គ្រឺត​មែនទែន​កូន​ឆ្កែ​ទាំងនេះ បើ​ម្ចាស់​មិន​ប៊ី​-​ប៊ី អត់​ខ្ចី​ដេក​ស្ងៀម​ក្រេះ​ក្រុះ​ដូច​សត្វ​កណ្តុ​រហើយ​

សង្គមប្លែកៗ
0
526
…​ឃើញ​រូបភាព​បែប​អ​ញ្ជឹ​ងៗ​នោះ​ប្រិយមិត្ត​ប្រាកដជា​មានចិត្ត​គ្រឺត​មិន​ខាន​នោះឡើយ​…​តើ​មិន​ឲ្យ​គ្រឺត​ម្តេច​បាន​ចេះ​ម្ញិ​ម្ញ៉​ក់​ដូច​កូនក្មេង​ទៅហើយនោះ​។ ថ្មីៗ​នេះ មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​សម្ដែង​នូវ​ការ​អស់សំណើច​យ៉ាងខ្លាំង​ជុំវិញ​វីដេអូ​ឃ្លី​ប​មួយ​អំពី​សកម្មភាព កូន​ឆ្កែ​បួន​ក្បាល​អង្គុយចាំ​ម្ចាស់​ថើប ទើប​ព្រម​ដេក​ស្ងៀម​។ យោងតាម​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា កូន​ឆ្កែ​បួន​ក្បាល ដែល​ទើបតែ​កើត​បាន​ប្រហែលជា​១​ខែ កំពុង​អង្គុយ​រង់ចាំ​វេន​ថើប​ពី​ម្ចាស់​របស់​ពួកវា​។ ម្ចាស់​បាន​លើក​កូន​ឆ្កែ​ម្ដង​មួយៗ​ឡើង ដោយ​ថើប​ថ្ពាល់​ទាំងសងខាង​ជាច្រើន​ដង និង​មាត់ ហើយ​ដាក់​វា​ទៅលើ​ភួយ​ទន់ៗ​ដេក​យ៉ាង​ស្ងៀមស្ងាត់​។ នាង Kim Punzalan ដែល​ត្រូវជា​បងស្រី​របស់​ម្ចាស់​ឆ្កែ បាន​និយាយថា​៖ «​ជាធម្មតា កូន​ឆ្កែ​ទាំងនេះ​គឺ​រពឹស​ខ្លាំងណាស់ និង​មិនដែល​ចូលដេក​ស្រួល​ម្ដងណា​ឡើយ​។ ពេលខ្លះ ត្រូវការ​ពេលវេលា​យូរណាស់​ទើប​ពួកវា​ព្រម​ដេក បើទោះបីជា​បិទ​ភ្លើង​ក៏ដោយ​។ ដោយសារ​បែបនេះហើយ ទើប​ប្អូនស្រី​របស់ខ្ញុំ​រក​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​ពួកវា​មាន​ទម្លាប់​ល្អ​ដោយ​ការ​ថើប​មុន​ចូលដេក​។​» ​វីដេអូ​ខាងលើនេះ ទទួលបាន​ការ​ចុច​ចូល​ទស្សនា​រហូតដល់​ទៅ​៦.២​លាន​ដង និង​មាន​មហាជន​មួយចំនួន​គ្រោង​នឹង​យក​វី​ធី​ថើប​ឆ្កែ​មុន​ចូលដេក​ទៅប្រើ​ទៀតផង​៕