិធី​ផ្តល់​អំណោយ​មួយ​សម្រាប់​នាង​ផងដែរ ។ មនុស្ស​ជាច្រើន​ដែលមាន​ក្តី​អាណិតអាសូរ​ខ្លាំង បាន​បរិច្ចាគ​លុយកាក់ និង​សម្ភារៈ​ប្រចាំថ្ងៃ​សម្រាប់​ក្មេង​ព្រា​ដ៏​គួរ​ឲ្យ​សរសើរ​នេះ បន្ទាប់ពី​បានដឹង​អំពី​ស្ថានភាព​ដ៏​សោកសៅ​របស់​នាង ៕