លោក ដូ​ណា​ល់ ត្រាំ ពិតជា​អស្ចារ្យ​មែន​…​មាន​មនុស្ស​សម័យ​ដើម​កសាង​រូបចម្លាក់​ទុក​តាំងពី​៧០០​ឆ្នាំមុន

សង្គមប្លែកៗ
0
299
​រូបចម្លាក់​ថ្ម​មួយ​នេះ​បាន​ស្ថិតនៅក្នុង​ព្រះវិហារ​នៃ​ប្រទេស​អង់គ្លេស​រាប់រយឆ្នាំ​មកហើយ​…​លុះ​ក្រោយពី​លោក​ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រ​ធានា​ធិបតេយ្យ​។ រដ្ឋ​អាមេរិក​ក៏បាន​ក្លាយជា​រូបចម្លាក់​ដ៏​ល្បីល្បាញ មាន​ភ្ញៀវទេសចរ​ទាំង​ហ្វូងៗ​លើកគ្នា​ទៅ​ទស្សនា​ព្រោះតែ​ដូច​ពេក​…​ដូចគ្នា​ទៅនឹង​មុខមាត់​លោក​ត្រាំ​។​ ​នាពេល​កន្លងទៅនេះ គេ​បាន​បង្ហោះ រូបចម្លាក់​ក្បាលមនុស្ស​ថ្ម អាយុកាល​៧០០​ឆ្នាំ​មួយ មានមុខមាត់ និង​សក់ ដូចគ្នា​បេះបិទ​ទៅនឹង ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ​។ រូបចម្លាក់​ថ្ម​នោះ ស្ថិត នៅឯ​ព្រះវិហារ Southwell Minster Cathedral ស្ថិតក្នុង​តំបន់ Nottinghamshire ប្រទេស​អង់គ្លេស​។​បើ​យោងតាម​សារព័ត៌មាន Nottingham Post របស់​អង់គ្លេស បាន ឲ្យ​ដឹងថា រូបចម្លាក់​ថ្ម​បែបនេះ ជាទូទៅ ត្រូវបាន​គេ​រចនា​ឡើង ដើម្បី​ព្រួស​ទឹកភ្លៀង ចេញពី​ដំបូល​។ ទោះបីជា​យ៉ាងណា ប្រភពព័ត៌មាន​មិនបាន​បញ្ជាក់​ទេ​ថា វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​អ្វី​ឲ្យ​ប្រាកដ​។​ ​គួរ​បញ្ជាក់ថា រូបចម្លាក់​ខាងលើនេះ ត្រូវបាន​អ្នកនិពន្ធ និង​ផ្សព្វផ្សាយ​ម្នាក់ មាន​ឈ្មោះថា Samira Ahmed ប្រទះឃើញ និង​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter តាំងពី​ខែសីហា ឆ្នាំ​២០១៦ ពោលគឺ​តាំងពី​លោក ត្រាំ មិនទាន់​ក្លាយជា​ប្រធានាធិបតី មកម្ល៉េះ ប៉ុន្តែ​ទើបតែ​មានការ​ភ្ញាក់ផ្អើល​សាជាថ្មី​ម្ដងទៀត ក្រោយពេល​ប្រធានាធិបតី​ថ្មី​រូបនេះ​ឡើងកាន់តំណែង​៕ ​