កូនស្រី​វ័យ​២៩​ឆ្នាំ តាម​ស្វែងរក​ឪពុកម្ដាយ​ចិញ្ចឹម​អស់​ពេល​ជាច្រើន​ឆ្នាំ ព្រោះ​ចង់​ធ្វើ​រឿង​រំជួលចិត្ត​មួយ​

សង្គមប្លែកៗ
0
339
«​ប៉ុន្មាន​ឆ្នាំនេះ អ្នក​តែងតែ​ស្ដាប់​គំនិត​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​តែងតែ​សុបិន​។ ខ្ញុំ​សុបិន​ចង់​ត្រលប់មក​កន្លែង​នេះ​វិញ ដើម្បី​ជួប​អ្នក​ទាំងពីរ​។ ឥឡូវនេះ​ខ្ញុំ​បាន​រកឃើញ​អ្នក​ហើយ​។ សុ​បិ​ន្ត​របស់ខ្ញុំ​បាន​ក្លាយជា​ការពិតហើយ​»​។​ទាំងនេះ​គឺជា​ពាក្យពិត ដែល​ចេញពី​មាត់​នារី​ជនជាតិ​តៃវ៉ាន់​ម្នាក់​មានឈ្មោះ លីន​ជី​ង​មី នៅពេល​នាង​បាន​ជួបជុំ​ជាមួយ​ឪពុកម្តាយ​ចិញ្ចឹម​របស់​នាង​នៅឯ​មជ្ឈមណ្ឌល​គ្រួសារ Pingtung កោះ​តៃវ៉ាន់​។ លីន ជា​ក្មេងស្រី​តូច​ម្នាក់ នៅពេលដែល​នាង​ត្រូវបាន​លោក Zhang Hongqi និង អ្នកស្រី Guo Jinjin បាន​នាំ​នាង​ទៅ​ចិញ្ចឹម និង​មើលថែ​នាង​។​ ​មិនយូរប៉ុន្មាន ម្ដាយបង្កើត​របស់​នាង​បាន​ត្រឡប់មក​យក​នាង​ទៅវិញ​។ ទោះយ៉ាងណា លីន បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន នៅពេល​នាង​ធំ​ឡើង​។ នាង​បាន​ឲ្យ​ដឹងថា​វា​មិនមែនជា​រឿង​ងាយស្រួល ហើយ​ល្អឥតខ្ចោះ​នោះទេ បើ​ប្រៀបធៀប​នឹង​ជីវិត ដែល​នាង​មាន​ជាមួយ​ឪពុកម្តាយ​ចិញ្ចឹម​របស់​នាង​។​ចំពោះ​នាង សេចក្តីស្រឡាញ់​របស់​ឪពុកម្តាយ​ចិញ្ចឹម​របស់​នាង បានបង្ហាញ​ដល់​នាង ជាមួយនឹង​ការចងចាំ​ដ៏​ស្រស់ស្អាត និង​មិនអាច​បំភ្លេចបាន ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​ចិត្ត​របស់​នាង​អស់​មួយជីវិត​។ វា​ជា​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដែល​ធ្វើឱ្យ​នាង​ឆ្លងកាត់​អ្វីដែល​នាង​ហៅថា “​គ្រា​លំបាក និង​អស់សង្ឃឹម​”​។ នាង​និយាយថា ពាក្យ​លើកទឹកចិត្ត​របស់​ពួកគាត់ គឺជា​រឿង​ដែល​ជំរុញ​ទឹកចិត្ត​ខ្ញុំ គ្រប់​ពេលដែល​ខ្ញុំ​អាក់អន់ចិត្ត​។​២០ ឆ្នាំ​ក្រោយមក លីន​បានសម្រេច​ថា វា​ដល់ពេល​ដែល​នាង ត្រូវ​តបស្នង​សងគុណ​ដល់​ពួកគាត់​វិញ​។ ដោយមាន​ជំនួយ​ពី​អ្នកស្ម័គ្រចិត្ត​ពីរ​បីនាក់ នាង​បាន​តាមដាន​ឪពុកម្តាយ​ចិញ្ចឹម​របស់​នាង​រហូត​នាង​អា​ចរក​គាត់​ឃើញ ហើយ​អ្វីដែល​ធ្វើឱ្យ​នាង​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​គឺ ពួកគាត់​នៅតែ​រក្សាទុក​រូបថតរ​បស់​នាង​ជាមួយ​ពួកគាត់​ដដែល​។ នាង​លុតជង្គង់​នៅមុខ​ពួកគាត់​ទាំង​ទឹកភ្នែក​ដោយនិយាយ​ថា​៖ «​អរគុណ​ដែល​បាន​មើលថែ​ខ្ញុំ​»​។​ពួកគេ​បាន​រំលឹក​ការចងចាំ​ពី​ពេលវេលា​ល្អៗ ដែល​ពួកគេ​មានដូចជា​ក្រុមគ្រួសារ​។ លីន នឹកឃើញ​ពី​ការ​កុម្មង់​នំ​ឆ្ងាញ់ៗ ដែល​ឪពុកចិញ្ចឹម​របស់​នាង បានធ្វើ​សម្រាប់​នាង ព្រមទាំង​ដើម​ក្រូចឆ្មា​ដែល​ពួកគេ​បាន​ដាំ​នៅឯ​ចម្ការ​ក្រោយ​ផ្ទះ​។ ក្លិន​ក្រូចឆ្មារ​បន្សល់ទុក​នូវ​ចំណាប់អារម្មណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​នាង​។​ ​នាង​ចូលចិត្ត​ផ្លុំ​ខ្លុយ​កាល​នៅ​ក្មេង​។ លោកឪពុក​ចិញ្ចឹម​សប្បាយចិត្ត នៅពេលដែល​ភរិយា​របស់គាត់ ចង្អុល​ទៅ​បង្អួច​ជា​កន្លែង​ដែល លីន លេង​ឧបករណ៍​តន្ត្រី​រាល់ថ្ងៃ​។ ចំណង​ទំនាក់ទំនង​របស់ លីន ជាមួយ​ឪពុកម្តាយ​ចិញ្ចឹម​របស់​នាង បង្ហាញថា​នាង​ជា​សមាជិកគ្រួសារ មិនមែនជា​អ្នកដទៃ​នោះទេ ហើយ​តែងតែមាន​សេចក្តីស្រឡាញ់​ចំពោះ​នាង​មិន​ប្រែប្រួល​៕ ​