ហួសចិត្ត​…​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង​មែន​ឃើញ​ចោរ​កំពុងដណ្តើម​លុយ ដើរ​ធ្វើ​ងើយ​អត់​ជួយ​

សង្គមប្លែកៗ
0
305
…​បាត់បង់​ប្រាក់​ដោយ​ចោរ​ដណ្តើមយក​…​ជា​រឿង​មួយ​ខឹង​ខ្លាំងណាស់​ទៅហើយ តែ​អ្វីដែល​ខឹង​ខ្លាំង​ជាងនេះទៅទៀត​នោះ​ខណៈពេល​ចោរ​កំពុងដណ្តើម​ប្រាក់​ក៏មាន​អ្នកដំណើរ​ឆ្លងកាត់​ដែរ​…​តែ​គ្មាន​អ្នកណា​ចូលមក​ជួយ​នោះទេ គឺ​ដើរ​ធ្វើ​ងើយ​…​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង​!​។​ស្ត្រី​រងគ្រោះ​ម្នាក់​ត្រូវបាន​ចោរ​ស្រី​ជើង​ខ្លាំង វាយយក​លុយ​ឡើង​ទ្រោម​ខ្លួន ខណៈ​កំពុងតែ​ឈរ​ដក​លុយ​ពី​ម៉ាស៊ីន​ដក​ប្រាក់ ATM ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​ដល់ អ្នកដំណើរ​ក្បែរ​នោះ ឃើញ​ហេតុ​ការ​បែបនេះហើយ បែរជា​មិន​ចូល​ជួយ​សុខចិត្ត​ដើរ​ហួស រហូត​បណ្តាល​ឲ្យ​មាន​ខឹងសម្បា​ការ និង​រិះគន់​យ៉ាងខ្លាំង​។​ ​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​ទីតាំង​ម៉ាស៊ីន​ដក​ប្រាក់​មួយកន្លែង ក្នុង​តំបន់ Leytonstone ទីក្រុង​ឡុង​ដ៏ ចក្រភព​អង់គ្លេស​។​ស្ត្រី​រងគ្រោះ​មិន​បញ្ចេញ​អត្តសញ្ញាណ មាន​វ័យ​ខ្ទង់​៤០​ឆ្នាំ ចំណែកឯ​ជនសង្ស័យ​ជា​ចោរឆក់​ប្លន់​ដៃ​ឆើត ជា​ក្មេង​វ័យ​ជំទង់​។ តាមរយៈ​វីដេអូ​ឃ្លី​ប ថត​ជាប់​ដោយ​កា​ម៉េ​រា​សុ​វត្តិភាព នៅក្នុង​ថ្ងៃកើតហេតុ​នោះ គេ​ឃើញ ស្ត្រី​រងគ្រោះ​មាន​ពាក់​កន្សែង​រុំ​ក្បាល ដូច​ត្រី​ឥស្លាម និង​មាន​ស្ពាយ​កាបូប​ខ្មៅ​នៅ​ចំហៀង​ស្មា កំពុងតែ​ឈរ​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM ខណៈ​ឯ​ចោរ​ស្រី​វ័យក្មេង ធ្វើជា​ឈរ​នៅក្បែរនោះ ចាំមើល​តែ​បំណាំ​ស្ត្រី​រងគ្រោះ​ចុច​ដក​ប្រា​ក់បាន អាល​ខ្លួន​ចូលទៅ​ធ្វើ​សកម្មភាព​។​មិន​បង្អង់​យូរ ភ្លាមៗ​នោះ ជនសង្ស័យ​ក៏បាន​ស្ទុះ​ទៅ​វាយតប់​ទៅលើ​ស្ត្រី​រងគ្រោះ ខណៈដែល​ស្ត្រី​រងគ្រោះ​ក៏បាន​តបត និង​បាន​អូសទាញ​គ្នា​ទៅវិញ​មក ដើម្បី​ការពារ​ខ្លួន​ផងដែរ​។​ឈុត​មួយ​ក្នុង​វីដេអូ​ឃ្លី​ប គេ​ឃើញ​ជនសង្ស័យ​បាន​ឈរ​រាំង​ស្ត្រី​រងគ្រោះ ពីមុខ​ម៉ាស៊ីន​ដក​ប្រាក់ រួច​ចាប់​ប្រមូល​លុយ និង​ស្ទុះ​រត់​បាត់ស្រមោល​តែម្តង​។ ចំណែកឯ អ្នកដំណើរ​ឆ្លងកាត់​ក្បែរ​នោះ​វិញ បានត្រឹមតែ​មើល​និង​ដើរ​ហួស ដោយ​ពុំមាន​នរណាម្នាក់​ចូល​សួរនាំ​និង​ជួយ​ឡើយ​។​ ​ជុំវិញ​នឹង​ករណីនេះ ប៉ូលិស​បាន​និយាយថា ស្ត្រី​រងគ្រោះ​ពុំបាន​រងរបួស​ធ្ងន់ធ្ង​រ ហើយក៏​មិនបាន​ទៅពិនិត្យ​ព្យាបាល​អី​នៅ​មន្ទីរពេទ្យ​នោះដែរ​។ ប៉ុន្តែ​នេះ​អាច​ចាត់ទុកបាន​ថា ជាហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​មួយ​ទាំង​កណ្តាល​ថ្ងៃ​។​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ក៏បាន​បញ្ចេញមតិ​សរសើរ​ចំពោះ​ភាពរឹងមាំ​របស់​ស្ត្រី​ចំណាស់​រងគ្រោះ​ខាងលើនេះ ដែល​ហ៊ាន​តបត​ជាមួយនឹង​ជនល្មើស​វិញ ហើយ​ពួកគេ​ក៏បាន​ស្តីបន្ទោស​ទៅលើ​អ្នកដំណើរ ដែល​គ្មាន​ចិត្ត​ចូល​ជួយ​ពេល​ឃើញ​ស្ថានភាព​បែបនេះ ៕