សូម​ដាស់តឿន​…​កុំ​ចង់តែ​សែ​ល​ហ្វី​ស្អាតៗ​ពេក​ប្រយ័ត្ន​ជួប​គ្រោះថ្នាក់​

សង្គមប្លែកៗ
0
702
  …​ចង់បាន​ទេសភាព​ស្អាតៗ​ថត​ទុកជា​អនុស្សាវរីយ៍​…​អ្នកខ្លះ​ប្រថុយ​មែនទែន​ហ៊ាន​ឡើងទៅ​ទី​ខ្ពស់ៗ​ដោយ​ពុំ​ខ្លាច​ជួប​នូវ​គ្រោះថ្នាក់​នោះឡើយ​។ ហើយ​រឿងរ៉ាវ​ហ៊ាន​បែបនេះ​ក៏មាន​អ្នកស្លាប់​និង​របួស​ច្រើន​នាក់​រួចមកហើយ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​…​។ កាលពីពេល​កន្លងទៅនេះៗ មាន​បុរស​ម្នាក់​ឈ្មោះ សូ​ប្រេត ណេ​ក អាយុ ២៤​ឆ្នាំ បាន​ធ្លាក់​ពីលើ​ជ្រោះ​ថ្ម​កម្ពស់​ជាង ៥០​ម៉ែត្រ តែ​សំណាងល្អ​ដែល​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​គ្រាន់តែ​សន្លប់​ធំ និង​រងរបួស​ធ្ងន់​តែប៉ុណ្ណោះ​។​តាមរយៈ​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​មួយ បាន​បង្ហោះ​វីដេអូ​របស់លោក ណេ​ក ដែល​ថត​ដោយ​មិត្តភក្តិ​របស់គាត់​ម្នាក់ទៀត​។ លោក ណេ​កបាន​ដើរទៅ​កាន់​ជ្រោះ​ថ្ម​ដើម្បី​ព្យាយាម​ថត Selfie ប៉ុន្តែ​មិនទាន់​ទាំង​បាន​ថត​ផង លោក​ក៏​រអិល​ជើង​ហើយ​ធ្លាក់​រមៀល​ចុះទៅ​ខាងក្រោម​យ៉ាង​គួរ​ឲ្យ​រន្ធត់ ដែល​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់លោក​បានរ​ត់​ចុះទៅ​ជួយ​ភ្លាមៗ​ផងដែរ​។​ ​ណេ​ក បាន​សន្លប់​នៅពេល​គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​កូ​បូត ។​ទោះជា​យ៉ាងនេះ​ក្តី ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​ជាបន្ទាន់​៕