ឈាមរ​ត់រក​ឈាម ពី​ក្មេង​រាប់​អានជា​ពួកម៉ាក​ដល់​ចាស់​កោង​ខ្នង​…​ទើប​ដឹងថា​ពួកគេ​ចេញពី​ផ្ទៃ​ម្តាយ​តែមួយ

សង្គមប្លែកៗ
0
765
[wai id="5"]

[wai id="7"]
...​ពិតជា​ឈាមរ​ត់រក​ឈាម​មែន កាលពី​ក្មេងៗ​ពួកគេ​ទាំងពីរ​រាប់អាន​គ្នា​ដូចជា​ពួកម៉ាក​តែប៉ុណ្ណោះ​...​លុះដល់​ចាស់​កោង​ខ្នង​តែ​រៀងៗ​ខ្លួន​...​ទើប​អាថ៌កំបាំង​បាន​លាតត្រដាង​ប្រៀបដូចជា​ឈុត​បញ្ចប់​ក្នុង​ខ្សែភាពយន្ត​តាមពិតទៅ​ពួកគេ​ទាំងពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​សោះ​!​។​បុរស​ចំណាស់​ពីរ​នាក់ ដែល​បាន​រាប់អាន​គ្នា​តាំងពីក្មេងៗ​អស់​រយៈពេល ៦០​ឆ្នាំ​មកហើយ ទើបបាន​ដឹងថា ការពិត​ពួកគាត់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​សោះ ។​
ពាណិជ្ជកម្ម

​លោក Walter Macfarlane អាយុ ៧៤ ឆ្នាំ ចំនែក​លោក Alan Robinson អាយុ ៧១​ឆ្នាំ​។ អ្នក​ទាំងពីរ​កើត​នៅក្នុង​រដ្ឋ​ហា​វៃ សហរដ្ឋ​អា​មេ​រិច​។ ពួកគាត់​ទាំងពីរ​នាក់​បាន​ជួបគ្នា​កាល​នៅ​រៀន​ថ្នាក់​ទី ៦ និង​បាន​រាប់អាន​គ្នា​ជា​មិត្ត​ល្អ​នឹង​គ្នា​អស់​រយៈពេល ៦០​ឆ្នាំ​។​បើតាម​ឯកសារ​របស់​ពួកគាត់ មាន​ភាពដូចគ្នា​ច្រើន​ខ្លាំង ប៉ុន្តែ​ពួកគេ​មិនដែល​គិតថា ពួកគាត់​ជាប់សាច់​ឈាម​នឹង​គ្នា​នោះទេ រហូតដល់​គេហទំព័រ​ផ្គូផ្គង DNA បាន​បង្ហាញថា​ពួកគាត់​មាន​ទំនាក់ទំនង​នឹង​គ្នា​។​កាល​នៅ​តូច លោក Alan Robinson ត្រូវបាន​គេ​សុំ​យកទៅ​ចិ​ញ្ជឹ​ម ចំនែក​លោក Macfarlane មិន​ស្គាល់​ថា​ឪពុក​របស់លោក​ជានរ​ណា​សោះ ដូច្នេះ​អ្នក​ទាំង​ពីរបាន​ព្យាយាម​ស្វែង​រកមើល​ព៌​ត​មាន​ដើម្បី​ចង់ដឹង​ពី​ប្រ​វត្ត​ដើម​របស់​គ្រួសារ​ពូក​គាត់​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោក Macfarlane បាន​ព្យាយាម​ស្វែងរក​ប្រវត្តិ​ថា​ឪពុក​របស់លោក​ជានរ​ណា ប៉ុន្តែ​លោក​មិនអាច​រក​ដឹង​សោះ​។ ប៉ុន្តែ​កូនស្រី​របស់លោក​បាន​ជួយ​លោក ដោយ​គាត់​នឹង​កូនស្រី បានចាប់ផ្តើម​ពិនិត្យមើល​ភ​ស្ថុ​តាង​តាមរយៈ​ការផ្គូផ្គង​ដែល​គាត់​បាន​លើ​គេហទំព័រ DNA​។​ទីបំផុត​ពួកគាត់​បានដឹងថា ពួកគាត់​មាន​មានឈ្មោះ​ម្តាយ​តែមួយ​៕

[wai id="6"]