ស្នេហ៍​ស្មោះ​អស់ពីដួងចិត្ត​…​អូន​ស្លាប់ទៅ បង​នៅ​ពោះម៉ាយ​អត់​មួយជីវិត​

សង្គមប្លែកៗ
0
432
…​ច្រើនលើកច្រើនសា​មកហើយ​…​កូនៗ​តែង​ដណ្តឹងសួរ​ទៅ​ឪពុក​ថា​ពេលណា​ទើប​យកប្រពន្ធ​ទៀត​ដ្បិត​ម្តាយ​របស់​ពួកគេ​ស្លាប់ទៅ​ច្រើន​ឆ្នាំ​មកហើយ​។​លុះ​នៅ​ថ្ងៃមួយ​តាមរយៈ​កាបូប​លុយ​របស់​ឪពុក​ទើប​កូនៗ​ស្រក់​ទឹកភ្នែក​ច្រោក​បានដឹង​ពី​មូលហេតុ​ដែល​ឪពុក​របស់​ពួកគេ​មិន​ព្រមយក​ប្រពន្ធ​ថ្មី​ទៀត​។ រឿងរ៉ាវ​នេះ​នាង​ម៉ី​ហ្វា​ង​បាន​សរសេរ​រៀបរាប់ថា​…​ម្ដាយ​របស់​នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំង​នាង​នៅ​តូច ហើយ​ឪពុក​ក៏បាន​ស៊ូទ្រាំ​ចិញ្ចឹម​រហូត​នាង​ធំ​ដឹងក្ដី​។ ​នាង​បាន​ចាំ​ថា អំឡុងពេល​នាង​កំពុង​រៀន​ថ្នាក់បឋមសិក្សា ម្ដាយ​នាង​បាន​ជួប​គ្រោះថ្នាក់​ស្លាប់ ពេលនោះ​ហើយ​ជា​លើកដំបូង​ក្នុង​ជីវិត​នាង​ដែល​បានឃើញ​ឪពុក​សម្រក់​ទឹកភ្នែក​សែន​ឈឺចាប់ សោកស្ដាយ​បំផុត​។​​ក្រោយ​ម្ដាយ​លាចាក​លោក ឪពុក​នាង​បាន​រកប្រាក់​ចិញ្ចឹម និង​មើល​ថែកូន​ទាំង ៣​នាក់​តែម្នាក់ឯង​។ ពេល​ពួកគេ​ធំ​ឡើង ថ្ងៃមួយ​កូន​ទាំង ៣​បាន​បបួលគ្នា​សួរ​ឪពុក​រឿង​យកប្រពន្ធ​ថា "​ពុក​! ពុក​មិន​គិត​ចង់បាន​ប្រពន្ធ​ថ្មី​ទេ ពុក​"? ឪពុក​បាន​ឆ្លើយតប​បែប​កំប្លែង​វិញ​ថា "​ចាស់​បែបនេះហើយ គ្មាន​នរណា​យក​ពុក​ទេ​" ពេលខ្លះ​ពុក​ក៏​តប​ថា "​បានៗ អីចឹង​ថ្ងៃ​ណាមួយ​ពុក​នឹង​រកប្រពន្ធ​ម្នាក់​ហើយ​"​។​ពេលវេលា​ចេះតែ​កន្លងផុត​ច្រើន​ឆ្នាំ កូនៗ​ប្រុស​ស្រី​បាន​រៀនសូត្រ​ចប់សព្វគ្រប់ និង​មាន​ប្រាក់ខែ​សមរម្យ ក៏បាន​ផ្ញើរ​ប្រាក់​ឲ្យ​ឪពុក​ជារឿយៗ​តែ​គាត់​មិនដែល​ចង់បាន​ប្រាក់​របស់​កូន​ទេ​។ ថ្ងៃមួយ​កូនស្រី បាន​យកប្រាក់​របស់ខ្លួន​ទៅ​លួច​ទុក​ក្នុង​កាបូប​ហោប៉ៅ​ឪពុក ដើម្បី​ឲ្យ​ពុក​អាចមាន​លុយ​ចាយ​ប្រចាំថ្ងៃ​។ ប៉ុន្តែ​នាង​គិត​មិន​ដល់​ថា ក្នុង​កាបូប​របស់់​ឪពុក​នោះ​នាង​បាន​ប្រទះឃើញ​របស់​ម្យ៉ាង ស្រាប់តែ​ធ្វើ​ឲ្យ​នាង​ហូរ​ទឹកភ្នែក​មួយ​រំពេច​។​នាង​រៀបរាប់ថា "​បន្ទាប់ពី​ខ្ញុំ​បើក​មើល​ហោប៉ៅ​របស់​ពុក ខ្ញុំ​ក៏បាន​ឃើញ​ក្នុងនោះ​មាន​សន្លឹក​ប័ណ្ណ​មរណភាព​របស់​ម៉ែ​" ដែល​គាត់​តែងតែ​ដាក់​ជាប់​ខ្លួន​ជានិច្ច​ពេល​គេង និង​ចេញទៅ​ខាងក្រៅ​ផ្ទះ​។ ខ្ញុំ​ដឹងថា ទោះបីជា​ពុក​មិនដែល​និយាយ​រម្លឹក​រឿង​ម្ដាយ​នៅមុខ​កូន ក៏​ខ្ញុំ​ដឹងថា ឪពុក​ម្នាក់នេះ​នៅតែ​ស្រលាញ់​ប្រពន្ធ​មិន​ប្រែ​ក្រឡាស់​ឡើយ​។ កាលដែល​ឪពុក​ដាក់​ប័ណ្ណ ដាក់​រូបថត​តាម​ហៅ​ប៉ៅ​នេះ គឺ​ដើម្បី​ប្រាប់​ខ្លួនឯង​ថា មាន​ប្រពន្ធ​នៅក្បែរ​ខ្លួន​ជានិច្ច​។​ "​ឪពុក​របស់​ពួកយើង​ជា​មនុស្ស​ស្មោះស្ម័គ្រ​ពិតៗ ពុក​ស្រលាញ់​ម៉ែ​ណាស់ មិន​ថា​ម៉ែ​បាត់បង់​ជីវិត​ទៅហើយ​ក៏​ដោយ តែ​គាត់​នៅតែ​ស្រលាញ់​ម៉ែ​ដូចដើម គឺ​ស្រលាញ់​រហូតដល់​ដង្ហើម​ចុងក្រោយ​"៕