ហេតុតែ​ចង់បាន​រូបភាព​យ៉ាង​ពិសេស​ក្នុង​ថ្ងៃ​មង្គលការ ទោះ​ភ្នំភ្លើង​ផ្ទុះ​ក៏​មិន​ដកថយ​ដែរ​

សង្គមប្លែកៗ
0
392
...​ទោះបីជា​ដឹងថា​នៅក្នុង​ថ្ងៃ​ប្រារព្ធ​នូវ​ពិធីមង្គលការ​របស់ខ្លួន ភ្នំភ្លើង​នឹង​ផ្ទុះឡើង​ហើយ​តែ​គូស្នេហ៍​មួយ​នេះ​អត់​រាថយ​ទៅ​រៀបចំ​នៅ​កន្លែង​ផ្សេង​ឲ្យ​ឆ្ងាយ​នោះឡើយ គឺ​នៅតែ​រៀបចំ​កន្លែង​ដដែល​ផ្សេង​ឲ្យ​ឆ្ងាយ​នោះឡើយ គឺ​នៅតែ​រៀបចំ​កន្លែង​ដដែល​...​ពីព្រោះ​អ្វី​ពីព្រោះ​ពួកគេ​ចង់​ផ្តិត​យក​នូវ​រូបភាព​ប​ន្ទុះ​ភ្នំភ្លើង​ឲ្យ​ជាប់​ក្នុង​ថ្ងៃ​មង្គលការ​។ ​កាលពី​ថ្ងៃទី​១២ ខែមករា កន្លងទៅនេះ​ភ្នំភ្លើង Taal ក្នុងប្រទេស​ហ្វីលីពីន បាន​ផ្ទុះ​ហើយ នៅក្នុង​ថ្ងៃនោះ​ដែរ ក៏មាន​គូស្នេហ៍​មួយគូ កំពុង​ប្រារព្ធ​ពិធីមង្គលការ​នៅ​សួន Sovana Farm ដែលមាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង Taal​។ លោក Chino Vaflor និង​នាង Kat Palamor បានសម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា ក្រោយពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​៨​ឆ្នាំ និង​មានកូន​ប្រុស​ស្រី​ចំនួន​ពីរ​នាក់​។ លោក Randolf ជា​អ្នក​ថតរូប​ក្នុង​ថ្ងៃ​មង្គលការ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ពិភាក្សា​ជាមួយនឹង​ក្រុមការងារ​រួចមក ពួកគាត់​បានសម្រេច​ថា​ពិធីមង្គលការ​នៅតែ​បន្ដ​ទៅមុខទៀត ដោយ​គិតថា​វា​នឹង​មិនមាន​គ្រោះថ្នាក់​អ្វី​មកដល់​ទីតាំង​ពិធី​ឡើយ​។ តែ​កំឡុង​ពេលនោះ ពួកគាត់​តាមដាន​ព័ត៌មាន​តាមរយៈ​បណ្តាញសារព័ត៌មាន​ជាប់​ជានិច្ច​។ ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ពួកគេ​ចាត់ទុកថា​ជា​ថ្ងៃ​ដ៏​ពិ​សេសមួយ ហើយ​ចំណែក​រូបភាព​ក្នុង​ថ្ងៃ​មង្គលការ​វិញ​ត្រូវបាន​ថត​ជាប់​ជាមួយនឹង​ទិដ្ឋភាព​ភ្នំភ្លើង​ផ្ទុះ​ដែល​មើលទៅ​ស្រស់ស្អាត​យ៉ាងខ្លាំង​៕ ​